ដោយ អ៊ុង សេរីវុទ្ធ
2016-01-04
RFA

១៧-តុលា-២០១៣៖ រថយន្តដឹកទំនិញ និងកុងតឺន័រ ធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ RFA/Den Ayuthyea
ប្រមុខរដ្ឋាភិបាលសម្រេចអនុញ្ញាតឲ្យឡានចង្កូតស្ដាំ ប្រើប្រាស់បានជាធម្មតា ដោយមិនតម្រូវឲ្យកែចង្កូតទៅឆ្វេងឡើយ ប៉ុន្តែមិនត្រូវឲ្យមានការនាំចូលទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដូច្នេះ ក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសតិចណូ ឬហៅស្ពានអាកាស៥មករា នៅព្រឹកថ្ងៃទី០៥ ខែមករា បន្ទាប់ពីអ្នកបើកបររថយន្តដឹកដី ចង្កូតស្ដាំប្រមាណ៤០០នាក់ បានតវ៉ា ដើម្បីទទូចដល់រដ្ឋាភិបាល អនុញ្ញាតឲ្យពួកគេបានប្រើប្រាស់ រថយន្តទាំងនោះជាធម្មតា ដោយគ្រាន់តែសុំបង់ពន្ធចូលរដ្ឋ។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន អំពាវនាវឲ្យម្ចាស់រថយន្តចង្កូតស្ដាំទាំងអស់ ត្រូវមកបង់ពន្ធ ដើម្បីទទួលបាននូវភាពស្របច្បាប់៖ «ឯកភាពមិនឲ្យដូរចង្កូតទេ គឺអនុញ្ញាតឲ្យប្រើចង្កូតស្ដាំចុះ ព្រោះការដូរចង្កូតនេះ វាគ្រោះថ្នាក់ជាងចង្កូតស្ដាំទៅទៀត»។
លោក ហ៊ុន សែន ក៏បញ្ជាក់ថា ការបន្តនាំចូលរថយន្តចង្កូតស្ដាំ គឺជាការអំពើល្មើស នឹងត្រូវចាត់វិធានការតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក ហ៊ុន សែន ប្រកាសថាម្ចាស់រថយន្តនៅអមផ្លូវជាតិលេខ៤មិនត្រូវបង់ថ្លៃទៀតទេ
- ស្ថានភាពសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៥និងការប្រមើលមើលទៅឆ្នាំ២០១៦
- ពលរដ្ឋនិងសង្គមស៊ីវិលសាទរនឹងការប្រកាសពន្យារពេលធ្វើប័ណ្ណបើកបរ
- រដ្ឋមន្ត្រីក្រសួងអប់រំសម្ពោធសៀវភៅមួយក្បាលដែលលោកសរសេរស្ដីពីសេដ្ឋកិច្ចកម្ពុជា
- សហជីពស្នើឲ្យអាស៊ានបង្កើតបទដ្ឋានការងារសម្រាប់កម្មករក្នុងតំបន់ទាំងមូល
- លោក ហ៊ុន សែន ប្រកាសបញ្ឈប់ក្រុមហ៊ុនយកប្រាក់ពីពលរដ្ឋជិះឆ្លងកាត់ផ្លូវវ៉េងស្រេង
- ចិននឹងផ្ដល់សម្ភារៈការិយាល័យមួយចំនួនដល់អាជ្ញាធរមីនកម្ពុជា
- ពាណិជ្ជករម៉ាឡេស៊ីសិក្សាឱកាសធ្វើពាណិជ្ជកម្មក្នុងវិស័យសំណង់នៅកម្ពុជា
- បទសម្ភាសន៍អំពីការចូលជាសមាជិកធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី