សោភ័ណ្ឌ លីនដា ប្រកាស​បើក​បេះ​ដូង តែសម្រេ​ច​លើ​ចាស់ៗ

​កញ្ញា សោភ័ណ្ឌ លីនដា​ ជា​តារា​សម្ដែង​ថ្ពាល់​ខួច។ វុទ្ធី

​កញ្ញា សោភ័ណ្ឌ លីនដា​ ជា​តារា​សម្ដែង​ថ្ពាល់​ខួច។ វុទ្ធី




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ​បន្ទាប់​ពី​បរាជ័យ​ស្នេហាផ្អែម​ល្ហែម​ដែល​ធ្លាប់​តែ​បង្អួតភ្នែក​ញាតិ​ផ្អើល​អស់​អ្នក​ស្រុក​កំណើត​នៅ​ក្រុង​ព្រៃវែង​ជា​មួយ​បុរស​សម្បូរ​រោមមុខ​ ជា​អ្នក​ដឹកនាំ​សម្តែងនៅ​ផលិតកម្ម​សាន់​​ដេ លោក ខួល មករា ​នូវ​ពាក្យ​ចំអក សោភ័ណ្ឌ លីនដា ​ស្គាល់​​រសជាតិខកស្នេហ៍​ពីរ​លើក​ហើយ​នោះ ​ថ្មី​ៗនេះ​បុប្ផា​ដីក្រុង​​ព្រៃ​វែង​រូប​នេះ​ មាន​ចិត្ដ​ក្លាហាន​ប្រកាស​បើកបេះ​ដូង​ស្វាគមន៍​​ជំនួបស្នេហ៍​បុរស​ទី ៣ បន្ដ​។

បន្ថែម​ពី​សម្ដី​ច្បាស់​ម៉ាត់​ៗ​ សោភ័ណ្ឌ លីនដា បាន​អួតពី​សម្រស់​មន្ដស្នេហ៍​ថ្ពាល់​ខួច​របស់​ខ្លួន​ថា ​ក្រោយ​ពីបេះ​ដូង​នៅទំនេរ​ មាន​អ្នក​ទាក់ទង​សុំ​ស្រឡាញ់​ច្រើន​ ទាំង​អ្នក​នៅ​ក្នុង​ស្រុក ​និង​អ្នក​នៅ​ក្រៅ​ស្រុក​ក៏មាន​ច្រើនដែរ។យ៉ាងណាមិញ ​ស្រី​ស្រស់​រាង​តូច​ច្រឡឹង​ ជាកូនក្លិង្គមាន​កំណើត​លើទឹក​ដីនៃ​ខេត្ដ​ព្រៃវែង​ កញ្ញា សោភ័ណ្ឌ លីនដា ​បាន​​បញ្ជាក់​ថា នាង​នៅ​មិនទាន់សម្រេច​ជ្រើសរើស​​ថា មាន​បុរស​ណា​មក​ធ្វើជា​ម្ចាស់​ស្នេហ៍​ឲ្យ​ប្រាកដ​នោះ​នៅ​ឡើយ​។

ដោយ​ធ្លាប់​រំឭកពី​បទពិសោធ​​ស្នេហ៍​បរាជ័យ​​ពេល​កន្លង​មក​ថា មិនចង់​ឲ្យ​​គន្លងវិប្បដិ​សារី​បែប​នោះ​ ចូល​​មក​​លងបន្លាច​​ជីវិត​ជាថ្មី​ទៀត​នោះ​ ស្រីស្រស់​​ថ្ពាល់​ខួច វ័យ ២២ ឆ្នាំនិង​ជាអតីត​បណ្តូល​ស្នេហ៍​អ្នក​ដឹក​នាំសម្តែង​នៅផលិតកម្ម​សាន់ដេ លោក ខួល មករា រូប​នេះ បានបន្ដ​ថ្លែង​ត្រង់ៗ​ថា ៖ «​យ៉ាងណាមិញ​ការ​ស្វាគមន៍​ ជំនួប​ស្នេហ៍​បន្ដ​ត្រូវ​​ទម្លាក់​ឲ្យ​អ្នក​មាន​គុណ​ជា​អ្នកសម្រេចវិញ​ហើយ ព្រោះ​ថា​ កន្លងមក​ធ្លាប់​ជួប​បញ្ហាឈឺ​ចាប់​នេះ ម្ដង​ជា​ពីរដង​ហើយ​»។​

