សុគន្ធ ថេរ៉ាយុ ភ្នែកនៅ​កញ្ចឹង​ក ខ្លាច​ខកខន​សឺត ៣​ ក្រុមហ៊ុន​

រូបថត​តារា​ចម្រៀង​ សុគន្ធ ថេរ៉ាយុ ​ឈឺ​សម្រាក​នៅ​មន្ទីរពេទ្យ និងរូបថតពីមុន​។ ហ្វេសប៊ុក និង​ ភ្នំពេញ ប៉ុស្ដិ

រូបថត​តារា​ចម្រៀង​ សុគន្ធ ថេរ៉ាយុ ​ឈឺ​សម្រាក​នៅ​មន្ទីរពេទ្យ និងរូបថតពីមុន​។ ហ្វេសប៊ុក និង​ ភ្នំពេញ ប៉ុស្ដិ




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ពី​រូបថត​តារា​ចម្រៀង​យុវវ័យ​ផលិតកម្ម​ថោន លោក សុគន្ធ ថេរ៉ាយុ ដេក​នៅលើ​គ្រែ​ពេទ្យ​​ស្តូកស្តឹង​ ដៃជាប់​សេរ៉ូម និង​ក្បែរ​ខ្លួន​មាន​ឧបករណ៍​វេជ្ជសាស្រ្ដ​ជំនួយ​ជា​ច្រើន​ បង្ក​ភាព​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេសប៊ុក ដែ​ល​នាំ​ឲ្យមាន​ការ​លើក​ឡើង​​ថា ជាការសម្តែង ឬ​ក៏​ឈឺមែន​ទែន មើល​ទៅ​អាការ​តារា​ចម្រៀង​រូប​នេះ ​ដូចជា​ធ្ងន់​ធ្ងរ​ណាស់​?

បញ្ជាក់​​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ តាម​ទូរស័ព្ទ​ តារា​ចម្រៀង សុគន្ធ ថេរ៉ាយុ ប្រកែក​ថា៖ «នេះ​មិនមែន​ជា​រូប​ភាព​ក្នុង​បទ​ចម្រៀង ​ឬសម្តែង​អ្វី​ទេ​។ វា​ជារូប​ថតឈឺមែន​ទែន គេង​នៅ​ក្នុង​បន្ទប់​សង្គ្រោះបន្ទាន់​ក្នុង​មន្ទីរពេទ្យ​រ៉ូយ៉ាល់​ ភ្នំពេញ​»។

ជាមួយ​សម្ដី​ពោល​ថា «បើ​កុំ​តែ​រត់រក​ពេទ្យ​ទាន់ពេល​ កុំ​អីពេល​នេះ​មិន​ដឹង​ទៅ​ជាយ៉ា​ង​ណា​ក៏​មិន​ដឹង» តារា​ចម្រៀងយុវវ័យ ល្បី​ប្រើប្រាស់​សម្ភារ​ថ្លៃៗ ជិះ​រថយន្ដ​ស៊េរីទំនើប​ឡិចស៊ីស ៥៧០ សុគន្ធ ថេរ៉ាយុ បាន​ប្រាប់ទៀត​​ថា៖ «ខ្ញុំ​ក៏មិន​ដឹង​ថា មាន​រឿង​អីដែរ មុននោះ​សុខភាព​ខ្ញុំល្អទេ ខ្ញុំ​ធ្វើការ​ធម្មតា តែ​ក៏ស្រាប់​តែ​ក្តៅ​រងា​ស្រៀវស្រាញៗ​ពេញខ្លួន ក៏ស្រាប់​តែ​ឈឺពោះ​ខ្លាំងឡើង​ៗ​រហូតដល់​ទៅ​ជាង ១០ ថ្ងៃ។ លុះ​យប់ថ្ងៃទី ៩ ឈាន​ចូលទី ១០ ថ្ងៃ​ម្សិលមិញ​ នៅ​ម៉ោង ៣ ទៀបភ្លឺ ក៏​វា​កាន់​តែ​ធ្ងន់​ រហូត​ឡើង​ពីកន្ទេល​លែង​រួច​​ទើបបាន​បងប្អូន​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​ពេទ្យ​រ៉ូយ៉ាល់ ភ្នំពេញ​»។

