​អ្នក​ធ្វើ​ការលើកស្ទួយ​សិទ្ធិ​កម្មករ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ច្បាប់​ការពារ​កម្មករ​អាស៊ាន​​

ដោយ៖​ លី បេឡា​​ | ថ្ងៃអាទិត្យ ទី27 ធ្នូ 2015, 03:41 PM
http://vodhotnews.com

​អ្នកធ្វើការ​លើ​កកម្ពស់​សិទ្ធិ​ការងារ​មួ​យ​ក្រុម អះអាងថា ពួកគេ​នឹង​ជំរុញរដ្ឋាភិបាល ធ្វើ​ច្បាប់ដើម្បី​ការពារ​ប្រយោជន៍ និង​លើកកម្ពស់​សិទ្ធិ​កម្មករ អាស៊ាន ខណៈ​សមាគម​សេដ្ឋកិច្ច​អាស៊ាន​នឹងចូលមក​ដល់​នៅ​ចុង​ខែ​ធ្នូ​នេះ​។​

​ប្រធានស្ដីទី​ស​ហព​ន្ធ័​សហជីព​កម្មក​រ​សំណង់ និង​ព្រៃឈើ​កម្ពុជា​លោក សុក គីន ឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៨​ស្អែក​នេះ ក្រុម​ការងារ​លោក ដែល​ហៅថា ក្រុមការងារ​សហជីព​សេវាកម្ម​អាស៊ាន​ប្រចាំ​ប្រទេស​កម្ពុជា នឹង​ធ្វើ​សន្និសិទ​សារព័ត៌មាន​មួយ បង្ហាញ​សាធារណៈជន ពី​«​ពង្រាង​កិច្ច​ព្រម​ព្រៀម​អាស៊ាន ស្ដី​ពី​ការការពារ​និង​លើកស្ទួយ​សិទ្ធិ​កម្មករ​»​។​

​លោក សុក គីន ឲ្យដឹងទៀតថា ស​ន្និសិទ​នោះ​ ដើម្បីស្វែងរក​កិច្ចសហការ​ពី​រដ្ឋាភិបាល ជំរុញ​ឲ្យធ្វើ​ច្បាប់​ការពារ​កម្មករ​ដែល​ទៅ​ធ្វើការ​ប្រទេសក្រៅ ពេល​កម្ពុជា​ចូល​សមាហរណកម្ម​អាស៊ាន​ខាងមុខ​។​

​មន្ត្រី​រូប​នោះ​ថា ស​ន្និសិទ​នោះ នឹង​ធ្វើឡើង​នៅ​ចាប់ពី​ម៉ោង​៨​ ដល់​ម៉ោង​១២​ថ្ងៃត្រង់ នៅ​ភោជនី​ដ្ឋា​ន​ទន្លេបាសាក់​១ ក្នុង​រាជធានី​ភ្នំពេញ ដែល​លោក​ថា មាន​សហជីព​ចំនួន​៣ ចូលរួម គឺ​សមាគម​មន្ត្រីរាជការ​ឯករាជ្យ​កម្ពុជា ស​ហព​ន្ធ័​សហជីព​កម្មក​រ​សំណង់​និង​ព្រៃឈើ​កម្ពុជា និង​សហព័ន្ធ​សហជីព​ការងារ និង​សេវាកម្ម​កម្ពុជា​៕

សូម​សរសេរ​មកកាន់​លោក លី បេឡា តាមរយៈ  bela@vodhotnews.com 

What Next?

Recent Articles