ដោយ ចេង ម៉េងជូ
2016-06-08
RFA
សារព័ត៌មានបាងកកប៉ុស្ដិ៍ (Bangkok Post) របស់ថៃ រាយការណ៍ថា ពលករខ្មែរខុសច្បាប់ ៦នាក់ស្លាប់ និង ១៨នាក់ទៀតរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នាខេត្តស្រះកែវ ប្រទេសថៃ កាលពីម៉ោង ២យប់ ថ្ងៃទី៨ ខែមិថុនា ខណៈរថយន្តដឹកពលករខុសច្បាប់នោះព្យាយាមបើកគេចពីរថយន្តរបស់អាជ្ញាធរថៃ។
សារព័ត៌មានបាងកកប៉ុស្ដិ៍ ដកស្រង់សម្ដីពលករខ្មែរម្នាក់ឈ្មោះ សន សុភាព ដែលនៅរស់រានមានជីវិត ប្រាប់សមត្ថកិច្ចថៃ ឲ្យដឹងថា ពលករខ្មែរខុសច្បាប់ទាំង ២៤នាក់ បានឡើងរថយន្តនៅចំណុចផ្សាររ៉ុងក្លឿ ហើយនៅពេលធ្វើដំណើរបានប្រហែល ៧គីឡូម៉ែត្រ ក៏ឃើញរថយន្តសមត្ថកិច្ចថៃ មួយគ្រឿងបើកតាមពីក្រោយ។ ពលករខ្មែររូបនោះបន្តថា ដោយខ្លាចសមត្ថកិច្ចថៃ ឆែកឆេរ រថយន្តក៏បន្ថែមល្បឿន បណ្ដាលឲ្យបុកបង្គោលភ្លើង រួចក៏ធ្លាក់ប្រឡាយនៅតាមដងផ្លូវនោះ។
ពលករឈ្មោះ សន សុភាព បន្តថា រូបលោក រួមនឹងពលករមួយចំនួនទៀតបានព្យាយាមវារចេញពីរថយន្ត ប៉ុន្តែនៅមានពលករជាច្រើនទៀតដែលជាប់នៅក្នុងរថយន្តនោះ។
សារព័ត៌មានបាងកកប៉ុស្តិ៍ បញ្ជាក់ថា សមត្ថកិច្ចថៃ កំពុងស៊ើបអង្កេតករណីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កម្មវិធីប្រកួតអត្ថបទអ្នកកាសែតស្ដីពីការពាក់មួកសុវត្ថិភាព
- មនុស្ស៨នាក់ស្លាប់និងជាង៣០នាក់របួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅបាត់ដំបង
- ចំនួនអ្នកស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃ១៣ មេសា កើនឡើង
- អ្នកជំនាញខាងសុវត្ថិភាពចរាចរណ៍បារម្ភគ្រោះថ្នាក់ចរាចរណ៍កើនឡើង
- សមត្ថកិច្ចរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី
- លោក ហ៊ុន សែន បន្តបញ្ជាឲ្យមានវិធានការលើករណីឡានដឹកអង្ករលើសចំណុះ
- គ្រួសារជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវកំពុងរង់ចាំយុត្តិធម៌
- គ្រោះថ្នាក់ចរាចរណ៍និងភ្លើងឆេះផ្ទះក្នុងពេលបុណ្យចូលឆ្នាំចិនកើនឡើងជាងឆ្នាំមុន
- ពលរដ្ឋនៅខេត្តកំពង់ឆ្នាំងសម្រុកទិញមួកសុវត្ថិភាព
- អាជ្ញាធរកសាងសំណុំរឿងតាមផ្លូវច្បាប់រឿងគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យកម្មករ៥៧នាក់របួស