ក្រសួង​សាធារណការប្រកាសរុះរើបញ្ជរបង់លុយនៅតាមផ្លូវជាតិ​លេខ៤

ដោយ កញ្ញា រ័ត្ន សុភក្តិ​​ | ថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០១៦​ | ម៉ោង 4:56 PM
http://vodhotnews.com

សន្ដិសុខ | សេដ្ឋកិច្ច

ក្រសួងសាធារណការនិងដឹកជញ្ជូនប្រកាសថាក្រសួងនឹងរុះរើរាល់បញ្ជរបង់លុយ​ ទាំងបីកន្លែងនៅតាមផ្លូវ​ជាតិលេខ​៤ ក្រោយ​ពី​រដ្ឋាភិបាល​បាន​ប្រកាស​ឈប់​យក​លុយ​ផ្លូវ​ពីអ្នកធ្វើដំណើរ។​

នៅ​ក្នុ​ងសេចក្តីជូនដំណឹង​ចុះថ្ងៃចន្ទនេះ​ ក្រសួងបានឲ្យ​ដឹង​ថា​បញ្ជរបង់ប្រាក់កំបូល ស្ទឹងច្រាលនិងបញ្ជរបង់​ប្រាក់អូរចំណារនៅតាមដងផ្លូវជាតិលេខ៤ ដែលសាងសង់ដោយក្រុមហ៊ុន អេហ្សិត ឌីស្ទ្រីប្យូហ្សិន នឹង​ត្រូវ​រុះរើចាប់តាំងពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះតទៅ។ ក្រសួង​បញ្ជាក់​ថា​ការរុះរើចោលបញ្ជរទាំងនេះ​នឹងត្រូវបិទចរាចរណ៍មិនឲ្យឆ្លងកាត់បណ្តោះអាសន្ននៅត្រង់ចំណុច​នីមួយៗ ដើម្បីបញ្ចៀសកុំឲ្យមានគ្រោះថ្នាក់កើតឡើងដោយថាហេតុ ដោយសារកម្ទេចកម្ទីថ្មបាក់ឬខ្ទាតលើមនុស្សនិងយាន្តយន្តដែលបានមកឈប់ចតនៅក្បែរទីតាំងនោះ។

គួរ​បញ្ជាក់ថាកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ រដ្ឋាភិបាលបានសម្រេចលុបចោលកិច្ចព្រមព្រៀងជាមួ​យក្រុមហ៊ុនស្តីពីការយកកម្រៃសេវាថែនិងជុសជុល​ផ្លូវជាតិលេខ៤។ ការ​សម្រេចនេះធ្វើឡើងភ្លាមៗបន្ទាប់ពីការថ្លែង​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​៕

សរសេរមកកាន់ កញ្ញា រ័ត្ន សុភក្តិ តាមរយៈ sopheak_rath@yahoo.com

What Next?

Recent Articles