យ៉ុង​ ច័ន្ទ​កណ្ណិកា ប្រតិកម្ម​ព័ត៌មាន​បង​ស្រី​រត់​គេចខ្លួន​​នៅ​អាមេរិក​

កញ្ញា យ៉ុង ច័ន្ទ​សុធាវី នាយក្រិន និង​​ប្រិមប្រិយ​នៅ​សហរដ្ឋ​អាមេរិក​។ ហ្វេសប៊ុក

កញ្ញា យ៉ុង ច័ន្ទ​សុធាវី នាយក្រិន និង​​ប្រិមប្រិយ​នៅ​សហរដ្ឋ​អាមេរិក​។ ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ដំណឹង​បាត់​ខ្លួន​តារា​ចម្រៀង​ កញ្ញា យ៉ុង ច័ន្ទសុធាវី នៅ​លើ​ទឹក​ដី​ម​ហា​អំ​ណា​ច​នៅ​ពេល​កំពុង​ជាប់​​កុងត្រា​សម្តែង ត្រូវ​បាន​ក្លាយ​ជា​ប្រធា​ន​បទ​ដ៏​ភ្ញាក់​ផ្អើល​លើវិថី​សិល្បៈ​ ដោយ​​មានការ​លើកឡើង​ថា ទង្វើ សុធាវី ធ្វើ​នេះ​កំពុង​ដើ​រ​លើ​ដាន តារា​ចម្រៀង​អ្នក​នាង ហង្ស ពិស៊ី និង ​ស៊ិន សុម៉ាលី គឺ​រត់​គេចខ្លួន​ ចង់​រស់​នៅ​លើ​ទឹក​ដី​អាមេរិក​នោះ​។

ប៉ុន្តែការ​លើក​ឡើង​នេះ​​​​ត្រូវ​បាន​អ្នក​នាង​ យ៉ុង ច័ន្ទ​កណ្ណិកា ​​ប្រតិកម្ម​​ទៅ​នឹង​ពាក្យ​ថា បង​ស្រី​ខ្លួន​ «រត់​គេច​ខ្លួន» ហើយ​​នាង​​ថែម​​​គំរាម​ប្តឹង​ពី​ការ​ចោទ​ដូច្នេះ ខណៈ​​គ្រួសារ​របស់​នាង​កំពុងមាន​ទុក្ខ​បារម្ភ​ពី​សុវត្ថិភាព​បងស្រី​ក្រែង​ត្រូវ​គេ​ចាប់ ឬ​បាត់​ខ្លួន​ដោយ​ប្រការ​ណា​មួយ​។

រយៈ​ពេល ៥ ខែ​ហើយ ដែល​​តារា​ចម្រៀង​កញ្ញា​ យ៉ុង ច័ន្ទសុធាវី ត្រូវ​​​ជា​​បង​បង្កើត​អ្នក​នាង យ៉ុង ច័ន្ទ​កណ្ណិកា បាត់ខ្លួន​​អំឡុង​​ពេល​ទៅ​សម្តែង​នៅ​​ទឹក​ដី​មហា​អំណាច​សហរដ្ឋ​អា​មេ​រិ​ក​ ដោយ​រួម​វត្តមាន​​​តារា​កំប្លែង​ជាប់​ងារមាឌល្អិច​ចិត្ត​ស្លុយ​នាយ ក្រិន និង​អ្នក​នាង ប្រិម​ប្រិ​យ​។

ទើប​តែ​នៅ​តែថ្ងៃ​ទី ៥​ ខែ​មករា ក៏​​ផ្ទុះ​ព័ត៌​មាន​ពីសហរដ្ឋ​អាមេរិក​មក​ថា តារា​ចម្រៀង យ៉ុង ច័ន្ទ​សុធាវី ក៏​ស្រាប់​តែ​បាត់​ខ្លួន​ ដោយ​មិន​ដឹង​ពី​មូល​ហេតុ​ ដែល​នាំ​ឲ្យ​មនុស្ស​​​ជា​ច្រើន​នាំ​គ្នា​លើកឡើង​ថា៖​ «ការបាត់​ខ្លួន​របស់​តារា​ចម្រៀង​ យ៉ុង ច័ន្ទសុធាវី នៅ​លើ​ទឹក​ដី​អាមេរិក ដែល​ជា​ប្រទេស​មួយ​ គ្រប់​ជាតិ​សាសន៍​​ដទៃចង់​រស់​នៅ​​នោះ​ ​អាច​ជា​ការ​រត់​គេច​ខ្លួន​ គេច​ពីការវិល​ត្រឡប់​មកស្រុក​កំណើត ក្នុង​ចេតនា​ចង់​រស់​នៅ​ទី​នោះតែម្ដង​»។

ជា​​មួយ​គ្នានោះ​ លោក សុះ ម៉ាច ប្រធាន​សមាគមសិល្បៈ​ខ្មែរ​ ​ក៏​បាន​ថ្លែង​​ថា៖ ​«ការបាត់​ខ្លួន​របស់​ យ៉ុង ច័ន្ទ​សុធាវី អាច​​ជា​ទង្វើ​ដើរ​តាម​គន្លង​ តារា​ចម្រៀង​ពី​រ​ដូង​ អ្នក​នាង ហង្ស ពិសី និង​ ស៊ិន សុម៉ាលី កាល​ពី​ពីរឆ្នាំ​មុន​។ ពួកគេ​ក៏​បាត់​ខ្លួន​អ៊ីចឹង​ដែរ»។ ​

ប៉ុន្តែ​តប​នូវ​ព័ត៌​មានចេញ​ផ្សាយ​នេះ ​អ្នកនាង យ៉ុង ច័ន្ទ​កណ្ណិកា​ ត្រូវ​ជា​ប្អូ​ន​ស្រី​​បង្កើត​​កញ្ញា យ៉ុង ច័ន្ទសុធាវី បាន​សរសេរ​ក្នុងទំព័រ​ហ្វេស​ប៊ុក​​ស្នើ​ថា៖ ​«សូម​​មេត្តា​កុំ​ទាន់ប្រើ​ភាសា​ថា​ (រត់​គេច​) គួ​រតែ​ប្រើភា​សារ (បាត់​ខ្លួន​សិន​ទៅ​) ព្រោះវីហ្សា​​គាត់​មិន​​ទាន់​ផុត​កំណត់​ទេ​ រហូត​ដល់​ខែ ៤ ​ឆ្នាំ ២០១៦​ ឥឡូវ​នេះ​ទាំង​ខ្ញុំ​និងគ្រួសារ​កំពុង​សហការ​ជា​មួយ​អ្នក​ធានា​បង​ស្រី​ខ្ញុំ​។ ខ្ញុំមិ​ន​ទាន់​បាន​ដំណឹង​ពីគាត់​ទេ ​ហើយ​យើង​មាន​ការ​ព្រួយ​បារម្ភ​​ណាស់​ បើ​សិន​ករណី​នេះមិ​ន​មែន​ជា​ការ​រ​ត់​គេច​ទេ​ ប៉ុន្តែ​ជា​ការ​បាត់ខ្លួន​ក្នុង​ករណី​ចាប់​ជំរិត​ ឬ​ភេរ​វកម្ម​ ព្រោះ​ពេល​បាត់​ខ្លួន​គឺ​មាន​ព័ត៌​មាន​ថា​មាន​គេចា​ប់»។

នាងបាន​បញ្ជាក់​ទៀត​ថា​៖​ «ប៉ូលិស​សហរ​ដ្ឋអា​មេរិ​កមានកា​រ​សង្ស័យ​​នឹង​កំពុង​តា​មប្រ​មាញ់​​ជន​គោល​ដៅទាំង​នោះ​​។ ប្រសិន​ករណី​នេះ​​មិន​ពិត​ ខ្ញុំ​ គ្រួសារ​នឹង​មាន​សិទ្ធិប្តឹង​​​តប​នឹងការ​បក​ស្រាយ​នេះ​ ព្រោះ​ជា​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ​គ្រួសា​រខ្ញុំ​ទៅ​វិញ​។ ឧទា​ហរ​ណ៍ ​ចោរ​ គេប្រើ​ពាក្យ​ថា​ (​ជ​ន​សង្ស័យ​ជា​ដើម​​) សូម​ជួយ​កែសម្រួល​»។

ដូច​គ្នា​នេះ​តារាចម្រៀង​​អ្នក​​នាង កែវ ច័ន្ទសម្ផស្ស ដែល​គេ​​ស្គាល់​ថា​ត្រូវ​ជា​បងប្អូនជី​ដូន​មួយក៏បាន​លើក​ឡើង​ថា៖ «បើ​ក​រណី​គាត់​រត់​គេច​ដូច​គេនិយាយ​មែន​ ​គាត់​ធ្វើខុស​ធ្ងន់​​ណាស់​​​សម្រាប់​អ្នក​ធានា​ និង​​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​ពិតជា​សោក​ស្តាយ​ណាស់​! មែន​ហើយ​! និយា​យ​ថារ​ត់​គេច​បាន​លុះ​ត្រា​តែ​បង​​ស្រី​ យ៉ុង​ ច័ន្ទ​​សុធាវី​ ផុត​កំណត់​វីហ្សា​​នៅ​អាមេរិក។ ​គា​ត់​​គ្រាន់​តែ​មិន​ទាន់​បាន​ផុត​កុងត្រា​ស្ពុន​ស័រ​នៅ​អាមេរិក ​មិន​​បាន​បំពេញ​ការ​ងារឲ្យរួ​ច​រាល់​ ដូច្នេះ​​កុំ​និយាយ​​ពាក្យ​ថារ​ត់​គេ​ច​»។

រសៀល​​ម្សិលមិញ​ តារា​កំប្លែង​​ប្រិមប្រិយ​ដែល​​រួម​ដំ​ណើ​រទៅសម្តែង​នៅ​​អាមេរិក​ជា​មួយ​កញ្ញា យ៉ុង ច័ន្ទសុធាវី បាន​ចេញ​​វីដេអូ​បញ្ជាក់​ តារា​ចម្រៀង​រូបនេះ​បាន​បាត់​ខ្លួន​ខណៈ​ចេញ​​ទៅ​ហាត់​ប្រាណ​ពេល​ព្រឹកតាម​ទម្លាប់។ របស់​របរ​ប្រើប្រាស់ និង​ខោអាវ​​របស់​នាង​នៅ​ផ្ទះ​ទាំងអស់។​

ក្នុង​វីដេអូ​នោះ​អ្នកនាង​ប្រិមប្រិយ បញ្ជាក់​ថា៖ «ការ​បាត់ខ្លួន​​បងស្រី សុធាវី មិន​ទាន់​កំណត់ថា គាត់រត់​គេចទេ ហើយ​ស្ពន់ស័រ​ប្តឹ​ង​ប៉ូលិស​នៅ​អាមេរិកនោះ គឺប្តឹង​ពីការ​បាត់​​ខ្លួនគាត់ មិនមែនប្តឹង​ថា គាត់​រត់​​គេច​ខ្លួនទេ ព្រោះ​រឿង​នេះ​នៅ​មិន​​ទាន់​ដឹង​ច្បាស់​​អំ​ពី​មូលហេតុ​ទេ»៕


What Next?

Recent Articles