បក្ស​ប្រឆាំង​បើក​កិច្ចប្រជុំនៅក្រៅប្រទេស

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០១៦​
http://vodhotnews.com

នយោបាយ

(រូបភាពពីហ្វេសប៊ុក​គណបក្ស​សង្រ្គោះជាតិ)


ថា្នក់ដឹកនាំគណបក្ស​សង្រ្គោះជាតិ​នៅថ្ងៃ​ចន្ទនេះ​បា​ន​បើក​កិច្ច​ប្រជុំមួយ​នៅប្រទេសហ្វីលពីន ដែល​ដឹកនាំ​ដោយ​ប្រធានគណបក្ស​ លោក សម រង្ស៊ី និង​អនុប្រធាន​លោក កឹម សុខា។​

ហ្វេសប៊ុក​របស់​គណបក្ស​សង្រ្គោះជាតិ​បាន​បង្ហោះ​រូបភាព​និង​សារ​នៅព្រឹកថ្ងៃ​ចន្ទនេះ​ថាថ្នាក់ដឹកនាំកំពូលគណបក្សសង្គ្រោះជាតិ កំពុងជួបប្រជុំនៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០​១៦។ កិច្ចប្រជុំនេះ​ក៏មានការចូល​រួម​ពីប្រធាន​គណបក្ស​ប្រឆាំង​ លោក សម រង្ស៊ី ដែលកំពុង​និរទេសខ្លួននៅក្រៅប្រទេស គេច​ពីការ​ចាប់ខ្លួន។​ មន្រ្តី​គណបក្ស​អះអាង​ថា​កិច្ចប្រជុំ​នេះ​ដើម្បីពិនិត្យ​មើល​ការងារ​របស់គណបក្ស​និងស្ថានភាព​នយោបាយ​បច្ចុប្បន្ន។

​​​​គួរបញ្ជាក់​ថា​កិច្ចប្រជុំនេះធ្វើឡើង​មុន​ពេល​ដែល​គណបក្ស​សង្រ្គោះជាតិ​គ្រោង​រៀប​ចំ​សន្និបាតក្រុមប្រឹក្សាជាតិលើកទី២ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ៕

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

What Next?

Recent Articles