កម្ពុជានិងថៃដាក់​ឲ្យដំណើរការផ្លូវដែក ​ភ្នំពេញ-បាងកក នៅចុងឆ្នាំនេះ

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០១៦​ | ម៉ោង 5:02 PM
http://vodhotnews.com

អភិបាលកិច្ចល្អ


កម្ពុជានិងថៃបានបញ្ជាក់សារជាថ្មីទៀតថាភាគីទាំងពីរខិតខំធ្វើយ៉ាងណាឲ្យបានបើកដំណើរការផ្លូវដែកដឹកជញ្ជូនឆ្លងកាត់ប្រទេសឲ្យបានត្រឹមចុងឆ្នាំ២០១៦នេះដែលជាផ្នែកនៃការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច។

ក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាស្តីពីលទ្ធផលដែលរដ្ឋមន្ត្រីការបរទេសកម្ពុជាទៅបំពេញទស្សនកិច្ចពីរថ្ងៃនៅប្រទេសថៃចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២០ខែមិថុនាបានបញ្ជាក់ថាភាគីទាំងពីរខិតខំប្រឹងប្រែងឲ្យដំណើរការផ្លូវដែកដឹកជញ្ជូនពីភ្នំពេញ-បាងកកនិងបាងកក-ភ្នំពេញឲ្យនៅត្រឹមចុងឆ្នាំ២០១៦នេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានក៏បានបញ្ជាក់ដែរថាភាគីទាំងពីរបានឯកភាពគ្នាក្នុងការជំរុញឲ្យមានការតភ្ជាប់ផ្លូវគោក ផ្លូវដែក ផ្លូវសមុទ្រ និងផ្លូវអាកាស។

នៅពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅទីក្រុងបាងកកកាលពីចុងឆ្នាំ២០១៥បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) អំពីការតភ្ជាប់ផ្លូវដែកនេះ។

បើតាមក្រសួងសារធារណការនិងដឹកជញ្ជូនរបស់កម្ពុជាគឺការតភ្ជាប់នេះស្ថិតក្នុងក្របខ័ណ្ឌការតភ្ជាប់ផ្លូវដែកសិង្ហបុរី-គុនមីងដែលនឹងតភ្ជាប់ពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម និងទៅកាន់ខេត្តគុនមីងប្រទេសចិន៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles