ពូ​ឃ្លាំង រំភើប​ចិត្ត​កូន​ប្រុស​កើត​ចំ​ថ្ងៃ​ទី ០៦ ខែ ០៦ ឆ្នាំ ២០១៦

រូបថត​ទារក​ជា​កូន​ប្រុស ដែល​តារាច​ម្រៀង​រ៉េប ពូឃ្លាំង បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​​​។ ហ្វេសប៊ុក

រូបថត​ទារក​ជា​កូន​ប្រុស ដែល​តារាច​ម្រៀង​រ៉េប ពូឃ្លាំង បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​​​។ ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ក្នុង​ដំណើរ​ជីវិត​សាង​សុភមង្គល​ដ៏​ស្ងប់​ស្ងាត់​ជាមួយ​ភរិយា​ជាអ្នក​ជំនួញ​ទ្រព្យ​ស្តុក​ រៀបការ​ផ្អើល​ទីក្រុង​ទេសចរណ៍​ ខេត្ត​ព្រះ​សីហនុ កាល​ពីពាក់​​កណ្តាល​ឆ្នាំ ២០១៥ ក៏​ដកខ្លួន​ចេញពី​សង្វៀន​សិល្បៈ​ចង្វាក់​រ៉េប​ទាក់ទា​ញយុវវ័យ​នោះ តារា​ចម្រៀង​​ដែលគេ​ហៅថា​លោក ពូឃ្លាំង ក៏បង្ហាញ​ក្តី​រំភើប​ផ្អើលលើ​បណ្តាញ​សង្គម​សាទរ​នឹង​កំណើត​កូនប្រុស​ កើត​ចំថ្ងៃ ខែ និងឆ្នាំ​ ដែល​មានលេខ (៦)។

តារា​ចម្រៀង​រ៉េប​រហស្សនាម​លោក​ពូឃ្លាំង​ ដែល​មុននេះ​ល្បី​រៀបការ​ប្រពន្ធ​នៅ​ទឹកដី​ខេត្ត​ព្រះសីហនុ ក៏ល្បី​មាន​ជំនួប​ស្នេហ៍​នឹង​ពិធីការិនី​ចាស់​វស្សា​នៅ​ទ្រនំ​ទូរ-ទស្សន៍​ស៊ីធីអិន​អ្នកនាង យុគ ចិន្តា ​នៅលើ​បណ្តាញ​ហ្វេសប៊ុក​របស់​លោកនៅ​ថ្ងៃទី ៦ ខែ៦ ឆ្នាំ ២០១៦ ក៏​សរសេរ​សារ​បង្ហោះ​ថា៖ «ក្រោយពី​រង់ចាំ​អស់​រយៈពេល​ជាង ៩ ខែ ពេលនេះ​បាន​ឃើញ​មុខ កូន​ប្រុស​ជាទី​ស្រឡាញ់​ហើយ»។

កាន់តែ​ធ្វើ​ឲ្យមាន​ការ​ភ្ញាក់​ផ្អើល​នៅក្នុង​បណ្តាញ​សង្គម​នោះ តារាចម្រៀង​រ៉េប ដែល​បញ្ចប់​អាជីព​សិល្បៈ​ ត្រឹម​វេលា​ បង្កើត​ចំណង​ស្នេហ៍​ជាមួយ​ភរិយា​អ្នក​ជំនួញ​នៅក្រុង​កំពង់សោម ពូឃ្លាំង ក៏បាន​បង្ហាញ​ភាព​ពិសេស​នោះ​ទៀត​ថា៖​ «រំភើប​រីករាយ​ជាខ្លាំង ដោយសារ​កូនប្រុស​របស់ខ្ញុំ​កើតចំ​ថ្ងៃទី ០៦ ខែ ០៦ ឆ្នាំ ២០១៦ ជា​ថ្ងៃល្អ ហើយមាន​លោក​ខែ​បាំង​ឆត្រ ទៀតផង»។


