គង់ ច័ន្ទស្រីមុំ ថា ល្មម​ដល់ពេល​គិតគូរ​រឿង​មង្គល​ការ​

PPP-Kong-Chan-sreymom




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ជា​មួយ​ការ​លួង​ចិត្ត​​ពីសង្សា​រសំណព្វ​​ចិត្ត​នូវ​ចំណង​ដៃឆ្នាំ​ថ្មី​​មហា​កាដូ​ពុំធ្លាប់មាន​លើ​ប្រវត្តិ​វិ​ថី​សិ​ល្បៈ​​ ​ជា​ខុនដូ​ដ៏​ប្រណីត​ថ្លៃរាប់​ម៉ឺន​ដុល្លារ​ ស្រី​ស្រស់​​ ម្ចាស់​ម៉ាក​ទឹក​អប់​ល្បី​នាំចូល​ពី​អេស្ប៉ាញ​​ កញ្ញា គង់ ច័ន្ទស្រីមុំ ក៏​ព្រលយ​ពាក្យ​ថា ជំនូនលួង​ចិត្ដ ​និង​ការយល់​ចិត្ត​ថ្លើម​ពី​សង្សារ​សំណព្វ​ចិត្ត​រាប់​ឆ្នាំ​មក​នេះ ល្មម​ឲ្យ​នាង​គិត​គូរ​រឿង​មង្គលការ​បាន​ហើយ​។

ពន្លក​ស្នេហ៍តារា​សម្តែង​ប្រុស​សង្ហា លោក​ គឹម សីហា​ និង​ស្រីស្អាត​សាច់​សម៉ដ្ឋ​រលោង​ កញ្ញា គង់​ ច័ន្ទ​ស្រីមុំ​ បាន​បោះ​ទង​លើ​ទ្រើង​សិល្បៈ​ជិត ១០ ឆ្នាំមក​ហើ​យ​ ​ជាមួយ​ការ​បង្ហាញ​ភាព​ផ្អែម​ល្ហែម ​និង​ភាព​សិចស៊ី​ ស្រឡាញ់​ថ្នាក់​ថ្នម​​គ្នា​​នៅ​ទី​ទេសចរ​ណ៍​សាធារណៈ ធ្វើ​ឲ្យនាង​​រំភើប​​ដល់​ថ្នាក់​ទប់​ទឹក​ភ្នែកមិន​បាន​ក៏មាន។

ដូច​គ្នា​នោះ ​នៅ​ឱកាស​បុណ្យ​ឆ្លងឆ្នាំ​ ​លោក​ គឹម សីហា ​បាន​ធ្វើ​ឲ្យ​ គង់ ច័ន្ទ​ស្រី​មុំ ​រំភើប​ចិត្ត​ស្ទើរ​ទប់​ទឹក​ភ្នែក​មិនជាប់​ ព្រោះ​តែ​រំភើប​ចិត្ត​​ក្រោយ​ពីសង្សា​រទិញ​កាដូខុន​ដូ​ដ៏​ស្រស់​ស្អាត​ ​​មាន​ការ​តុប​តែង​សម្ភារ​ទំនើបៗស៊ីវិល័យ​ តម្លៃ​ ៧ ម៉ឺន​ដុល្លារ​ ដើម្បី​រឹត​ចំណង​ស្នេហា​ឲ្យ​​កាន់​តែ​ផ្អែមល្ហែម​ថែម​ទៀត។

បង្ហាញ​ពី​អារម្មណ៍​រំភើបសាទរ​កាដូពីសង្សារ នាង​បាន​លាន់​មាត់​ថា៖ «ខ្ញុំពិត​ជា​អរ​គុណ​ណាស់​នូវ​កា​ដូ​ខុន​ដូរថ្លៃ ៧ ម៉ឺន​ដុល្លារ​​​ដ៏​ស្រស់​ស្អាត​ ដែល​បង​ សីហា​ ទិញជា​កាដូស​ម្រាប់​​ខ្ញុំ​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​ចាស់​ ផ្លាស់​​ឆ្នាំ​ថ្មី​!»។​

