អ្នក​នាំ​ពាក្យ​បក្សប្រឆាំងថាកញ្ញា ធី សុវណ្ណថា គួរយល់ពាក្យ “សិទ្ធិគ្រប់គ្រង” ឲ្យបានច្បាស់

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦​
http://vodhotnews.com

នយោបាយ

កញ្ញា ធី សុវណ្ណថា សរសេរ​លើ​ហ្វេសប៊ុក​របស់​នាង​ថា​ចង់ស្នើសុំ​សិទ្ធិគ្រប់គ្រង​ទូរទស្សន៍​របស់​គណបក្ស​សង្គ្រោះជាតិ​



អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលើកឡើងថា គណបក្សប្រឆាំងស្វាគមន៍កញ្ញា ធី សុវណ្ណថា ក្នុងការចូលរួមធ្វើការបម្រើការងារឲ្យស្ថានីយ៍ទូរទស្សន៍ព្រះអាទិត្យរបស់គណបក្សសង្គ្រោះជាតិ តែថា ប្រសិនបើកញ្ញាចង់បានសិទ្ធិគ្រប់គ្រង លោកថា នាងគួរសិក្សាពីពាក្យ “សិទ្ធិគ្រប់គ្រង” និងផ្លូវច្បាប់ឲ្យបានច្បាស់ជាមុនសិន។

កញ្ញា ធី សុវណ្ណ ដែលត្រូវគេស្គាល់ខ្លាំងអំឡុងពេលនៃការបោះឆ្នោតឆ្នាំ២០១៣ថាជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនោះ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានសរសេរនៅលើហ្វេសប៊ុករបស់នាងថានាងមានគម្រោងស្នើសុំសិទ្ធិគ្រប់គ្រងទូរទស្សន៍របស់គណបក្សសង្គ្រោះជាតិ ដោយអះអាងថានាងនឹងធ្វើឲ្យទូរទស្សន៍សង្គ្រោះជាតិដំណើរការឆាប់ៗ។

ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញាឫទ្ធិ ប្រាប់វីអូឌីនៅព្រឹកថ្ងៃសុក្រនេះថា គណបក្សសង្គ្រោះជាតិស្វាគមន៍ ប្រសិនបើកញ្ញា ធី សុវណ្ណថា ចង់ចូលរួមចំណែកធ្វើការងារនៅទូរទស្សន៍ព្រះអាទិត្យ ជាជំនួយការ ឬមុខតំណែងណាមួយ។ ទោះយ៉ាងណា លោកថា សម្រាប់សិទ្ធិគ្រប់គ្រងទៅលើទូរទស្សន៍នេះគឺមានលក្ខណៈផ្លូវច្បាប់ និងនីតិវិធីផ្សេងច្រើន។

លោក យ៉ែម បុញ្ញាឫទ្ធិ មានបន្ថែមថា៖ “សុំឲ្យគាត់ទៅជួបជាមួយមេធាវី ថាពេលដែលគេបង្កើតក្រុមហ៊ុនមួយ តើអ្នកគ្រប់គ្រងហ្នឹងតើគេត្រូវធ្វើរបៀបម៉េច មានភាគហ៊ុនរបៀបម៉េច ហើយការសម្រេចហ្នឹងគេធ្វើរបៀបម៉េច? ដូច្នេះប្រើពាក្យថាសុំសិទ្ធិគ្រប់គ្រងហ្នឹងក្រែងលោគាត់ពុំទាន់បានសិក្សាច្បាប់ឬមួយក៏របៀបបង្កើតក្រុមហ៊ុន ព្រោះគាត់អត់ដែលធ្លាប់រកស៊ី ឬមួយក៏ក្រុមហ៊ុននោះណា។ ដូច្នេះឲ្យគាត់ទៅមើលជាមួយមេធាវីបន្តិចទៅមុននឹងសរសេរអត្ថបទអី កុំចេះតែសរសេរតាមនឹកឃើញបាទ”។

វីអូឌីមិនទាន់អាចសុំការបញ្ជាក់បន្ថែមពីកញ្ញា ធី សុវណ្ណថា បាននៅឡើយទេ ដោយទូរស័ព្ទជាច្រើនដងពុំមានអ្នកទទួល ហើយក្រោយមកទូរស័ព្ទរបស់នាងពុំអាចទាក់ទងបាន។

ទោះយ៉ាងណា នៅថ្ងៃសុក្រនេះ កញ្ញា ធី វណ្ណាថា បានសរសេរនៅលើហ្វេសប៊ុករបស់នាងជាថ្មីថា៖ “នាងខ្ញុំស្នើសុំសិទ្ធិ គ្រប់គ្រងទូរទស្សន៍សង្គ្រោះជាតិ ដើម្បីលើកស្ទួយកិត្តិយសសង្គ្រោះជាតិឡើងវិញ រយៈពេល៦ខែ ខ្ញុំនឹងធ្វើឲ្យទូរទស្សន៍មានដំណើរការ”

កញ្ញា ធី សុវណ្ណថា សរសេរ​ជាថ្មី​នៅ​ថ្ងៃ​សុក្រ​នេះ ពី​ការ​ស្នើ​សុំ​សិទ្ធិ​គ្រប់​គ្រង​ទូរទស្សន៍​របស់​គណបក្សសង្គ្រោះជាតិ
កញ្ញា ធី សុវណ្ណថា សរសេរ​ជាថ្មី​នៅ​ថ្ងៃ​សុក្រ​នេះ ពី​ការ​ស្នើ​សុំ​សិទ្ធិ​គ្រប់​គ្រង​ទូរទស្សន៍​របស់​គណបក្សសង្គ្រោះជាតិ

