​រដ្ឋាភិបាល​អនុញ្ញាតឲ្យ​ធ្វើ​លិខិតផ្ទេរកម្មសិទ្ធិ​យា​នយន្ត​ដោយ​មិនបាច់​បញ្ជាក់​ពី​ម្ចាស់​ដើម

ដោយ៖​ ពៅ មេត្តា​ | ថ្ងៃអាទិត្យ ទី10 មករា 2016
http://vodhotnews.com

ការធ្វើចរាចនៅតាមដងផ្លូវរបស់ប្រជាពលរដ្ឋ


​រដ្ឋាភិបាល​ជំរុញ​ឲ្យ​ម្ចាស់​យានយន្ត ដែល​មិន​ទាន់​ធ្វើលិខិត​ផ្ទេរសិទ្ធិ​ក្នុង​ការលក់ ទិញ បាន​ត្រឹមត្រូវ ឲ្យទៅ​បំពេញបែបបទ​ដើម្បី​ទទួលបាន​​កម្មសិទ្ធិកា​ន់​កាប់​ស្របច្បាប់​ដោយ មិនតម្រូវឲ្យ​មាន​ការ​បញ្ជា​ក់​ពី​ម្ចាស់​ដើម​ទេ​។​

សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាច​រណ៍ផ្លូវគោក ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​បាន​លើកឡើង​ថា ដើម្បី​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ ក្នុង​ការផ្ទេរ​កម្មសិទ្ធិ​យានយន្ត រដ្ឋាភិបាល​សម្រេច​ទទួល​ស្គាល់​អ្នកកាន់កាប់​ជាក់ស្តែង ដោយ​មិន​តម្រូវឲ្យមាន​ការបញ្ជាក់​ពី​ម្ចាស់​ដើម​ទេ​។

លិខិត​ដដែល​ជំរុញ​ឲ្យ​ម្ចាស់​យានយន្ត​ដែល​កំពុង​កាន់កាប់​បច្ចុប្បន្ន ហើយ​មិន​ទាន់​បានធ្វើ​លិខិត​ផ្ទេរ​កម្មសិទ្ធិឲ្យ​ប្រញាប់​ទៅ​បំពេញ​បែបបទ ដើម្បី​ទទួលបាន​សិទ្ធិ​កាន់កាប់ស្របច្បាប់ត្រឹមត្រូវ៕

សូម​សរសេរ​មកកាន់​លោក ពៅ មេត្តា minpov@vodhotnews.com

What Next?

Recent Articles