ក្រសួងថាភ្លៀងបន្តធ្លាក់រហូតដល់ថ្ងៃទី២៣ខែតុលា

ដោយ កញ្ញា រស់ សុខរី​​ | ថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦​
http://vodhotnews.com

បរិស្ថាន


ក្រសួងធនធានទឹកនិងឧតុនិយមប្រកាសថា កម្ពុជានៅតែរងឥទ្ធិពលសម្ពាធទាប ធើ្វឲ្យមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេសចាប់ពីថៃ្ងទី១៨ដល់ថៃ្ងទី២៣តុលា។

សេចកី្ដប្រកាសព័ត៌មានរបស់ក្រសួងចុះថៃ្ងទី១៨ខែតុលាឲ្យដឹងថា ស្ថានភាពភ្ញៀងនៅតែបន្តធ្លាក់ចាប់ពីថ្ងៃទី១៨រហូតដល់ថ្ងៃទី២៣ខែតុលា ដោយតំបន់ខ្លះភ្លៀងតិចតួចនិងតំបន់ខ្លះទៀតច្រើន។

សេចក្តីប្រកាសបញ្ជាក់ថាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ក្រចេះ កំពង់ឆ្នាំង និងខេត្តប៉ៃលិនអាចនឹងមានភ្លៀងធ្លាក់តិច ចំណែកឯខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល ភ្នំពេញ និងខេត្តកំពង់សឺ្ពមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ និងខេត្តកោះកុង ព្រះសីហនុ កំពត កែប និងខេត្តតាកែវអាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន៕

សរសេរមកកាន់ កញ្ញា រស់ សុខរី តាមរយៈ sokryrous@gmail.com

What Next?

Recent Articles