កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា​​៣៩០​នាក់​ត្រឡប់​ពី​បំពេញ​បេសកកម្ម​នៅ​ទ្វីប​អាហ្វ្រិក

ដោយ សាន សែល
2016-06-09
RFA

កម្លាំង​រក្សា​សន្តិភាព ៨៥៥ ២០១៦
កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា ដែល​ត្រឡប់​មក​ពី​បំពេញ​បេសកកម្ម​នៅ​ទ្វី​បអាហ្វ្រិក ជួប​ជុំ​ក្រុម​គ្រួសារ​នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៦។ RFA/Uon Chhin


កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា ចំនួន ៣៩០​នាក់ បាន​វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​ហើយ បន្ទាប់​ពី​ចូល​រួម​បំពេញ​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទ្វីប​អាហ្វ្រិក។ តំណាង​អង្គការ​សហប្រជាជាតិ​អរគុណ​កងទ័ព​កម្ពុជា ដែល​ជួយ​ប្រទេស​កំពុង​ត្រូវការ​ជំនួយ​បន្ទាន់។ ភាគី​កម្ពុជា ក៏​បង្ហាញ​ប្ដេជ្ញា​ចិត្ត​ ​ជួយ​រក្សា​សន្តិភាព​ពិភពលោក​បន្ត​ទៀត។

កងកម្លាំង​ចំនួន ៣​កង ពី​កង​វិស្វកម្ម​ព្រលាន​យន្តហោះ​លេខ ៩១៨ និង​កង​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​លេខ​៣១២ ទៅ​បំពេញ​បេសកកម្ម​នៅ​សាធារណរដ្ឋ​ម៉ាលី (Mali) និង​កងអាវុធហត្ថ​លេខ​១៦៨ ទៅ​បំពេញ​បេសកកម្ម​នៅ​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង (South Sudan) មក​ដល់​កម្ពុជា​វិញ​ហើយ នៅ​ថ្ងៃ​ទី ៩ ខែ​មិថុនា។

នេះ​ជា​ឆ្នាំ​ទី​១០​ហើយ​ដែល​កម្ពុជា បាន​បញ្ជូន​កង​រក្សា​សន្តិភាព​ទៅ​បរទេស​ដើម្បី​បុព្វហេតុ​សន្តិភាព និង​មនុស្សធម៌​លើ​ពិភពលោក។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បញ្ជាក់​នៅ​ក្នុង​ពិធី​ទទួល​ការ​វិល​ត្រឡប់​នៃ​កង​រក្សា​សន្តិភាព​កម្ពុជា នៅ​មូលដ្ឋាន​ទ័ពអាកាស​ពោធិចិនតុង ថា រដ្ឋាភិបាល​កម្ពុជា ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​រក្សា​សន្តិភាព​សម្រាប់​ពិភពលោក។ លោក​បន្ថែម​ថា កង​យោធពលខេមរភូមិន្ទ នឹង​បង្កើន​សហប្រតិបត្តិការ​ជាមួយ​អង្គការ​សហប្រជាជាតិ​ឲ្យ​កាន់​តែ​សកម្ម ដោយ​ពង្រឹង​ធនធាន​មនុស្ស សមត្ថភាព​គ្រឿង​ប្រដាប់​អាវុធ និង​បច្ចេកវិទ្យា​សម្រាប់​បេសកកម្ម​អន្តរជាតិ​នេះ៖ «ជា​រួម​ទទួល​បាន​ការ​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​ប្រកប​ដោយ​ជោគជ័យ គឺ​ជា​ស្នាដៃ​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន ប្រកប​ដោយ​កិត្តិយស​ជូន​ជាតិ​មាតុភូមិ​នៃ​យើង ព្រម​ទាំង​ទទួល​បាន​បទពិសោធន៍​ដ៏​ល្អ ដែល​បញ្ជាក់​ពី​ការ​យក​ចិត្ត​ទុក​ដាក់ គោរព​លក្ខន្តិកៈ​យ៉ាង​ម៉ឺងម៉ាត់​របស់​កង​យោធពល​ខេមរភូមិន្ទ…»

ថ្មីៗ​នេះ ក្រុម​ភេរវជន​បាន​វាយ​ប្រហារ​កង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ នៅ​ប្រទេស​ម៉ាលី បណ្ដាល​ឲ្យ​កងទ័ព​ស្លាប់ ៥​នាក់។

