នាយករដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រយ័ត្ន​អគ្គីភ័យនិងគោរព​ច្បាប់​ចរាចរណ៍​ថ្ងៃ​ចូល​ឆ្នាំ​ចិន​​

ដោយ៖​ លី បេឡា​ | ថ្ងៃអាទិត្យ ទី7 កុម្ភៈ 2016
http://vodhotnews.com

ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរទៅគេហដ្ឋានក្នុងឱកាសចូលឆ្នាំចិន (រូបថត៖ លី បេឡា)

​លោកនាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយត្ន​ខ្ពស់ កុំឲ្យ​មាន​អគ្គីភ័យ និងគ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​រយៈពេល​បី​ថ្ងៃចាប់ពី​ថ្ងៃ​ទី ៧-៩ ខែ កុម្ភះ ២០១៦ នេះ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី៧ ខែ កុម្ភៈ​នេះ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រយ័ត្នប្រយ៉ែង​ចំពោះ​ភ្លើង​ទៀនធូប និង​ពេល​ដុត​ក្រដាស់សែន​ជាដើម គឺ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ដើម្បី​ចៀសវាង​ការឆាបឆេះ​។ 

លោកនាយក​រដ្ឋមន្ត្រី​ក៏​អំពាវនាវ​ឲ្យ​ពលរ​ដ្ឋ​បើ​ករបរ​ដោយ គោរព​ច្បាប់​ចរាច​រណ៍ និង អំពាវនាវ​កុំ​បើ​ឲ្យ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​។​

​គួរបញ្ជាក់​ថា ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​ឆ្នាំ​២០១៥ មនុស្ស​ចំនួន២៩​នាក់​ស្លាប់ និង ១៥១​នាក់​រងរបួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស ដោយសារ​បើកបរ​ហូ​ស​ល្បឿន​កំណត់ បើកបរ​ក្នុង​សភាព​ស្រវឹង ការ​មិន​គោរព​ភ្លើង​សញ្ញា ឬ ផ្លាកសញ្ញា​ជាដើម៕​


សូម​សរសេរ​មកកាន់​លោក លី បេឡា តាមរយៈ  bela@vodhotnews.com

What Next?

Recent Articles