ដោយ ដែន អយុធ្យា
2016-08-03
RFA

សមត្ថកិច្ចឈររារាំងពលរដ្ឋដែលប្រមូលផ្ដុំនៅខាងមុខសាលាខេត្តព្រះសីហនុ មិនឲ្យជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។ RFA/Den Ayuthyea
![]()
ប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីជិត ២០សហគមន៍ ប្រមូលផ្ដុំនៅខាងមុខសាលាខេត្តព្រះសីហនុ ចាប់តាំងពីម៉ោងប្រមាណ ៨ព្រឹក ដោយពួកគាត់រង់ចាំជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំឲ្យលោកជួយអន្តរាគមន៍លើទំនាស់ដីធ្លី ដែលពួកគាត់អះអាងថា ត្រូវបានឈ្មួញ និងមន្ត្រីមានអំណាចរំលោភយក។
ពួកគាត់ស្នើឲ្យមានការចុះវាស់ឆ្វៀលដី និងផ្ដល់ប្លង់កម្មសិទ្ធិ ចេញពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនដែលរដ្ឋាភិបាលបានផ្ដល់អាជ្ញាប័ណ្ណឲ្យនោះ ។
រហូតមកដល់ម៉ោងប្រហែល ៧ល្ងាច ថ្ងៃទី៣ សីហា នេះ លោក ហ៊ុន សែន បានចេញពីសាលាខេត្តហើយ ដោយមិនចេញមកជួបប្រជាពលរដ្ឋទេ។ បើសូម្បីតែតំណាងពលរដ្ឋ ៧នាក់ ដែលអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន អនុញ្ញាតឲ្យចូលដើម្បីជួបលោក ហ៊ុន សែន នោះ ក៏មិនត្រូវបានលោក ហ៊ុន សែន ជួបជាមួយពួកគាត់ដែរ។
យ៉ាងណាក៏ដោយ ពលរដ្ឋមានបញ្ហាដីធ្លីដែលឈរចាំជួបលោក ហ៊ុន សែន តាំងពីព្រឹកមកនោះ សម្ដែងការខកចិត្តយ៉ាងខ្លាំង។
សូមស្ដាប់ព័ត៌មានពិស្ដារ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋខេត្តព្រះសីហនុអំពាវនាវនាយករដ្ឋមន្ត្រីជួយសង្គ្រោះបឹងកង្កែបនិងព្រៃកោងកាង
- សង្គមស៊ីវិលស្នើឲ្យអាជ្ញាធរខេត្តព្រះសីហនុយកដីគម្របព្រៃឈើឆ្នាំ២០០២មកដាំកូនឈើវិញ
- ពលរដ្ឋ១៩សហគមន៍ស្នើឲ្យអភិបាលខេត្តនិងតុលាការខេត្តព្រះសីហនុជួយរកយុត្តិធម៌រឿងដីធ្លី
- សង្គមស៊ីវិលរិះគន់អាជ្ញាធរខេត្តព្រះសីហនុយឺតយ៉ាវក្នុងការដោះស្រាយទំនាស់ដីធ្លី
- សង្គមស៊ីវិលសាទររដ្ឋាភិបាលបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ
- អាជ្ញាធរខេត្តព្រះសីហនុព្រមានចាត់វិធានការអ្នកទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើ
- ក្រសួងដែនដីសន្យាស្រាវជ្រាវនិងដោះស្រាយជម្លោះដីធ្លីជូនពលរដ្ឋនៅខេត្តចំនួនពីរ
- អាជ្ញាធរខេត្តព្រះសីហនុរៀបចំឯកសារធ្វើប្លង់កម្មសិទ្ធិដីសាធារណៈរបស់រដ្ឋ
- សង្គមស៊ីវិលស្នើឲ្យលោក ជា សុផារ៉ា ហៅមន្ត្រីសុរិយោដីខេត្តព្រះសីហនុមកបំភ្លឺ
- ពលរដ្ឋប្រមាណ១០គ្រួសារដែលអាជ្ញាធរខេត្តព្រះសីហនុឈូសតូបលក់ដូរស្នើសុំសំណងសមរម្យ