តារាចម្រៀងរ៉េប ពូឃ្លាំង។ វុទ្ធី

តារាចម្រៀងរ៉េប ពូឃ្លាំង។ វុទ្ធី

លោក​បង្ហើប​ថា ពេលនេះ​ទាំង​ម្តាយ និង​កូន​មាន​សុខភាព​ល្អជា​ធម្មតា និង​រូបថត​កូន​ មាន​រូបរាង​ធាត់ទ្រលុក​ទ្រលន់ និង​មាន មុខមាត់​ដូច​ពូឃ្លាំង​ជា​ឪពុក។

តារាចម្រៀង​រ៉េប ពូឃ្លាំង បាន​សរសេរ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ថា៖ «ឡូហ្វី​កូនប្រុស​ខ្ញុំកើត ០៦-០៦-២០១៦ ស្រាប់​តែ​ថ្ងៃ​បាំងឆត្រ​ទៀត​ក៏​កើត ជា​ប្រផ្នូល​ជូនពរ​កូនខ្លួន​ឯង មាន​សំណាង​ដែល​កើតជា​​សមាជិក​គ្រួសារ»។

តារាចម្រៀង​រ៉េប​ដែល​គេ​ហៅថា​លោកពូ​ឃ្លាំង​បុរស​អាណិក​ជន​អាមេរិក​ពោះម៉ាយ​ក្នុង​វ័យ ៣៨ ឆ្នាំ បាន​ដឹកដៃ​អ្នកជំនួញ មានមុខ​របរ​ជាច្រើន​នៅទឹក​ដីខេត្ត​ព្រះសីហនុ ដូចជា សម្លៀក​បំពាក់ និង​គ្រឿង​ពេជ្រ គ្រឿង ត្បូង និងសណ្ឋាគារ ឈ្មោះ​ស៊ុយ ចន្ធូ មាន​វ័យ ៣៦ ឆ្នាំ ដែល​ធ្លាប់ស្គាល់​គ្នា​តាំងពី​នៅតូចៗ ចូល​រោង​ការ ក្រាប​ផ្ទឹម​ដ៏ហ៊ឹក​ហ៊ាក់​បាន ប្រារឰ​ឡើង នៅក្នុង​សណ្ឋាគារ​ឆ្នេរសុខា ខេត្ដ​ព្រះសីហនុ​ កាលពី​ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៥។

គួររំឭក​ដែរថា តារាចម្រៀង​រ៉េប​ដែលគេ​ហៅថា​លោកពូ​ឃ្លាំង ក្រោយ​ពីដឹក​ដៃអ្នក​ជំនួញ​ក្រុង​ព្រះសីហនុ​ចូលរោង​ការ​ក៏បាន​ប្រកាស​ឲ្យ​ដឹងថា កាល​ដែល​លោក​ដកខ្លួន​ចេញ​ពីសិល្បៈ​​នោះ ក៏​ព្រោះ​លោក​ជាប់​ជួយមើល​ការខុស​ត្រូវ​ជំនួញ​ប្រពន្ធ​ និង​ផ្ទះ​សំណាក់​ដ៏​ធំនៅ​ក្រុង​ព្រះសីហនុ។

ថ្លែង​ពីហេតុផល​ដក​ខ្លួន​ពី​សិល្បៈ ពេលនោះ​ដែរ តារា​ចម្រៀង​រ៉េប​ ពូឃ្លាំង ក៏​បាន​បញ្ជាក់ថា៖ «អ្វី​ដែល​លោក​កាន់​តែត្រូវគិត​ដល់​នោះ គឺ ជា​ការ​ត្រៀម​ខ្លួន​យ៉ាងណា​ ធ្វើ​ជាប្តី​ និង​ត្រៀម​ធ្វើ​ជាឪពុក​កូន​ឲ្យ​ល្អសម្រាប់​អនាគត»៕

What Next?

Recent Articles