វ៉ាន់ មករា គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្ដាច់​សង្ខារ​ចោល​ម្ដាយ​ជរា​

តារា​កំប្លែង​នាយ​ពែក​មី ចូល​រួម​បុណ្យ​សព​លោក​ វ៉ាន់ មករា​ ជា​មិត្ត​រួម​អាជីព​សិល្បៈ និងតារា​ចម្រៀង វ៉ាន់ មករា កាល​នៅរស់​។  ភ្នំពេញ ប៉ុស្ដិ៍

តារា​កំប្លែង​នាយ​ពែក​មី ចូល​រួម​បុណ្យ​សព​លោក​ វ៉ាន់ មករា​ ជា​មិត្ត​រួម​អាជីព​សិល្បៈ និងតារា​ចម្រៀង វ៉ាន់ មករា កាល​នៅរស់​។ ភ្នំពេញ ប៉ុស្ដិ៍




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: វិនាទីនេះ​រូបកាយ​តារា​ចម្រៀង​វ៉ាន់ មករា បាន​ក្លាយ​ជា​ផេះ​ផង់​ បន្ស​ល់​នៅ​ត្រឹម​តែ​ស្រមោល ​និង​សំឡេង​ដិត​នៅ​ក្នុង​ស៊ីឌី ព្រមទាំង​ក្តី​រឭក​អាឡោះ​អាល័យ​ពី​សាច់​ញាតិ​ មិត្ត​ភក្ដិ​និង​អ្នក​គាំទ្រតែ​ប៉ុណ្ណោះ​។

អ្វី​ដែល​កាន់​តែ​នឹកសង្វេគ​ក្រោយ​រូបកាយ​តារា​ចម្រៀង​លេង​សាក់​ពេ​ញ​ខ្លួន​រូបនេះ​ក្លាយ​ជា​ផេះផង់​នោះ​ ​អ្នក​សិល្បៈ​ជា​ច្រើន​​ នាំគ្នា​ពោល​សរសើរ​ថា តារា​ចម្រៀងផុត​កាយ​សង្ខារ​ ​វ៉ាន់ មករា ជា​មិត្តភក្ដិ​ល្អ ចេះ​យក​អាសា​អ្នក​ជុំវិញ​ខ្លួន​នោះ មិនគួរ​អាយុ​ខ្លី​សោះ។

ទន្ទឹម​នឹង​នោះ​ មិត្តភក្ដិ​សិល្បៈ​​ក៏ទម្លាយ​ពី​គ្រួសារ​របស់​លោក​ដែរ​ថា៖​ «មករា គ្មាន​សាច់​ញាតិទេ មានតែម្តាយ​ ជរានៅ​ម្នាក់​ឯង»។តាម​សម្តី​តារា​ចម្រៀង​ជិត​ដិត​​នឹង​សព​ លោក​ ទិត្យ វិច្ឆិកា​ បាន​ឲ្យ​ដឹង​ថា​ ហេតុការណ៍​ក្រឡាប់​រថយន្ដ​របស់​លោក ​វ៉ាន់ មករា​ បានកើត​ឡើង​នៅ​ម្តុំ​ព្រៃនប់​ ត្រង់​ចំណុច​ផ្លូវ​មួយ​កន្លែង​ ដែល​កោង​យ៉ាង​ខ្លាំង​។ ក្រោយ​កើត​ហេតុ​​បាន​បញ្ជូនតាម​រថយន្ដ​ស​ង្គ្រោះ​បន្ទាន់​ ប៉ុន្តែ​បើក​ទើប​បានប្រមាណ ១៥ គី​ឡូម៉ែ​ត្រ​ពី​កន្លែង​លោ​ក​យាយ​ម៉ៅ​ នៅ​ពេជ្រ​និល​ ឆ្ពោះ​មក​ភ្នំពេញ​ ក៏​ត្រូវ​ក្រឡាប់​ជា​លើកទី ២ តែ​ម្ដង បណ្តាល​ឲ្យ​គេស្លាប់​»។​