អ្នក​សម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា អ្នកស្រី ឃ្លែរ វ៉ាន់ ដឺ វ៉ារែន (Claire Van Der Varaen) កោត​សរសើរ​ចំពោះ​ភាព​ក្លាហាន​របស់​ទាហាន​កម្ពុជា ដែល​ស្ម័គ្រចិត្ត​ជួយ​សង្គ្រោះ​ជីវិត​ប្រជាជន​ស៊ីវិល​រាប់​ពាន់​នាក់ ដែល​កំពុង​រស់នៅ​ដោយ​ការ​ភ័យ​ខ្លាច៖ «សូម​ឆ្លៀត​យក​ឱកាស​នេះ​គោរព​ដល់​កងកម្លាំង​រក្សា​សន្តិភាព​ដែល​មាន​ភាព​ ក្លាហាន គោរព​វិន័យ និង​បាន​បរិច្ចាគ​ក្នុង​តំបន់​ផ្នែក​វិស្វកម្ម​ព្រលាន​យន្តហោះ បោស​សំអាត​មីន រក្សា​សណ្ដាប់ធ្នាប់ និង​សេវាកម្ម​សុខភាព ហើយ​ការ​បំពេញ​ភារកិច្ច​នេះ​ត្រូវ​បាន​ទទួល​ការ​កោត​សរសើរ​យ៉ាង​ ខ្លាំងក្លា»

អ្នកស្រី​ក៏​សង្កេត​ឃើញ​វត្តមាន​ទ័ព​ជា​ស្ត្រី​បាន​ចូលរួម​ថែ​រក្សា​សន្តិភាព​នៅ​អាហ្វ្រិក​ផង​ដែរ។ ការ​នេះ​ធ្វើ​ឲ្យ​អ្នកស្រី​មើល​ឃើញ​ពី​សមភាព​យេនឌ័រ​ក្នុង​ស្ថាប័ន​យោធា។

នៅ​ឆ្នាំ​២០១៦ កង​កម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា ចំនួន ៨៨៨​នាក់ ​បំពេញ​បេសកកម្ម​នៅ​ក្នុង​ប្រទេស​ស៊ូដង់ (Sudan) ស៊ូដង់​ខាង​ត្បូង (South Sudan) លីបង់ (Lebanon) ម៉ាលី (Mali) និង សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល (Central African Republic)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


កម្លាំង​រក្សា​សន្តិភាព ៦២០
កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា ដែល​ត្រឡប់​មក​ពី​បំពេញ​បេសកកម្ម​នៅ​ទ្វី​ប​អាហ្វ្រិក នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

កម្លាំង​រក្សា​សន្តិភាព ៦២០
កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា ដែល​ត្រឡប់​មក​ពី​បំពេញ​បេសកកម្ម​នៅ​ទ្វី​បអាហ្វ្រិក នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

កម្លាំង​រក្សា​សន្តិភាព ៦២០
កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា ដែល​ត្រឡប់​មក​ពី​បំពេញ​បេសកកម្ម​នៅ​ទ្វី​បអាហ្វ្រិក នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

កម្លាំង​រក្សា​សន្តិភាព ៦២០
កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា ដែល​ត្រឡប់​មក​ពី​បំពេញ​បេសកកម្ម​នៅ​ទ្វី​បអាហ្វ្រិក នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

កម្លាំង​រក្សា​សន្តិភាព ៦២០
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ និង​អ្នក​សម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា អ្នកស្រី ឃ្លែរ វ៉ាន់ ដឺ វ៉ារែន (Claire Van Der Varaen) ស្វាគមន៍​ការ​មក​ដល់​របស់​កងកម្លាំង​រក្សា​សន្តិភាព។

កម្លាំង​រក្សា​សន្តិភាព ៦២០
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ និង​អ្នក​សម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា អ្នកស្រី ឃ្លែរ វ៉ាន់ ដឺ វ៉ារែន (Claire Van Der Varaen) ស្វាគមន៍​ការ​មក​ដល់​របស់​កងកម្លាំង​រក្សា​សន្តិភាព។

កម្លាំង​រក្សា​សន្តិភាព ៦២០
កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា ដែល​ត្រឡប់​មក​ពី​បំពេញ​បេសកកម្ម​នៅ​ទ្វី​បអាហ្វ្រិក ជួប​ជុំ​ក្រុម​គ្រួសារ​នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

កម្លាំង​រក្សា​សន្តិភាព ៦២០
អ្នក​សម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា អ្នកស្រី ឃ្លែរ វ៉ាន់ ដឺ វ៉ារែន (Claire Van Der Varaen) ថ្លែង​ស្វាគមន៍​ការ​មក​ដល់​របស់​កងកម្លាំង​រក្សា​សន្តិភាព។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles