អគ្គលេខាធិការ UN អំពាវនាវ​ឲ្យបក្ស​ទាំងពីរ​ចរចា ខណៈព្រួយបារម្ភស្ថានការណ៍នយោបាយនៅកម្ពុជា

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០១៦​
http://vodhotnews.com

នយោបាយ

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន (រូបភាពពី Reuters)


អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បានសម្តែងការព្រួយបារម្ភលើស្ថានភាពនយោបាយនៅកម្ពុជា ដោយអំពាវនាវឲ្យមានការចរចានិងបន្តវប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិ។

ការិយាល័យអ្នកនាំពាក្យអង្គការសហប្រជាជាតិបានឲ្យដឹងថាលោក បាន គីមូន បានទូរស័ព្ទមករដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីល្ងាចថ្ងៃអង្គារ។ ការិយាល័យអ្នកនាំពាក្យបានដកស្រង់ខឹ្លមសារនៃកិច្ចសន្ទនានោះផ្សព្វផ្សាយនៅលើវេបសាយរបស់ខ្លួនថាអគ្គលេខាធិការ លោក បាន គីមូន បានសម្តែងការព្រួយបារម្ភរបស់លោកអំពីរបាយការណ៍នៃការបំភិតបំភ័យលើមនុស្សជាច្រើន ការយាយីនិងការចាប់ខ្លួន ក្នុងនោះរួមមានមន្រ្តីសង្គមស៊ីវិល បុគ្គលិកនិងសមាជិកស្ថាប័នគ.ជ.ប សមាជិកបក្សប្រឆាំងនិងការបំភិតបំភ័យប្រព័ន្ធផ្សព្វផ្សាយជាដើម។

អគ្គលេខាធិការក៏បានបង្ហាញសេចក្តីសង្ឃឹមថារដ្ឋាភិបាលកម្ពុជានឹងធានាការគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ រួមមានសេរីភាពនៃការបញ្ចេញមតិ សមាគមនិងការប្រមូលផ្តុំ។ លោកបានអំពាវនាវឲ្យមានការបន្តនៃវប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិ។

កាលពីថ្ងៃទី១៩ ខែឧសភា គណបក្សប្រឆាំងបានផ្ញើលិខិតមួយច្បាប់ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយអំពាវនាវឲ្យបើកកិច្ចប្រជុំជាបន្ទាន់មួយនៃប្រទេសហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីធានានូវសុវត្ថិភាពតំណាងរាស្រ្តបក្សប្រឆាំងនិងជួយឲ្យមានស្ថិរភាពសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៧និង២០១៨។ គណបក្សប្រឆាំងក៏បានលើកឡើងថារដ្ឋាភិបាលបានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបំភិតបំភ័យសមាជិកបក្សប្រឆាំងផងដែរ។

រហូតមកដល់ពេលនេះ សញ្ញានៃការចរចារវាងបក្សទាំងពីរមិនទាន់មាននៅឡើយទេ ខណៈបក្សប្រឆាំងបានអំពាវនាវឲ្យមានការចរចាជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហានយោបាយបច្ចុប្បន្ន។

ទោះជាយ៉ាងណា កាលពីថ្ងៃទី៧ ខែមិថុនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាស្ថានភាពនយោបាយនៅកម្ពុជាមិនមានវិបត្តិដូចការលើកឡើងរបស់បក្សប្រឆាំងនោះទេ។ លោកក៏ធ្លាប់អំពាវនាវកុំឲ្យបរទេសលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា។

ក្នុងស្ថានការណ៍នយោបាយបច្ចុប្បន្ន គណបក្សសង្រ្គោះជាតិបានដាក់លិខិតថ្វាយព្រះមហាក្សត្រដើម្បីស្នើព្រះរាជអន្តរាគមន៍ឲ្យជួយរកដំណោះស្រាយនយោបាយនិងកុំឲ្យមានការចាប់ខ្លួនប្រធានស្តីទីបក្សប្រឆាំង លោក កឹម សុខា។ គណបក្សប្រឆាំងក៏បានព្រមានថានឹងធ្វើមហាបាតុកម្មអហិង្សា បើសិនជាមានការចាប់ខ្លួនលោក កឹម សុខា។

សហភាពអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជាបានអំពាវឲ្យបញ្ឈប់ការយាយីផ្នែកតុលាការលើលោក កឹម សុខា។ ចំណែកស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាបានជំរុញឲ្យរដ្ឋាភិបាលនិងគណបក្សសង្រ្គោះជាតិបន្តការចរចាជាបន្ទាន់ ដើម្បីស្វែងរកដំណោះស្រាយនយោបាយ ដោយស្ថានទូតសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសកម្ពុជាបានចាត់ទុកសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបនៅកម្ពុជានិងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានិងថាអង្គទូតទាំងនោះមិនយល់ពីការអនុវត្តច្បាប់នៅកម្ពុជា។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចចោទប្រកាន់មន្រ្តីការពារសិទ្ធិមនុស្សអាដហុក៤រូប និងមន្រ្តីគ.ជ.ប ពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់។ មន្រ្តីអាដហុក៤ទាំងរូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុន្នី។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី៕

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

What Next?

Recent Articles

7 Responses to "អគ្គលេខាធិការ UN អំពាវនាវ​ឲ្យបក្ស​ទាំងពីរ​ចរចា ខណៈព្រួយបារម្ភស្ថានការណ៍នយោបាយនៅកម្ពុជា"

  1. UNស្រីៗ says:

    ស្អី UN, USA, EU កុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជាឲ្យមករៀនពីកម្ពុជាវិញ ព្រោះមេដឹកនាំកាន់អំណាច សព្វថ្ងៃធំជាងគេ ហើយខ្លាំងជាងគេខាងគំរូអាក្រក់​និងរំលោភសិទ្ធិមនុស្ស។

  2. ?? says:

    to all Cambodian …. let see how stubborn HUN SEN is . I fell so sad if this guy again whit international community the consequent will be on Cambodian . at this moment every nation in the world is look down Cambodia from the stubborn devil leader

  3. ??សែន​ សម្បូរ says:

    កិច្ចការទូតគឺគេនិយាយអីចឹងហើយដូចជាទូតអាមេរិចប្រចាំនៅកម្ពុជាក៏គេធ្លាប់និយាយអញ្ចឹដែរ​! ប្រទេសនិមួយៗគឺមានច្បាប់របស់គេ​! ព្រោះក្រុមដែលមើលងាយច្បាប់ដូចបក្សសង្គ្រោះជាតិមិនដែលគោរពច្បាប់ប្រទេសខ្មែរនឹងហើយបានចេះតែចូលគុក?ដូចប្រធាន បក្សសង្គ្រោះជាតិ​ សម​ រង្សី​ អញ្ចឹងតើមានប្រទេសណាមួយជួយគាត់ឲបានចូលស្រុកខ្មែរបានវិញទេ​ គឺអត់ទេព្រោះដោយសារអីដោយសារតែច្បាបនឹងហើយ?

  4. ? says:

    Dear Mr Ban Ki-moon I want to tell you sir
    Hun Sen want only the power to steal and rob Cambodia property .
    Hun Sen never want to have human right and true democracy in Cambodia at all
    because Hun Sen is a savage.

  5. Boramey preah vihear says:

    Sambo ta gueulle !