ពាក់ព័ន្ធ​នឹងដំណើរការរៀបចំស្ថានីយទូរទស្សន៍ លោក យ៉ែម បុញ្ញាឫទ្ធិ ឲ្យដឹងថា គណបក្សប្រឆាំងកំពុងរៀបចំទៅតាមនីតិធីច្បាប់ ដោយលោកថា គណបក្សសង្គ្រោះជាតិព្យាយាមឲ្យស្ថានីយទូរទស្សន៍អាចដំណើរការនៅក្នុងខែកញ្ញា ឆ្នាំ២០១៦នេះ។

លោកមានប្រសាសន៍ថា៖ “ទីមួយយើងបានប្លង់រឹងកាលពីថ្ងៃទី២៩ (ខែ)មករា (ឆ្នាំ)២០១៦។ ក្រោយពីបានប្លង់រឹងភ្លាម យើងចាប់ផ្ដើមរត់ឯកសារមួយទៀតហៅថា សុំតម្លើងអង់តែន។ ហើយឥឡូវនេះកំពុងរត់ធ្វើនីតិវិធីសុំតម្លើងអង់តែនបាទ។ ពេលដែលយើងបានការអនុញ្ញាតតម្លើងអត់តែនភ្លាម នឹងមានការបញ្ជាទិញអង់តែនមកតម្លើងភ្លាមៗ ហើយនឹងបញ្ជាទិញប្រអប់ផ្សព្វផ្សាយដើម្បីយកមកដាក់លើអង់តែននោះ ដើម្បីធ្វើការផ្សព្វផ្សាយ”

គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រដ្ឋាភិបាលបាលបានយល់ព្រមផ្ដល់អាជ្ញាប័ណ្ណស្ថានីយទូរទស្សន៍មួយដល់គណបក្សប្រឆាំង។ គណបក្សប្រឆាំងធ្លាប់អះអាងថា ស្ថានីយទូរទស្សន៍របស់ខ្លួននឹងចាប់ផ្ដើមដំណើរនៅក្នុងឆ្នាំ២០១៥ តែពុំអាចធ្វើទៅបាន។ ទោះយ៉ាងណា គណបក្សប្រឆាំងអះអាងថា ស្ថានីយទូរទស្សន៍នេះនឹងចាប់ផ្ដើមដំណើរការឲ្យបានមុនការបោះឆ្នោតឃុំសង្កាត់ក្នុងឆ្នាំ២០១៧ខាងមុខ៕

សរសេរ​ដោយលោក ហ៊ុន សិរីវឌ្ឍន៍ និង​លោោក អុិត សូធឿត

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ hunsirivadh@gmail.com

What Next?

Recent Articles

11 Responses to "អ្នក​នាំ​ពាក្យ​បក្សប្រឆាំងថាកញ្ញា ធី សុវណ្ណថា គួរយល់ពាក្យ “សិទ្ធិគ្រប់គ្រង” ឲ្យបានច្បាស់"

  1. Anonymous says:

    >. ចេញមក មិនធម្មតា ប្រហែលមាន អ្វី នៅពីក្រោយ ខ្នង !

  2. ដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    ប្រយត្ន័ល្បិចស្រីស្អាត!!!!!!!

  3. ASEAN says:

    we should support her because she has a dynamic power to challenge all difficulties. Historically, new emerging opposition forces need young dynamic leader as a driving force to get success. However she will need many senior advisors to direct her keeping the right path.

  4. Strey Khmer says:

    How far did she go to school?
    She even past examination in 12 grade, and wants to be the manager of CNRP TV.
    Also watch out! she is the conspiracy and scam in your society only.

  5. Judge says:

    Needs more time and experiences to become manager.
    Public relation is the skill to better communicate with range of people old and young
    and range of intellectual groups.
    She can contribute to part of program but definitely NOT as manager by facts.
    Samneang

  6. Chourn says:

    តាំងពីទទួលបានលាភរថយ​ន្តតម្លៃ២០មឺុនដុល្លារមកដូចជាចង់បែកស្លុយទាមទាគ្រប់គ្រងសិទ្ធិ ទូរទស្សន៍ព្រះអាទិត្យ!!!! ទទួលលាភពីគេត្រូវតែធ្វើកាឲ្យគេអញ្ចឹងហើយ។ មនុស្សគ្រាន់តែ មើលមុខដឹងថាមិនធម្មតាបាត់ទៅហើយ

  7. តាកែវ says:

    ប្រលងមិនជាប់បាក់ ឌុបផងចង់បានសិទ្ធគ្រប់គ្រងទូរទស្សន៏? និយាយឆ្កួតៗ

  8. ដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    ចារនារីរបស់CPP!!!

  9. ចចក says:

    កៅស៊ូឥឡូវ ថោកណាស់, បាន ុយឯណាទិញឡាន?

  10. King Kong says:

    សូមសសើរនៅភាពក្លាហ៊ាននិងអំពើរល្អរបស់ប្អូនស្រី ធ្វើអ្វីក៍ដោយកុំអោយហួសកំរិត បងនឺងជាកម្លាំងចិត្តណា យ៉ាងហោចណាស់ក៍ល្អជាងអាអ្នករិះគន់ បានត្រឹមតែរិះគន់នឹង ចាំតែថា គ្មានគំនិតជួយដល់សង្គមទេ

  11. កាដុងជី says:

    ព្រាយញីប្រែក្រឡាចេញធាតុដើមហើយ!!!!