ប៉ុន្តែ​ តារា​ចម្រៀង​ល្បី​ការងារ​មនុស្ស​ធម៌មួ​យរូប​ក៏​​លើក​ឡើង​ដែរ​ថា៖​ «ខ្ញុំឆ្ងល់​មែន​ទែន​ ដែ​ល​គេ​ក្រឡាប់​ឡាន​ដូច​គាត់ ២ ដង​ដូច​គ្នា​ប៉ុន្តែ​គេ​អត់​អី​ តែ​គាត់​​ម្នាក់ឯង​ (ស្លាប់​) ​ហើយសព​ មករា នៅ​ល្អ​ទាំង​អស់​ អត់​​មាន​បែក​ខ្ញែក​អី​ទេ »។

មរណភាព​ របស់​តារា​ចម្រៀង​​ លោក​ វ៉ាន់​ ​មករា បាន​ក្លា​យ​ជា​ប្រធានបទ​ដ៏​​សែន​ក្រៀមក្រំ ជា​​ទី​បំផុត​ពីអ្នក​សិ​ល្បៈ​​ជា​ច្រើន​ ហើយ​គេក៏​សង្កេត​ឃើញ​មាន​សិល្បករ សិល្បការិនី​ជាច្រើន បង្ហាញ​វត្ត​មានចូល​រួម​រំលែក​ទុក្ខ ក្នុង​នោះ​ក៏​មាន​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ និង​តារា​កំប្លែង​នាយ​ពែក​មី​ផង​ដែរ​។

អមដោយកាយ​វិការ​រួមគ្នារំលែក​ទុក្ខ​នេះ ពួកគេ​ក៏​បាន​សរសេរ​សារ​បង្ហាញ​ក្តី​នឹក​រឭក​អាឡោះអាល័យ​ពី​មរណភាព​របស់​តារា​ចម្រៀង វ៉ាន់ មករា ម្ចាស់​បទ «ប៉ុណ្ណឹង​ល្មមហើ​យ​» ដោយ​បរិយាយ​ថា តារា​ចម្រៀងដែល​ល្បី​ខ្សត់​ឱកាស​ឡើង​ឆាក​សិល្បៈ​ដោយ​សារសាក់​ពេញ​ខ្លួន​លោក ​វ៉ាន់ មករា «​ជា​អ្នក​សិល្បៈ​ដែល​មាន​ចរិត​ល្អមិ​ន​គួរ​ណាអា​យុខ្លី​ទាល់​តែសោះ​ ​មិនឆ្មើង​ឆ្មៃ ​ជួយ​យក​អាសា​គេ​ មិន​ប្រកា​ន់​ខ្លួន»។

តាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​សាច់ញាតិ​​វ៉ាន់ មករា បាន​ឲ្យ​ដឹង​ថា៖ «សព តារា​ចម្រៀង វ៉ាន់ មករា នឹង​បូជា​នៅ​ល្ងាច​ថ្ងៃ​ទី ១១ មករា វេលាម៉ោង ៥​ ហើយ​ក៏​ជា​កិច្ចបញ្ច​ប់​បុណ្យ​​សព ដ៏​ក្រៀម​ក្រំនេះ​ដែរ​»។

នៅ​ល្ងាចថ្ងៃ​ទី ១១ ខណៈ​វេលាត្រូវ​បូជា​សព រំកិលជិតដល់​នោះ​ក៏​ផ្ទុះ​ការភ្ញាក់​ផ្អើល​ ពេញ​​វត្ដ​ទួល​ទំពូង បន្ទាប់​ពីអាជ្ញាធរ​មាន​ការ​រារាំងក្រោម​កម្លាំង​ខណ្ឌ​ចំការមន ដោយ​មិន​ឲ្យ​ក្រុម​គ្រួសារ​បូជាសព​លោក​ វ៉ាន់​ មក​រា​ នោះទេ​ដោយ​ខាងអជ្ញាធរ​លើក​ហេតុ​ផងថា៖ «សព​មិន​ទាន់​មានឯកសារ​បញ្ជាក់​ត្រឹមត្រូវ​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ ខេត្ដកំពង់ស្ពឺ​»។

ប៉ុន្តែ​តារា​សម្តែង ​ម៉ារ៉ា បូណា ដែលចូល​រួមពិធី​នោះ ​បញ្ជាក់​ថា៖ ​«ពេល​នេះ​សពបាន​បូជា​តាម​ការ​គ្រោង​ទុក ក្រោយ​ការ​ព្យាយាម​សុំ​សម្របសម្រួល​ពី​បណ្ដា​អ្នក​សិល្បៈ​ជាច្រើន​ អាជ្ញាធរក៏​យល់ព្រម​»៕


What Next?

Recent Articles