លោក សុគន្ធ ថេរ៉ាយុ បញ្ជាក់​ថា៖ «គ្រូ​ពេទ្យ​ពិនិត្យ​​ឃើញ​ថា ខ្ញុំ​​មាន​មេរោគ​ក្រពះ ទើប​ធ្វើ​ទុក្ខ​ខ្លាំងបែបនេះ ចាំបាច់​ត្រូវ​តែព្យាបាល​»។ប៉ុន្តែ​យ៉ាងណា​ក្នុង​ជំនួប​ជាមួយ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅរសៀល​ម្សិលមិញ តារា​ចម្រៀង​រូបនេះ​អះអាង​ថា ពេល​នេះ​សុខភាព​លោក​បាន​ល្អប្រសើរ​ច្រើន​ហើយ តែ​ក៏នៅ​សម្រាក​ព្យា​បា​ល​ក្នុង​មន្ទីរពេទ្យ​នោះបន្ដ​ទៀតដែរ​។

លោកបាន​ប្រាប់ថា៖ ​«ដោយ​សារ​តែ​ខ្ញុំ​នៅ​មាន​ការងារ​ត្រូវ​ធ្វើ​ចាំបាច់​សម្រាប់​ថ្ងៃ​នេះ​ ត្រូវ​ទៅ​ថត​ចម្រៀង​ឲ្យ​ផលិតកម្ម​នៅ​ខេត្ដ​កំពង់​ឆ្នាំង ក៏​​សូម​ពេទ្យ​ចេ​ញ​ និង​យក​ថ្នាំ​ទៅលេប​នៅ​ផ្ទះ។ តែ​​នៅ​សប្តាហ៍​ក្រោយ​ នឹង​មកឲ្យពេទ្យ​ពិនិត្យ​តាម​ដាន​បន្តទៀត»។

តារា​ចម្រៀង​ សុគន្ធ ថេរ៉ាយុ បន្ត​ថា៖ «បន្ត​ពី​ថត​ចម្រៀង​នៅ​កំពង់​ឆ្នាំង​ វិល​មក​ច្រៀង​នៅ​ទូរទស្សន៍​ស៊ីធីអិន​ រួចបន្ត​ទៅ​ច្រៀង​ខនសឺន​​នៅ​កំពង់​ស្ពឺ​ទៀត​។ ទើបចាំ​បាច់​សុំ​ពេទ្យ​ ព្រោះខ្លាច​ខកខាន​ខនសឺត​ទាំងនោះ​»។

តារា​ចម្រៀង​រូបនេះ​បាន​ថ្លែងថា​​៖ «ខ្ញុំ​បាន​សុំគ្រូ​ពេទ្យ​ចេញ​ពី​មន្ទីរពេទ្យ​​ហើយ​ព្រោះ​អីខ្ញុំ​ត្រូវ​មាន​ការងារ​ច្រើន​ធ្វើ​ទៀត (ច្រៀង​តាម​ខេត្ត និងថត​ខារ៉ាអូខេ​សម្រាប់​ចូលឆ្នាំ​ខ្មែរ) ប៉ុន្តែ​ជំងឺ​ខ្ញុំ គ្រូពេទ្យ​គាត់​នៅតាម​ដាន​ទៀត​ ព្រោះ​អីពេល​នេះ​មើល​ឃើញ​ថារលាកពោះ​វៀន​ធំ ប៉ុន្តែ​នៅ​សង្ស័យ​ខ្លាចខ្ញុំ​មានគីស ឬដុំសាច់​ក្នុង​ពោះវៀន​ទើប​បណ្តាល​ឲ្យ​បត់​ជើង​មាន​ឈាម​បែប​នេះ»។

បញ្ជាក់​ពី​ការស្ទុះស្ទា​ចេញពី​មន្ទីរពេទ្យ​ទាំង​សុខភាព​មិនទាន់​ជាប៉ុន្មាន​នោះ​លោក​ថ្លែង​ថា៖ «ចាំបាច់​យើង​ត្រូវតែព្យាយាម​បំពេញ​តា​ម​កិច្ច​សន្យា​ការងារ ​តែមុននេះ​​ខ្ញុំ​ក៏មាន​ការ​បារម្ភ​ខ្លាំង​ដែរ ខ្លាច​សុខភាព​មិន​អនុគ្រោះ​ មិន​អាច​​បំពេញ​ការងារ​​សន្យា​ឲ្យ​គេ​បាន​ ក៏ភ័យ​ខ្លាច​ដែរ​ហ្នឹង​។ តែ​ពេល​នេះ​អាច​ថា សំណាង​ដែរ សុខភាព​ក៏បាន​ប្រសើរ​ ហើយ​ការងារ​​ទទួល​គេ​ក៏​អាចទៅ​បំពេញ​បាន​ដែរ​»៕

What Next?

Recent Articles