
ក្រុមតន្ដ្រីករស្គរនារីម៉ាដាហ្គាស្កាសម្ដែងលើវិថី Pub Street ក្នុងក្រុងសៀមរាបកាលពីឆ្នាំ ២០១៤។ ROMAIN COGNE
Thu, 25 February 2016
Nicky Sullivan
ភ្នំពេញប៉ុស្តិ៍
សៀមរាប: ប្លូកូ ម៉ាឡាហ្គាស៊ី ជាក្រុមតន្ដ្រីករស្គររនារីមកពីម៉ាដាហ្គាស្កា បង្ហាញវត្ដមានក្នុងក្រុងសៀមរាបសម្រាប់ឱកាសដំណើរជាលើកទី ៣ របស់ពួកគេកាលពីចុងសប្ដាហ៍មុន។
ក្រុមតន្ដ្រីករស្គររនារី បានសម្ដែងនៅស្យាយ៉ូ កូកូ លើវិថីសុខសាន្ដ កាលពីល្ងាចថ្ងៃសៅរ៍ ជាផ្នែកមួយនៃដំណើរទេសចរណ៍រយៈពេល ៣០ ថ្ងៃទូទាំងតំបន់ និងជាការសម្ដែងមួយពេលពួកគេស្នាក់នៅក្នុងទីក្រុងសៀមរាបដើម្បីលើកស្ទួយវិស័យទេសចរណ៍។
ក្រុមវាយស្គរដែលមានសមាជិកសុទ្ធតែនារីនេះរំពឹងថានឹងទាក់ទាញអ្នកទស្សនាយ៉ាងច្រើនកុះករដូចការសម្ដែងកន្លងមក។
លោកក្រេហ្វដេរិក ប្រ៊ីរ៉េត ជាម្ចាស់ ស្យាយ៉ូ កូកូ ដែលសហការជាមួយអង្គការ Bel Avenir ដើម្បីពាំនាំក្រុមតន្ដ្រីករនេះមកកាន់សៀមរាប បាននិយាយថា៖ «មនុស្សជាង ៤០០ នាក់មកទស្សនាពួកគេកាលពីឆ្នាំ ២០១៤។ អ្នកទស្សនាចូលចិត្ដថាមពលរបស់ពួកគេ។ ដូច្នេះ វាកាន់តែអស្ចារ្យនៅក្នុងការទស្សនាការសម្ដែងរបស់ពួកគេម្ដងទៀត»។
តន្ដ្រីករសមាជិក ១០ រូបមកពីសហគមន៍ក្រីក្រសម្ដែងតន្ដ្រីបាទូស្យាដា ជាទម្រង់ឧបករណ៍តន្ដ្រីអាហ្រ្វូនប្រេស៊ីលដ៏ល្បីល្បាញចំពោះអានុភាពនៃចង្វាក់ស្គរបុករន្ថើនប្រកបដោយថាមពល។
ក្រុម ប្លូកូ ម៉ាឡាហ្គាស៊ី ទំនងជាអាចត្រឡប់ទៅកាន់ខេត្ដបាត់ដំបងជាថ្មីក្រោយពីធ្លាប់មកម្ដង ២៥ ឆ្នាំមុន នៅពេលអង្គការមូនិធិទឹកដូង (Coconut Water Foundation) ត្រូវបានបង្កើតឡើងដោយ ចូស ល្វីស ហ្គីរ៉ាវ ផាញនីរ៉ូ ដែលចង់ផ្សព្វផ្សាយសិទ្ធិនារី និងការផ្លាស់ប្ដូរវប្បធម៌។
ក្រុមនេះក៏បានសម្ដែង ព្រមទាំងរៀបចំសិក្ខាសាលានៅផ្ទះសំណាក់ Les Dauphins នៅ Belmiro’s Pizza និង Subs កាលពីវេលាម៉ោង ៦ ល្ងាច។
ពួកគេធ្វើដំណើរជុំវិញក្រុងកាលពីថ្ងៃអាទិត្យ ដោយសម្ដែងរយៈពេល ២ ម៉ោងកន្លះនៅ King’s Road Angkor ផ្ដើមពីម៉ោង ៦:៣០ ល្ងាច។
គួរបញ្ជាក់ថា ដំណើរទេសចរណ៍ផ្នែកតន្ដ្រីរបស់ក្រុមនារីម៉ាដាហ្គាស្កានឹងបន្ដរយៈពេលពីរសប្ដាហ៍ក្នុងក្រុងបាត់ដំបង រាជធានីភ្នំពេញ និងក្រុងព្រះសីហនុមុនពេលបន្ដដំណើរឆ្ពោះទៅកាន់ប្រទេសថៃ៕HR