ដោយ ឡេង ម៉ាលី
2016-02-24
RFA

ជនជាប់ចោទ ខៀវ សំផន នៅក្នុងសវនាការលើបណ្ដឹងសាទុក្ខរបស់តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម ក្នុងសំណុំរឿង ០០២ វគ្គ ១ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦។ Photo courtesy of ECCC
![]()
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២៤ ខែកុម្ភៈ បញ្ចប់សវនាការដែលអនុញ្ញាតឱ្យភាគីមេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន ដាក់ឯកសារគន្លឹះធ្វើជាភស្តុតាងនៅក្នុងសំណុំរឿង ០០២ វគ្គ ២។
សវនាការរយៈពេល ២ថ្ងៃមកនេះ គឺជាសវនាការដែលភាគីសហព្រះរាជអាជ្ញា សហមេធាវីនាំមុខដើមបណ្ដឹងរដ្ឋប្បវេណី និងមេធាវីការពារក្ដីជនជាប់ចោទ ស្នើសុំលើកយកឯកសារគន្លឹះបន្ថែមមកដាក់ជាភស្តុតាង ក្នុងសំណុំរឿង ០០២ វគ្គ ២។ ឯកសារដែលបានលើកឡើង គឺទាក់ទងនឹងអង្គហេតុការណ៍សម្លាប់ និងការប្រព្រឹត្តរបស់ពួកខ្មែរក្រហម ទៅលើក្រុមមនុស្សដែលរបបកម្ពុជាប្រជាធិបតេយ្យ កំណត់ជាគោលដៅជាក់លាក់ ដូចជាជនជាតិចាម វៀតណាម និងអតីតអ្នករដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ។
បន្ទាប់ពីការដាក់ឯកសារទាំងនេះ ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម និល ណុន ប្រកាសថា អង្គជំនុំជម្រះគ្រោងធ្វើសវនាការនៅថ្ងៃទី២៦ កុម្ភៈ ដើម្បីស្ដាប់ការឆ្លើយតបរបស់ភាគីលើឯកសារគន្លឹះទាំងនោះ៖ «នៅថ្ងៃសុក្រចុងសប្ដាហ៍នេះ អង្គជម្រះនឹងបន្តធ្វើសវនាការបង្ហាញឯកសារគន្លឹះពាក់ព័ន្ធនឹងអង្គហេតុការប្រព្រឹត្តទៅលើក្រុមមនុស្សគោលដៅជាក់លាក់ ចំពោះជនជាតិចាម វៀតណាម និងចំពោះអតីតអ្នករដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ។ ដោយការស្ដាប់តំណាងសហព្រះរាជអាជ្ញា និងសហមេធាវីនាំមុខដើមបណ្ដឹងរដ្ឋប្បវេណី តប ឬកត់សម្គាល់ទៅនឹងបណ្ដាឯកសារគន្លឹះ ដែលបានដាក់បង្ហាញដោយមេធាវីការពារក្ដី ខៀវ សំផន ហើយនឹងស្ដាប់ការឆ្លើយតប ឬការកត់សម្គាល់ពីសំណាក់មេធាវីការពារក្ដី ខៀវ សំផន ទៅនឹងបណ្ដាឯកសារគន្លឹះ ដែលបានដាក់ដោយសហព្រះរាជអាជ្ញា និងសហមេធាវីនាំមុខតំណាងដើមបណ្ដឹងរដ្ឋប្បវេណី»។
នៅថ្ងៃចន្ទ ទី២៩ ខែកុម្ភៈ អង្គជំនុំជម្រះសាលាដំបូង នឹងធ្វើសវនាការស្ដាប់សក្ខីកម្មអ្នកជំនាញឈ្មោះ អ៊ីសា ឧស្មាន បន្តទៀត ទាក់ទងនឹងអ្នកស្រាវជ្រាវអំពីប្រវត្តិនៃការបះបោរ និងការសម្លាប់ជនជាតិចាម នៅខេត្តកំពង់ចាម ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បទសម្ភាសន៍អំពីមេធាវីទាមទារឲ្យតុលាការដោះលែងជនជាប់ចោទ ខៀវ សំផន (ភាគ១)
- សាលាក្ដីខ្មែរក្រហមស្ដាប់ភាគីពាក់ព័ន្ធអំពីឯកសារគន្លឹះនៅក្នុងសំណុំរឿង០០២វគ្គ២
- មេធាវីការពារក្ដីសុំឲ្យតុលាការដោះលែងជនជាប់ចោទ ខៀវ សំផន
- មេធាវី៖ សាលាដំបូងនៃសាលាក្ដីខ្មែរក្រហមបំភ្លៃអង្គហេតុនិងអង្គច្បាប់
- តុលាការកំពូលបន្តសវនាការលើបណ្ដឹងសាទុក្ខរបស់ជនជាប់ចោទ នួន ជា និង ខៀវ សំផន
- សាក្សីសាលាក្ដីខ្មែរក្រហមស្ដាប់សក្ខីកម្មអ្នកជំនាញស្រាវជ្រាវអំពីការសម្លាប់ជនជាតិចាម
- សាក្សីបដិសេធថាមិនដែលទទួលបញ្ជាសម្លាប់ជនជាតិវៀតណាមក្នុងរបបខ្មែរក្រហម
- សាក្សីថាតាម៉ុកធ្លាប់ស្ដីបន្ទោសកម្មាភិបាលថ្នាក់ក្រោមអំពីភាពកាចសាហាវរបស់ពួកគេ
- សាលាក្ដីខ្មែរក្រហមស្ដាប់សាក្សីទាក់ទងនឹងការសម្លាប់អតីតទាហាន លន់ នល់