កាតុ​ ប្តី​ឈឺ​ធ្ងន់​ដាច់​សរសៃ​ឈាម​បេះ​ដូង​បញ្ជូ​ន​ទៅ​វៀតណាម

អ្នកនាង សុខ ច័ន្ទ​ធីតា​ និង​ស្វាមី​ ដែល​​កំពុង​សម្រាក​ព្យាបាល។​ ហ្វេសប៊ុក​ វុទ្ធី

អ្នកនាង សុខ ច័ន្ទ​ធីតា​ និង​ស្វាមី​ ដែល​​កំពុង​សម្រាក​ព្យាបាល។​ ហ្វេសប៊ុក​ វុទ្ធី




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: រូបថត​ជា​ច្រើន​សន្លឹក​ បង្ហាញ​ពី​អាការប្តី​តារា​កំប្លែង​សម្បូរ​​វោហារ​ស័ព្ទ​មិនចេះ​រីងស្ងួត អ្នក​នាង សុខ ច័ន្ទ​ធីតា ហៅ កាតុ តន្ត្រី​ករ​លេង​ពុក​ចង្កា​ លោក ខ្យង ដេក​ស្តូកស្តឹង​កំពុង​ត្រូវ​បាន​គ្រូពេទ្យ​នៅ​ប្រទេស វៀតណាម​សង្គ្រោះ​ ជាមួយ​នឹង​ទឹកមុខ​អ្នក​នាង កាតុ​ ក៏ស្លេក​នោះ​ ក៏ត្រូវ​បាន​សាច់​ញាតិ​ដែលមិន​បានរួម​ដំណើរ​ទៅ​ជាមួយ​បញ្ជាក់​ថា៖ «​អ្នក​កំប្លែង​ កាតុ កំពុង​ជួប​ទុក្ខ​ធំ ដែល​ប្តី​ជាតន្ត្រីករ​ ដាច់​សរសៃ​ឈាម​ក្នុងបេះ​ដូង ក៏​នាំ​ទៅ​សង្គ្រោះ​នៅ​វៀតណាម​ កាលពី​យប់​ថ្ងៃទី ៤ ខែ​មិថុនា»។

ប្រភពពី​សាច់​ញាតិ​នៅ​រាធានី​ភ្នំពេញ​ក៏បាន​បង្ហើប​បន្ថែម​ទៀត​ថា៖ «តារា​កំប្លែង កា​តុ បាន​ចំណាយ​អស់​ប្រាក់​ជាង​មួយ​ម៉ឺនដុល្លារ ក្នុងការ​ព្យាបាល​ និង​សង្គ្រោះ​ស្វាមី​នាង​ដែល​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង​។ ពេលនេះ​ស្ថានភាព​ជំងឺ​ប្តី​របស់​នាង​បានធូរ​ស្រាល​បន្តិច​ហើយ»។

ទន្ទឹម​នឹង​នោះ​ក៏មាន​លាន់​មាត់​ផង​ដែរថា ដោយ​សារ​ជំងឺ​ធ្វើទុក្ខ​យ៉ាង​ទាន់ហន់ ដូចនេះ​អ្នក​នាង កាតុ មិន​ខ្វល់នឹង​ការ​ចំណាយ​ប្រាក់​អស់​ប៉ុន្មាន​ទេ សុំឲ្យ​តែប្តី​រួចផុត​ពី​គ្រោះ​ថ្នាក់។ ប្រភព​ដដែល​នោះ​បញ្ជាក់​ទៀតថា៖ «បង​ស្រី​ កាតុ បាន​បញ្ជូន​ប្តីគាត់​ទៅ​ប្រទេស​វៀត​ណាម​ ភ្លាមៗ កាលពី​យប់ថ្ងៃទី ៤ ខែ​មិថុនា​ បន្ទាប់ពី​ជំងឺ​ធ្វើទុក្ខ​ខ្លាំង»។


