សពលោក កែម ឡី នឹងហែទៅបញ្ចុះនៅខេត្តតាកែវថ្ងៃអាទិត្យនេះ

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០១៦​
http://vodhotnews.com

នយោបាយ

ប្រជា​ពលរដ្ឋ​ចូលរួម​រំលែកទុក្ខដល់ក្រុមគ្រួសារសពលោក កែម ឡី នៅវត្តចាស់ ក្នុង​សង្កាត់ជ្រោយចង្វារ


គណៈកម្មការរៀបចំបុណ្យ និង ក្រុមគ្រួសារបានសម្រេចដង្ហែរសពលោក កែម ឡី ទៅ បញ្ចុះ នៅខេត្តតាកែវជាទឹកដីភូមិកំណើតរបស់លោកនៅថ្ងៃអាទិត្យទី២៤ខែកក្កដា សប្តាហ៍ នេះ។

សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំបុណ្យបានផ្សព្វផ្សាយនៅថ្ងៃនេះឲ្យដឹងថា ពិធីដង្ហែរសពចាប់ផ្តើមនៅម៉ោង៧ព្រឹក ចេញពីវត្តចាស់ក្នុងរាជធានីភ្នំពេញឆ្ពោះ ទៅភូមិ អង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។

លោក កែម ឡី ត្រូវឃាតករបាញ់សម្លាប់កាលពីថ្ងៃអាទិត្យទី១០ខែកក្កដា ឆ្នាំ២០១៦។ ក្រោយការបាញ់សម្លាប់សពរបស់លោកត្រូវបានតម្កល់ទុកនៅវត្តចាស់ធ្វើបុណ្យតាមប្រពៃណី និង ទុកឱកាសឲ្យសាធារណៈជនចូលគោរពដល់វិញ្ញាណក្ខន្ធរបស់លោក។

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles