ក្រសួងជំរុញឲ្យចាប់ខ្លួនអ្នកប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់ដឹកទំនិញខុសច្បាប់​

ដោយ៖​ ញឹម សុខន​ | ថ្ងៃពុធ ទី6 មករា 2016
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ក្រសួងសុខាភិបាលជំរុញឲ្យសមត្ថកិច្ចជំនាញចាត់វិធានការទប់ស្កាត់បទល្មើសមួយចំនួនជ្រក​ក្រោ​ម​​រូប​ភាពប្រើប្រាស់​រថយន្ត​សង្គ្រោះ​បន្ទាន់ដែលក្រសួងមួយ​នេះចាត់​ទុ​ក​​​ថាជាបទស្មើ​សមួយ​​អាច​ធ្វើ​ឲ្យ​​ប៉ះ​​ពាល់ដល់មុខមាត់រដ្ឋាភិបាល។

តាមលិខិតផ្ញើទៅអគ្គស្នងការនគរបាលជាតិនាយឧត្ត​មសេនីយ៍ នេត សាវឿន និងមេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើផ្ទៃ​ប្រទេស​នាយឧត្តមសេនីយ៍ សៅ សុខា ក្រសួងសុខាភិបាលបានស្នើឲ្យស្ថាប័ទាំងពីរនេះចាប់ឃាត់រ​ថយន្តគិលាន​សង្គ្រោះ​ឬ​រថយន្ត​សង្គ្រោះឯកជន​ដែលល្មើសច្បាប់ទាំងនោះ​ទៅដាក់ទោស​តាម​ច្បាប់។

លិខិតចុះថ្ងៃទី៤ខែមករាឆ្នាំ២០១៦របស់ក្រសួងសុខាភិបាលដដែលឲ្យដឹងទៀតថាការអំពាវនា​វរកកិច្ច​អ​​ន្ត​​​​​រា​​គ​ម​​ន៍​​​ពីរដ្ឋា​ភិបាល​ដោយសារក្រសួងនោះអះអាងថាមួយឆ្នាំកន្លងទៅនេះមាន​រថយ​ន្តគិ​លាន​​ស​ង្គ្រោះគ្លីនិកឯកជនមួយចំនួនបាន​ក្លែងបន្លំ និងគ្មានពាក់​ស្លាកលេខ​ត្រឹមត្រូវ​កំពុងធ្វើ​សកម្ម​ភា​ព​​​​ដឹ​កអ្ន​ករ​ង​​​​​​គ្រោះយកទៅព្យាបាលបង្ខំឲ្យបង់ថ្លៃ​​សេវាមួ​យ​ដែល​​ក្រសួ​ងថា​ថ្លៃ​បំផុ​ត។

ក្រសួងអះអាងទៀតថាមានពេលខ្លះរថយន្តគិលានសង្គ្រោះនេះត្រូវបានយកទៅធ្វើសក​ម្មភាពរកស៊ី​ជួញដូ​រ​ខុ​ស​​​ច្បាប់ដោយ​ប្រើប្រាស់ស៊ីរ៉ែនក្លែងបន្លំដឹករបស់របរដែលច្បាប់ហាមឃាត់ជាដើម។

ក្រសួងសុខាភិបាលយល់ថាកត្តានេះបានជះឥទ្ធិពលអាក្រក់ដល់មុខមាត់កម្ពុជា​ដែល​កំពុងទទួល​បាន​កំណើនភ្ញៀវ​ទេស​ចរណ៍​តាមគោលដៅកំណត់របស់រដ្ឋាភិបាល។

VOD មិនអាចទាក់ទងអ្នកនាំពាក្យកងរាជ្យអាវុធហត្ថលើផ្ទៃប្រទេសលោក អេង ហ៊ី បានទេដោយទូរសព្ទរបស់​លោក​មិនអាច​ទាក់​ទងបាន។ ចំណែកអគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកផ្នែកព្រហ្មទណ្ឌលោក ម៉ក់ ជីតូ ជំរុញឲ្យ​ទៅសួរអ្នក​នាំ​ពាក្យ​។​ ប៉ុន្តែអ្នកនាំពាក្យមិនលើកទូរសព្ទ។ លោកបន្តថា៖ “អត់ឃើញលិខិតនឹងផងបើដាក់មកគេដាក់នៅឯកឧត្តម គៀត ច័ន្ទ​ថារិទ្ធិបាទ!”។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ បានស្វាគមន៍ទៅ​​នឹងក្រ​សួងសុ​ខា​ភិ​បា​​លដែលឲ្យ​ចាត់​ការ​លើអ្នក​ប្រើរថយន្តសង្គ្រោះបន្ទាន់នេះបន្លំភ្នែកសមត្ថកិច្ចដើម្បីបានប្រកប​មុខរប​ស់ខុសច្បាប់នេះ។ លោកបានបន្ថែមថា៖ “កន្លងមកមាន ហើយយកឡានពេទ្យដឹកក្រញូង យកឡានពេ​ទ្យទៅដឹក​ទំនិ​ញខុ​ស​​ច្បាប់​អីហ្នឹង សុទ្ធតែជាបាតុភាពដ៏អាក្រក់ សម្រាប់សង្គមខ្មែរ”។

ទោះជាយ៉ាងណាលោក សន ជ័យ ជំរុញក្រសួងសុខាភិបាលគួរប្រមូលភស្តុតាងរ​​ថយន្តដែ​ល​ខ្លួន​អះ​​អា​ង​ថាមានបទល្មើស បង្ហា​ញ​ជា​​​​សា​ធារណៈដល់សមត្ថកិច្ចនិងពលរដ្ឋដែល​បានសហកា​ររួម​គ្នាទ​ប់​ស្កាត់​បទ​ល្មើ​​សនេះឲ្យមាន​ប្រសិ​​ទ្ធិភាពដែល​លោក​ថាដើម្បី​ជៀសវាងនូវការចោទថាការស្នើសុំ​កិច្ច​អ​ន្តរាគមន៍​ពីរដ្ឋាភិបាលនេះជា​ជ​​ម្លោះ​​ផលប្រយោជន៍៕

សូម​សរសេរ​មក​កាន់​លោក ញឹម សុខន តាម​រយៈ​ sokhorn@vodhotnews.com

What Next?

Recent Articles