កញ្ញា សោភ័ណ្ឌ លីនដា ​បាន​ប្រាប់​ថា៖ «ចំពោះ​ការ​ទទួល​​យកស្នេហា​ថ្មីនេះ មុននឹង​សម្រេច​​ទទួល​យក​បុរស​ណា​ម្នាក់​នោះ ក៏ចាំ​បាច់​សុំពេល​វេលា​សិក្សា​ចិត្ដ​គេ​ឲ្យ​បានល្អិត​ល្អន់​ ព្រមទាំង​ត្រូវ​មាន​ការ​ឯក​ភាពសម្រេច​ពីអ្នកមាន​គុណសិនដែរ មិន​មែន​ប្រថុយ​ៗ​ដូច​មន​នោះឡើយ​​។

បន្ទរ​ដោយ​សំនៀង​​ដដែល​​ៗ មិន​ចង់​ឲ្យ​ជីវិត​ស្នេហា​ជួបតែ​រឿង​ខក​បំណង​ឈឺចាប់ និងមិន​ចង់ល្បី​រឿងស្នេហា​​ច្រើន​ជា​ងការងារ​សិល្បៈ ​កញ្ញា លីនដា បាន​បង្ហើប​ពី​អត្ដស​ញ្ញាណ​បុរ​ស​ដែល​នាង​ត្រូវបើ​ក​ភ្លើង​ខៀវ​ឲ្យ​ដង្ហែគ្នា​ចូល​ខ្លួន​ឲ្យ​ឪពុក​ម្តាយ​ជួយធ្វើ​តេស្ដ​​សម្រិត​ស​ម្រាំង​យ​ក​មក​ធ្វើជា​កូន​ប្រសាចូល​គ្រួសារនាង​​។

កញ្ញា​បាន​លើក​ឡើង​ថា៖​ «ខ្ញុំពិត​ជា​បើក​ឱកាស​ដល់បុរស​ដែល​មាន​ចិត្ដ​​ស្រឡាញ់ខ្ញុំ ក្នុង​ចេតនា​​រួមរស់​មើល​ថែ​ទៅ​​ថ្ងៃ​អនាគតមែន​ ហើយ​ខ្ញុំ​ក៏​ប្រាថ្នា​ចង់​​បាន​បុរស​ដែល​ចេះស្រឡាញ់​ខ្ញុំ ជា​ពិសេស ចេះ​ឲ្យ​តម្លៃខ្ញុំ​ជា​អ្នកសិល្បៈ​ និង​ឲ្យ​តម្លៃ​គ្រួសារ​ខ្ញុំ​ផងដែរ»។

បើ​ទោះ​ជាសម្ដី​បង្ហាញ​ពី​ចេតនា​ទទួល​បើក​បេះ​ដូង​ស្វាគមន៍ដល់​បុរស​ណា​ដែលចង់​​មក​ប្រលោម​​ស្នេហ៍​បុប្ផា​តូច​ច្រឡឹង​​នេះ​យ៉ាង​ណា​ក៏ដោយ ក៏​​វាមិនងាយស្រួលក្នុង​ការ​ចូល​ខ្លួន​មកធ្វើ​ជាម្ចាស់​គ្រងបេះ​ដូង​កញ្ញា​បរាជ័យ​ពីរ​ទឹក​នោះ​ទេ។

កញ្ញា​ថ្ពាល់ខួច​ សោភ័ណ្ឌ លីនដា បានបញ្ជាក់​​ដោយ​​សម្ដី​​​​ដាច់​ណាត់​ថា៖​ «​លើកនេះ​ត្រូវការ​ទាំង​ពេល​វេលា​សិក្សា ​ហើយ​សំខាន់​ត្រូវឆ្លង​កាត់​ក្រសែ​ភ្នែកឪពុក​ម្តាយ​សិន​។ប្រសិនបើ​ពួក​គាត់មើល​ថា​ល្អអាច​​ទទួល​ នោះ​ទើបបាន​ខ្ញុំ​ហ៊ាន​បើក​ចិត្ដ​ទទួល​រូបគេ​ដែរ​»៕

What Next?

Recent Articles