ដោយ ជួប សេរីរ័ត្ន
2016-02-11
RFA

ប្រជាពលរដ្ឋបុរីកីឡាចំនួន២៦គ្រួសារ នាំគ្នាទៅតវ៉ានៅមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារសំណង។ ការតវ៉ានេះ ធ្វើឡើងនៅបន្ទាប់ពីប្រជាពលរដ្ឋបុរីកីឡាចំនួន ១៥៤គ្រួសារទទួលបានដំណោះស្រាយពីសាលារាជធានីភ្នំពេញ។
ពលរដ្ឋបុរីកីឡាដែលចូលរួមតវ៉ាម្នាក់ដែរនោះ គឺលោកស្រី សឿន សាម៉ន ថ្លែងថា ក្រុមប្រជាពលរដ្ឋ ២៦គ្រួសារដែលពុំទាន់ទទួលបានសំណង ជាប្រជាជនស្លូតត្រង់មិនចេះដើរតវ៉ាដូចគេ។ លោកស្រីបន្ថែមថា អាជ្ញាធរបានប្រាប់ពួកគាត់កុំឲ្យតវ៉ា ដោយសំអាងថា ពួកគាត់សុទ្ធតែមានឈ្មោះត្រូវទទួលបានសំណង។
ឆ្លើយតបនឹងបញ្ហានេះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ មានប្រសាសន៍ថា ប្រជាពលរដ្ឋ ២៦គ្រួសារ ដែលពុំទាន់ទទួលបានសំណង គឺដោយសារតែពួកគាត់ មិនបានដាក់ឯកសារជូនក្រុមការងារដោះស្រាយសំណង របស់សាលារាជធានីភ្នំពេញ។
លោកបន្ថែមថា តំណាងសាលារាជធានីភ្នំពេញ បានទទួលយកសំណើ និងឯកសារពីពលរដ្ឋទាំង២៦គ្រួសារ នៅព្រឹកថ្ងៃទី ១១ កុម្ភៈ ហើយនឹងរកដំណោះស្រាយជូនពលរដ្ឋ។
ក្រុមប្រជាពលរដ្ឋទាំង ២៦គ្រួសារអះអាងថា បើសាលារាជធានីភ្នំពេញមិនដោះស្រាយ ពួកគាត់នឹងបន្តតវ៉ាតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជ្ញាធរខេត្តបន្ទាយមានជ័យប្រជុំដោះស្រាយផលប៉ះពាល់ពីគម្រោងសាងសង់ផ្លូវរថភ្លើង
- ពលរដ្ឋនៅតាមបណ្ដោយផ្លូវដែកគ្មានទំនុកចិត្តចំពោះរដ្ឋាភិបាលដែលឲ្យរក្សាភាពស្ងៀមស្ងាត់
- ទាហានថៃហាមឃាត់ពលរដ្ឋខ្មែរមិនឲ្យដាំដុះលើដីនៅជាយដែននាខេត្តប៉ៃលិន
- អង្គការពីររកឃើញថាសមត្ថកិច្ចខេត្តបាត់ដំបងរុះរើផ្ទះពលរដ្ឋ១៣គ្រួសារគឺជារឿងអយុត្តិធម៌
- តំណាងជនជាតិដើមភាគតិចកួយឃុំប្រមេរបរាជ័យក្នុងការស្វែងរកជួបអភិបាលខេត្តព្រះវិហារ
- ពលរដ្ឋសហគមន៍កំពេញចាស់ខេត្តព្រះសីហនុស្នើសុំនាយករដ្ឋមន្ត្រីជួយដោះស្រាយដីធ្លី
- ពលរដ្ឋភូមិទ្រា៤រងផលប៉ះពាល់ពីទឹកស្អុយលិចផ្ទះទាមទារសំណងពីក្រុមហ៊ុនចាក់ដីលុបបឹង
- រដ្ឋាភិបាលអាល្លឺម៉ង់នឹងឈប់ផ្ដល់ជំនួយផ្នែកកិច្ចការដីធ្លីដល់កម្ពុជា
- ពលរដ្ឋនៅខេត្តត្បូងឃ្មុំព្រមានឡើងតវ៉ាដល់ថ្នាក់ជាតិរឿងក្រុមហ៊ុនចិនបិទផ្លូវ