កញ្ញា គង់ ច័ន្ទស្រីមុំ ក៏​ព្រលយ​ពាក្យ​ថា៖​ «​ថា​មិនត្រូវ​នៅ​ក្នុង​ឆ្នាំ​នេះ​ ឬដើម​ឆ្នាំ​ក្រោយ​ ខ្ញុំ​ និង​បង សីហា​ អាច​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​ថែម​ទៀត​ផង​»។

តារា​សម្តែង​ និង​ម្ចាស់​មុខ​ជំនួញ​​ហាង​ទឹក​អប់​ ​រូប​នេះបញ្ជាក់​ថា៖ ​«​ខ្ញុំ​​ពិត​ជា​មាន​អារម្មណ៍​ថា​ រំភើប​ក្តុកក្តួល​ក្នុង​ចិត្ត​រក​អ្វី​មក​ប្រៀប​មិន​បាន​ទេ»។ ​​

ជាមួយ​បំណង​ប៉ង​ជា​យូរ​មក​ហើយ​ចំពោះ​​ខុនដូនេះ ​​ តារា​ស្រីសាច់​ស្អាត​កូន​កាត់​ចិន​​ល្បី​ខាង​ជំនួញ​​រូបនេះ​ ​បានប្រាប់​​ថា​៖ «ខុន​ដូដែល​ជា​កាដូ​ឆ្នាំ​ថ្មី​​សម្រាប់​ខ្ញុំ​នេះ ​គឺមាន​ទីតាំង​នៅ​ទល់​មុខ​ស្ថានទូត​ម៉ាឡេស៊ី​ ​ឈ្មោះ​ថា​ «ព្រីន​សេស​ ផ្លាហ្សា​» ​​ជា​ប្រភេទ​ខុន​ដូ​​សម្រាប់​លក្ខណៈ​គ្រួសារ​ឃ្យូត​ៗ​ គួរ​ឲ្យ​ស្រឡាញ់។ ​ខ្ញុំ​ពិត​ជា​ស្រឡាញ់​វាណាស់​ ហើយ​ក៏​អរគុណ​​ទៅ​ដល់​គាត់​ (សីហា)​ យ៉ាង​ខ្លាំង​ដែល​គាត់​ទិញ​វា​ឲ្យ​ខ្ញុំ​»។

ឆ្លើយ​តបនឹង​​សំណួរ​មហាជន​ក៏​ចង់​ដឹង​ថា​ តើ​ថ្ងៃ​ណាទើប​តារា​រូប​នេះ ​មាន​ដំណឹង​ល្អ​សម្រេចចិត្ត​បញ្ចប់​ភាព​នៅ​លីវ​​។ ស្រីមុំ ​ទទួលស្គាល់​ថា៖ «​​ខ្ញុំពិត​​ធ្លាប់​បានប្រកាស​ថា​ គម្រោង​រៀប​ការ​គឺ​រង់​ចាំ​ដល់​មុខ​ជំនួញ​​ជោគ​ជ័យ​​ ទើប​គិត​រឿង​នេះ។​ តែ​មក​ដល់​ពេល​នេះ ​ខ្ញុំគិត​ថា ​វា​ដល់​ពេល​ហើយ​ដែល​ខ្ញុំ​ត្រូវ​គិត​រឿង​រៀបការ»។

​ប៉ុន្តែ​នាង​នៅ​មិន​ទាន់​បញ្ចប់​ចម្ងល់​មហាជន​ពី​វេលាជាក់លាក់​​ឡើយ​​ដោយ​​គ្រាន់​តែបញ្ជាក់ថា៖​ «​អាចនៅ​ក្នុង​ឆ្នាំ​នេះ ​ឬ​​ក៏​ដើម​ឆ្នាំ​ក្រោយ​​យ៉ាង​យូរ​ ព្រោះថា​ខ្ញុំ​ទាំង​ពី​រនាក់​មិន​ចង់​​អូស​បន្លាយ​ពេល​វេលា​ត​ទៅទៀត​ទេ»៕


What Next?

Recent Articles