  6. Judge says:

    សហគមន៏អន្តរជាតិ មិនដែលបានស្គាល់ និតិវិធី រំលោភសិទ្ធ និង អំណាចគ្រប់គ្រងនៅកម្ពុជា ទោះបីបានរៀនសូត្រច្រើនជាលក្ខណៈអន្តរជាតិក្តី។
    រដ្ឋាភិបាលកម្ពុជា មានការសោកស្តាយជាខ្លាំង ដោយភាពល្ងង់បែបនេះ។
    ក្រោមការដឹកនាំដ៏ភ្លឺស្វាងនៃសម្តេច សូម្បីតែមនុស្សអនក្ខកម្ម ក៏បានប្រែក្លាយខ្លួនជាបណ្ឌិតព្រោងព្រាត។ មិនតែប៉ុណ្ណោះសោត ប្រទេសតូចនៅអាស៊ីអគ្នេយ៏នេះ បានអភិវឌ្ឍ មហាឥស្សរជនប្រកបទៅដោយ ផ្កាយមានព្រោងព្រាតដ៏ល្បីក្នុងសកលលោក។ ក្រៅពីនេះទៀត រឿងវាយរាស្ត្រជារឿងធម្មតា ព្រោះកាលសម័យខ្មែរក្រហម អតីតខ្មែរក្រហម ក្រៅពីអ្នកបញ្ជា បានវាយសម្លាប់មនុស្សលើសពីនេះ មហាច្រើនដង។ ក្នុងនាមអភិវឌ្ឍន៏

  7. Judge says:

    សហគមន៏អន្តរជាតិ មិនដែលបានស្គាល់ និតិវិធី រំលោភសិទ្ធ និង អំណាចគ្រប់គ្រងនៅកម្ពុជា ទោះបីបានរៀនសូត្រច្រើនជាលក្ខណៈអន្តរជាតិក្តី។
    រដ្ឋាភិបាលកម្ពុជា មានការសោកស្តាយជាខ្លាំង ដោយភាពល្ងង់បែបនេះ។
    ក្រោមការដឹកនាំដ៏ភ្លឺស្វាងនៃសម្តេច សូម្បីតែមនុស្សអនក្ខកម្ម ក៏បានប្រែក្លាយខ្លួនជាបណ្ឌិតព្រោងព្រាត។ មិនតែប៉ុណ្ណោះសោត ប្រទេសតូចនៅអាស៊ីអគ្នេយ៏នេះ បានអភិវឌ្ឍ មហាឥស្សរជនប្រកបទៅដោយ ផ្កាយមានព្រោងព្រាតដ៏ល្បីក្នុងសកលលោក។ ក្រៅពីនេះទៀត រឿងវាយរាស្ត្រជារឿងធម្មតា ព្រោះកាលសម័យខ្មែរក្រហម អតីតខ្មែរក្រហម ក្រៅពីអ្នកបញ្ជា បានវាយសម្លាប់មនុស្សលើសពីនេះ មហាច្រើនដង។ ក្នុងនាមអភិវឌ្ឍន៏ ដោយអំណាចប្រមូលផ្តុំ
    ផ្ទះល្វែងដ៏ច្រើន លក់អោយអ្នកទិញធ្វើជំនួញ ដើម្បីលាងលុយក៏បានចូលដ៏ជិតស្និទ្ធ ឡានថ្មីៗដ៏ច្រើនផ្តល់ឱកាសអោយ ពុករលួយរីកដុះដាលដ៏មហិមា ឯភាពក្រីក្របានបំបាត់ដោយងាយ ពីការខ្ចីលុយ កាប្រាក់ខ្ពស់ (សងប្រចាំអាទិត្យ កាប្រាក់ លើសពី៣០ ភាគរយ ក្នុងមួយឆ្នាំ) ស្លាកធនាគារ ប្រែជា អង្គការជួយសង្គម(បំណងបោក) ។ទង្វើបែបនេះ ភាពក្រីក្រនឹងបាត់បង់ ព្រោះខ្មែរនឹងក្លាយជាខ្ញុំគេ នៅក្រៅប្រទេស។ ការប្រមូលដីធ្លី ទិញ ចាក់បំពេញ សំរាប់លក់ទៅអោយ ជនចំណូលថ្មី បានក្លាយជាអភិវឌ្ឍន៏ដ៏មហិមា ដល់មនុស្សមានលុយនឹងអំណាច ដោយបំបាត់ភាពក្រីក្រព្រមពេលជាមួយគ្នា បានធ្វើអោយ នយោបាយឈ្នះៗ( បាត់រាស្ត្រចាស់ ផ្លាស់រាស្ត្រថ្មី) មានមហាសក្តានុពល។
    ជ័យោ! អំពើពុករលួយនៅកម្ពុជា ដ៏មហា អស្ចារ្យ!!!!។