តារា​កំប្លែង អ្នកនាង សុខ ច័ន្ទ​ធីតា ហៅ កាតុ​។ វុទ្ធី

តារា​កំប្លែង អ្នកនាង សុខ ច័ន្ទ​ធីតា ហៅ កាតុ​។ វុទ្ធី

ក្រោយ​ពីទទួល​បាន​ការសង្គ្រោះ​ពី​គ្រូពេទ្យ​នៃប្រទេស​វៀត​ណាម ការ​វិវឌ្ឍ​នៃ​អាការជំងឺ​ដាច់​សរសៃ​ឈាម​ក្នុងបេះដូង​របស់​លោក គង់ សុទ្ធា ហៅ ខ្យង ជា​តន្ត្រីករ​វាយ​ស្គរ និង​ជាស្វាមី តារា​កំប្លែង​នាង កាតុ យ៉ាងណា​នៅមិន​មាន​ការបញ្ជាក់​ថាយ៉ាង​ណា​ពីសាច់​ញាតិនោះទេ​ រហូត​មកដល់​ពេល​នេះ​ ខណៈ​ ភ្នំពេញប៉ុស្តិ៍​ ដែល​ព្យាយាម​ទំនាក់​ទំនង​ទៅអ្នក​នាង កាតុ តាម​បណ្តាញ​​សង្គមតែ​មិនបាន​ការ​ឆ្លើយ​តប។មិត្តភក្ដិ​សិល្បៈ​ជាច្រើន​ក៏​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ស្ថានភាព​ជំងឺ​របស់​ប្តី អ្នក​នាង​ កាតុ ដែល​ក្នុងនោះ ក៏មាន​ពិធីការិនី ឌួង ហ្សូរីដា និង​អ្នកនាង ចន ច័ន្ទ​លក្ខិណា ផងដែរ។

ព្រម​ជាមួយ​គ្នា​អ្នកសិល្បៈ​ដែល​​ស្និទ្ធ​នឹង​គ្រួសារ​តារា​កំប្លែង​អ្នកនាង កាតុ​​នោះ​ក៏បាន​បង្ហើប​ថា៖ «ប្តីអ្នក​នាង​ កាតុ ជាតន្ត្រី​ករ​លោក ខ្យង នោះ ពុំធ្លាប់​មាន​អាការ​ជំងឺ​បែប​​នេះ​ទេពីមុន​ពោល​គឺ​សុខភាព​គាត់ល្អ​ធម្មតា​។ នេះជាលើក​ទី ១ ហើយ​ដែល​ស្វាមី​ របស់​តារា​កំប្លែង អ្នកនាង កាតុ បាន​ធ្លាក់​ខ្លួន​ឈឺ ដោយសារ​តែ​សម្ពាធ​ឈាម​ឡើង ដាច់​សរសៃ​ឈាម ​បេះដូង មាន​អាការ​ធ្វើ​ទុក្ខ​ខ្លាំង រហូត​ត្រូវបញ្ជូន​ទៅ​ព្យាបាល នៅ​​ប្រទេស​វៀតណាម​ទាំង​យប់​កាល​ពីថ្ងៃទី ៤ មិថុនា»។

ប៉ុន្តែជាមួយ​នឹងការ​ផុសរូប​ជាមួយ​ប្តី​ អម​ដោយ​ទឹក​មុខ​ស្រពាប់​ស្រពោន​ ក្នុង​សម្លៀក​បំពាក់​ពេទ្យ​រៀប​ចំឲ្យ​នោះ អ្នក​នាង កាតុ ក៏​បាន​សរសេរ​ប្រាប់​អ្នកគាំទ្រ នាង​ថា៖ «ពេល​នេះគាត់​នៅ​បន្ទប់ ICU (សង្គ្រោះ​បន្ទាន់) នៅឡើយ​ តែ​ខ្ញុំចង់​ថ្លែង​អំណរ​គុណដល់​បង​ប្អូន​ និងមិត្ត​ៗទាំងអស់​ដែលបន់​ស្រន់​និង​បួង​សួង​ឲ្យគាត់​ឆាប់​ជា​សះស្បើ​យពី​ជំងឺ​ ពេលនេះ​ខ្ញុំគ្មាន​អ្វី​ក្រៅពី​លើកម្រាម​ដៃ​ដប់​ថ្លែង​អំណរគុណ​ និង​ជូន​ពរចំពោះ​បង​ប្អូន ​និងមិត្តៗ​ទាំងអស់​ជួបតែ​សេចក្តី​សុខចម្រើន​ចៀស​ផុត​ពីជំ​ងឺផ​ងទាំងឡាយ​គ្រប់ៗ​ក្រុម​គ្រួសារ»។

គួរ​រំឭក​ថា អ្នកនាង​ កាតុ បាន​រៀបការ​ជាមួយ​លោក​ខ្យង ប្រមាណ ១០ ឆ្នាំមក​ហើយ ដោយ​មាន​កូនស្រី​វ័យ​ជាង ២ ខួបជា​ចំណង​ដៃ៕

What Next?

Recent Articles