ដោយ សុជីវី
2015-12-27
RFA

ខ្សែវីដេអូឯកសារដែលមានចំណងជើងថា «សំណាត់»។ Photo: RFA
អង្គការក្ដីករុណា គ្រោងនឹងចាក់ផ្សាយខ្សែវីដេអូឯកសារដែលមានចំណងជើងថា «សំណាត់» នៅថ្ងៃទី២៩ ខែធ្នូ នៅសណ្ឋាគារអ៊ីមភើរៀល (Imperial) ក្នុងរាជធានីភ្នំពេញ។
ខ្សែវីដេអូនេះ នឹងបង្ហាញពីប្រវត្តិនៃដំណើរការចំណាក និងចំណូលស្រុក បទពិសោធន៍ក្នុងរបបខ្មែរក្រហម និងរឿងរ៉ាវខ្សែជីវិតរបស់ជនជាតិចាម និងវៀតណាម ដែលរស់នៅជុំវិញបឹងទន្លេសាប។
សេចក្ដីប្រកាសព័ត៌មានពីការចាក់ផ្សាយខ្សែវីដេអូឲ្យដឹងថា តួអង្គស្ទើរទាំងអស់នៅក្នុងខ្សែវីដេអូនេះ បានចែករំលែកបទពិសោធន៍ជីវិតដ៏លំបាកក្នុងរបបខ្មែរក្រហម ក្នុងនោះជនជាតិចាម បានរៀបរាប់ពីសោកនាដកម្មដែលពួកគេបាត់បង់ឪពុក ម្ដាយ សាច់ញាតិ មិត្តភ័ក្ដិ ខណៈដែលជនជាតិវៀតណាម បានព្យាយាមរស់ដោយលាក់អត្តសញ្ញាណរបស់ខ្លួន ដើម្បីគេចផុតពីការកាប់សម្លាប់របស់ខ្មែរក្រហម។
ក្នុងថ្ងៃចាក់ផ្សាយខ្សែវីដេអូនោះ តួអង្គទាំងឡាយក៏នឹងចូលរួមដើម្បីចែករំលែកគំនិត និងយោបល់របស់ពួកគាត់ទាក់ទងនឹងខ្សែវីដេអូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អភិបាលរាជធានីថាមិនសុំទោសរឿងលុបរូបគំនូរនៅលើជញ្ជាំងអគារប៊ូឌីង
- ពលរដ្ឋទទូចឲ្យអាជ្ញាធរខណ្ឌដង្កោដោះស្រាយបញ្ហាសំណង់ប៉ះពាល់លំនៅឋាន
- ពលរដ្ឋខេត្តកំពង់ធំចោទមេឃុំសណ្ដាន់ថារើសអើងក្នុងការផ្ដល់សិទ្ធិធ្វើអាជីវកម្មកាប់ជ្រូក
- សាលាក្រុងសុំមិនឆ្លើយនឹងការយល់ឃើញរបស់លោក ខៀវ កាញារីទ្ធ
- ស្ត្រីម្ចាស់រូបលើអគារប៊ូឌីងសោកស្ដាយការដែលសាលាក្រុងលុបរូបអ្នកស្រីចោល
- ពលរដ្ឋខែត្រស្ទឹងត្រែងស្នើឲ្យអាជ្ញាធរខែត្រផ្ដល់កន្លែងលក់ដូរក្នុងទីប្រជុំជន
- មនុស្សប្រមាណ១ម៉ឺននាក់រត់ប្រណាំងកីឡាពាក់កណ្ដាលម៉ារ៉ាតុងនៅមុខអង្គរវត្ត
- ពលរដ្ឋខេត្តកំពង់ស្ពឺនិងខេត្តកណ្ដាលត្អូញពីបញ្ហាផ្លូវជាតិលេខ៥១ខូចនិងហុយ
- បក្សប្រឆាំងនិងសង្គមស៊ីវិលស្នើរដ្ឋាភិបាលពន្យល់បញ្ហាដាច់ចរន្តអគ្គិសនីទូទាំងប្រទេស