ដោយ អ៊ុង សេរីវុទ្ធ
2016-02-26
RFA

កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ថ្លែងក្នុងពិធីទទួលស្វាគមន៍ និងអបអរសាទរនៃការទទួលបានពានរង្វាន់សន្តិភាពអន្តរជាតិឈ្មោះ ហ្គុស៊ី (The Gusi International Peace Prize) នាពហុកីឡាដ្ឋានអូឡាំពិក កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥។ RFA/Tha Kitya
![]()
កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាយុវជនអាស៊ី។
សេចក្ដីជូនដំណឹងរបស់ក្រុមប្រឹក្សាយុវជនអាស៊ី (Asian Youth Forum) និងសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឲ្យដឹងថា លោក ហ៊ុន ម៉ានី ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានប្រឹក្សាយុវជនអាស៊ី ដោយមហាសន្និបាតប្រឹក្សាយុវជនអាស៊ីលើកទី១៣ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ។
លោក ហ៊ុន ម៉ានី ជាតំណាងរាស្ត្រវ័យក្មេងជាងគេក្នុងអាណត្តិទី៥នេះ ហើយលោកក៏ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលសហភាពនេះតែងតែដឹកនាំយុវជនមួយចំនួនធ្វើការងារសង្គម។
ក្រុមប្រឹក្សាយុវជនអាស៊ី ជាអង្គការយុវជនតំបន់ មិនមែនរដ្ឋាភិបាល ដែលបង្កើតឡើងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៧២ ក្នុងបំណងផ្ដល់វេទិការួមមួយដល់ថ្នាក់ដឹកនាំយុវជន និងយុវជនអាស៊ី ដែលមានបំណងដូចគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
កាលពីចុងឆ្នាំ២០១៥ លោក ហ៊ុន ម៉ានី ក៏ទទួលពានរង្វាន់ ហ្គុស៊ី សន្តិភាព អន្តរជាតិ (The Gusi International Peace Prize) ឆ្នាំ២០១៥ នៅប្រទេសហ្វីលីពីន។ ពាន់រង្វាន់នេះមានទម្រង់ស្រដៀងគ្នាទៅនឹងពានរង្វាន់ណូបែលសន្តិភាពរបស់ប្រទេសន័រវែស ដែរ ហើយពានរង្វាន់នេះ ផ្ដល់ជូនដល់ជនទាំងឡាយណាដែលបានពលី ខិតខំថែរក្សា និងបង្កើតសុខសន្តិភាពនៅជុំវិញពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គណបក្សហ៊្វុនស៊ិនប៉ិចបដិសេធការលើកឡើងរបស់លោក ញឹក ប៊ុនឆៃ
- លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យរដ្ឋមន្ត្រីនៃក្រសួងនានាកែទម្រង់និងផ្ទេរមុខងារ
- ក្រសួងមហាផ្ទៃមិនអនុញ្ញាតឲ្យបក្សយុវជនកម្ពុជាជួបសកម្មជនបក្សប្រឆាំងនៅគុកព្រៃស
- សង្គមស៊ីវិលនិងបក្សប្រឆាំងព្រួយបារម្ភពីរបៀបនៃទំនាក់ទំនងរវាងកម្ពុជា-វៀតណាម
- មេបញ្ជាការកងទ័ពជើងទឹកកម្ពុជារំពឹងថាចិននឹងផ្ដល់នាវាចម្បាំង២គ្រឿង
- ខុមហ្វ្រែលបង្ហាញលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល
- អ្នកតាមដាននយោបាយស្នើរដ្ឋាភិបាលឲ្យប្រុងប្រយ័ត្នពីទំនាក់ទំនងកម្ពុជា-ថៃ
- លោក ហ៊ុន សែន រិះគន់គណបក្សប្រឆាំងថាស៊ីពែគណបក្សប្រជាជនកម្ពុជា
- គណបក្សទាំងពីរនៅតែបន្តខ្វែងគំនិតគ្នាលើគោលនយោបាយ