ផ្លូវជាតិលេខ៤និង​តំបន់សមុទ្រប្រឈមនឹងជំនន់ទឹកភ្លៀង

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០១៦​ | ម៉ោង 7:16 PM
http://vodhotnews.com

សន្ដិសុខ

ក្រសួងធនធានទឹកនិងឧតុនិយមប្រកាសឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែសីហា ព្រោះមានភ្លៀងនិងខ្យល់ធ្លាក់ខ្លាំង ហើយអាចនឹងជំនន់កំណាត់ផ្លូវជាតិលេខ៤ និងនៅតំបន់សមុទ្រ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកាលពីថ្ងៃទី៤ម្សិលមិញបានឲ្យដឹងថា កម្ពុជារងឥទ្ធិពលសម្ពាធទាប ហើយនឹងធ្វើឲ្យធ្លាក់ភ្លៀងនិងខ្យល់ខ្លាំងពីថ្ងៃទី៧ដល់ថ្ងៃទី១៤ខែសីហា។ សេចក្តីប្រកាសបញ្ជាក់ថា ភ្លៀងនឹងធ្លាក់ខ្លាំងនៅមាត់សមុទ្រនិងនៅកំណាត់ផ្លូវជាតិលេខ៤។

ក្រសួងបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ពិសេសអ្នកនេសាទ និងអ្នកទេសចរកំសាន្តតាមសមុទ្រ៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles