អេន​ជី លេង​ឈុត​សិច​ស៊ី​នៅ​ឆ្នេរ​សមុទ្រ​​ផ្គាប់​ចិត្ដ​​ស្វាមី​ពិធីករ

រូបថត​ស្លៀក​ឈុត​ហែលទឹក​ពណ៌​ក្រហម​យ៉ាង​សិចស៊ី​ ខណៈពិធីការិនី អេនជី ទៅ​លេង​នៅតំបន់​ឆ្នេរ​សមុទ្រ​​​។ ហ្វេសប៊ុក

រូបថត​ស្លៀក​ឈុត​ហែលទឹក​ពណ៌​ក្រហម​យ៉ាង​សិចស៊ី​ ខណៈពិធីការិនី អេនជី ទៅ​លេង​នៅតំបន់​ឆ្នេរ​សមុទ្រ​​​។ ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: បន្ទាប់​ពី​ស្វាមី​សុំ​​ផ្អាក​ការងារ​​នៅ​សហរដ្ឋ​អាមេរិកហោះ​ហើរ​​មក​ដើរ​កៀក​កិត​ មានឱកាស​ថ្នាក់​ថ្នម​ប្រលោម​​ស្នេហ៍​ឲ្យបាន​ច្រើននោះ ពិធីការិនី​​ អេន​ជី ក៏​​រំលេច​ភាព​សិចស៊ី​កប់​ៗ​​បង្ហោះ​ក្នុង​ហ្វេស​ប៊ុក​បន្ថែម​ពីលើ​ការ​ប្រកាស​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថា នាង និងស្វាមី​បាន​ចាប់​ដៃ​គ្នា​ធ្វើ​ជា​ពិធីករ​ក្នុងកម្មវិធី​ជាការ​បើកទំព័រ​អាជីព​សិល្បៈ​ជាលលក​ញី​ឈ្មោល​តែ​ម្ដង​។

កាន់​តែពញ្ញាក់អារម្មណ៍​អ្នក​គាំទ្រ​ក្នុង​បណ្តាញ​សង្គម ជា​មួយ​រូប​ភាព​បង្ហាញ​ពី​វត្ត​មាន​ស្វាមី​​ក៏​ក្លាយ​ខ្លួន​ជា​ពិធីករ​ផងដែរ ពិធីការិនី អេនជី បាន​សរសេរ​ថា៖ «លើ​ក​ទីមួយ​​ដែល​យើង​​ខ្ញុំ​ទាំង​ពីរ​នាក់​ចាប់​ដៃ​គ្នា​ ធ្វើ​ពិធីករ​និង​ពិធី​ការិនី​រួម​គ្នា​ ដោយ​នា​ង​ខ្ញុំ​សម្រប​សម្រួ​ល​​ខាងភាសា​ជាតិ ​ស្វាមី​នាង​ខ្ញុំ​ភាសា​អន្ត​រជាតិ​ ដូច្នេះ​ស​ង្ឃឹម​​​ថា ​កា​រ​បើ​ក​ទំព័រ​​លើ​​វិស័យសិ​ល្បៈ​ជា​គូ​របស់​យើ​ងខ្ញុំទាំង​ពីរ​នាក់​នឹង​មាន​ការគាំ​ទ្រ​ពីប​ង​ប្អូ​នកាន់​តែច្រើន»។

អ្នកនាង លី ច័ន្ទដាលីស ហៅ អេនជី ​ដែល​បាន​បញ្ចប់​ភាព​នៅ​លីវ​​ឆ្នាំ ២០១៣​ ដោយ​ចូល​​រោង​ការ​ជា​មួយ​បុរស​អា​ណិកជនខ្មែរនៅ​អាមេរិក​ឈ្មោះ ភីធើរ សុធារ៉ា​​ហេង ថ្មី​ៗ​នេះ​​ក៏​បានបង្ហោះ​រូប​ភាព​សិចស៊ី​មួយ​សន្លឹក ក្នុង​កាយ​វិការ​អង្គុយ​សណ្តូកជើង​​បន្ទន់​ដងខ្លួន​ទៅ​ក្រោយ បង្ហាញ​នូវ​​រាង​កាយ​​ស្រលូន​សិចស៊ី​​នាំឲ្យ​បុរសៗ​ឃើញ​ភ្លាម​ទ្រាំក្នាញ់​មិនបាន​។

ជាមួយសម្ដី​បែប​អៀនប្រៀននឹង​ការ​បែក​​ធ្លាយ​រូបភាព​សិចស៊ីនេះ​ ​អេន​ជី ប្រកែកថា៖ «គ្មាន​សិចស៊ី​ឯណា! រូប-ភាព​​នោះ ខ្ញុំ​ថត​លេង​ទេបង ពេល​ដើរ​លេង​កម្សាន្ត​នៅ​មាត់​សមុទ្រ។ ​បើ​ប្រៀប​​ទៅ​នឹង​រូប​ភាព​សិចស៊ី​​របស់តារា​គេផ្សេង​ ​​មិន​​សិចស៊ី​ពេក​ទេ»​។


PPP-angie-andg1

បន្លឺ​នូវសំឡេង​ដដែលថា៖«វាមិន​សិចស៊ី​ពេក​ដល់​ថ្នាក់​ត្រូវ​គេ​រិះគន់​ ហើយ​​ខ្ញុំ​ក៏​មិន​ចង់​ឮពាក្យ​មហាជន​រិះគន់​ដោយ​ភាពសិចស៊ី​នោះ​ដែរ​​»​ ពិធីការិនី អេន​ជី ​បានប្រាប់​ឲ្យ​ដឹង​ថា៖ ​«ក្នុង​ចិត្ត​ខ្ញុំ​ ខ្ញុំ​មិន​ដែល​នឹក​ចង់​សិចស៊ី ហើយ​​សម្លៀក​បំពាក់​​ដូច​នេះ​ក៏​មិន​ដែល​នៅ​ក្នុង​​ចិត្ត​ដែរ ព្រោះមិន​ហ៊ាន​ស្លៀក​ពាក់​ តែ​សម្រាប់​​ម៉ូដ​សិចស៊ី​នោះ ចាំបាច់​ខ្ញុំ​ត្រូវ​តែ​ពាក់​វា ហើយ​ពាក់​នៅ​ពេល​ដើរ​កម្សាន្ត​នោះ​»។

ពិធីការិនី​ដែលកំពុង​បណ្តុះ​អាជីព​ខ្លួន​ទៅ​ឲ្យ​ស្វាមី​អ្នក​នាង អេន​ជី ​​បញ្ជាក់​ថា៖ «ប៊ីគីនី សិចស៊ី​មួយ​ឈុត​ពណ៌​ក្រហម​​នោះ ជា​អំណោយ​ស្វាមី​ទិញ​មក​ឲ្យ ហើយ​នៅ​​ក្នុង​ដំណើរ​ក​ម្សា​ន្ត​នៅ​សមុទ្រនោះ គាត់​ក៏​ទៅ​ជាមួយ​​ហើយ​ចាំបាច់​ណាស់​​ខ្ញុំ​ត្រូវ​តែ​ស្លៀក​វា​​។ ស្លៀក​ឲ្យ​គា​ត់បាន​ឃើញ​ ឲ្យ​គាត់​សប្បាយចិត្ត​»។

នាង​បន្ថែមថា៖​ «ការ​ស្លៀកពាក់​សិចស៊ីនោះ ក៏មិន​ចង់​ឲ្យ​មាន​ការភ្ញាក់​ផ្អើល​ទាញ​យក​ប្រជាប្រិយ​ភាព​នោះ​ដែរ​»។

ពិធីការិនី​​ អេនជី បាន​អះអាង​ថា ភាពសិចស៊ី​នេះ​នាងទុក​បង្ហាញ​តែ​ឲ្យ​ស្វាមី​វិស្វករ​ឃើញ​ ទេ។ ប៉ុន្តែ​គេ​សង្កេត​ឃើញ​​នៅ​ក្នុង​ហ្វេសប៊ុក​នាង​ក៏​បាន​យក​​រូបភាព​នេះ​​មក​បង្ហាញ​ពី​ការ​ផ្សព្វផ្សាយ​ឡេការពារ​កម្ដៅ​ដែលនាង​នាំយក​មកលក់​ដែរ​​។

ឆ្លើយ​តប​នឹង​ការលើកឡើងនេះ​ អេនជី បាន​​ប្រាប់ថា៖ ​«បើ​បានជា​ថតហើយ ហើយ​ក៏​មាន​ផលិតផល​ត្រូវប្លង់​ផ្សព្វផ្សាយ​ ​ក៏​យក​វាមក​ផ្សព្វផ្សាយ​​ប្រូម៉ូត​​វា​តែ​ម្តងទៅ។ ប៉ុន្តែ​ថ្ងៃ​ក្រោយ​ខ្ញុំ​​​ទំនង​នឹងមិន​ឲ្យ​មាន​​រូប​ភាពបែបនេះ​បែក​​ធ្លាយ​​ទៀត​ទេ​»៕


What Next?

Recent Articles