កុមារចំនួន៣០នាក់ពុលចំណីនៅខេត្តស្ទឹងត្រែង

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០១៦​
http://vodhotnews.com

សុខភាព

សមត្ថកិច្ច ឲ្យដឹងថា កុមារ​ចំនួន​៣០​នាក់ បាន​ពុល​អាហារ​ដែល​បណ្តាល​ឲ្យ​មាន​អាការៈ​ក្អួត​ចង្អោរ តែ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​ទេ។

ស្នង​ការ​នគរ​បាល​ខេត្តស្ទឹង​ត្រែង​ លោក ម៉ៅ តារា បាន​ឲ្យ​វី​អូ​ឌី​ដឹង​ថានៅ​រសៀល​ថ្ងៃ​ទី៣១ ខែមីនា ម្សិល​មិញ ក្មេងៗ​ដែល​មាន​អាយុ​ពី​២ទៅ៣​ឆ្នាំ​ចំនួន​៣០​នាក់​ បាន​មាន​អាការៈពុលអាហារនោះ គឺ​នៅ​ភូមិពង​គ្រៀល ឃុំព្រែក​មាស ក្នុង​ស្រុក​សៀម​ប៉ាង។

​លោកស្នងការរូបនេះ បានដាក់ការសង្ស័យថា ការពុលនេះគឺបណ្តាលមកពី​នំបញ្ចុក និងនំមួយ​ប្រភេទ​ទៀត​ដែលអ្នកភូមិតែងតែធ្វើ​ក្នុង​ពិធី​មួយ​នៅ​ក្នុង​ភូមិ។ លោក​ថា​​សមត្ថកិច្ចបាន​បញ្ជូន​នំទាំង​ពីរ​ប្រភេទ​នេះ ទៅ​កាន់​មន្ត្រី​ជំនាញ​​​សុខា​ភិបាល​ដើម្បី​ធ្វើ​កោ​សលវិច័យរក​មូល​ហេតុ​ហើយ​​។

លោក​បន្ថែម​ថា “នៅ​ភូមិ​ហ្នឹង​គេ​ធ្វើ​បុណ្យ​ៗ ហើយ​គេ​ទំនៀម​ទំលាប់​ស្រុកភូមិ​​ហ្នឹងគេវិច​នំវិចអី​ហើយ​ចែកក្មេង … ហើយ​ឪពុក​ម្តាយក្មេងៗ​អស់ហ្នឹង​ក៏​មក​ចូល​រួម​ជួយ​វិច​នំ​វិច​អី​ចឹង​ទៅ​ណា​​ វា​មិន​មាន​ស្អី​ធ្ងន់​ធ្ងរ​ទេ​ វា​គ្រាន់​តែ​ការ​ពុល​ហ្នឹង​គ្រាន់​តែ​ធ្វើ​ទុក្ខចង់​ក្អួត​ចង្អោរ​តែ​ប៉ុណ្ណឹង​ទេ។

បើតាម​លោក ម៉ៅ​ តារា ​ក្រោយ​ពី​បានបញ្ជូនក្មេងៗ​ទាំ​ង​នោះ​​​ទៅ ព្យា​បាល​នៅមណ្ឌល​សុខភាព​ស្រុក​រួច​មក​ក្មេង​ៗទាំង៣០​នាក់​នោះ​បាន​ធូរ​ស្រាល​ និង​ត្រលប់​ទៅ​ផ្ទះ​វិញអស់​ហើយដែរ៕

 

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ hunsirivadh@gmail.com

What Next?

Recent Articles