ដោយ សូត សុខប្រាថ្នា
2016-10-19
RFA

ផែនទីខេត្តកំពង់ធំ។ Photo: RFA
![]()
ប្រជាពលរដ្ឋរស់នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ប្រមាណ ២០០នាក់ លើកគ្នាជំទាស់ទៅនឹងគម្រោងសាងសង់ទីស្នាក់ការរដ្ឋបាលព្រៃឈើនៅលើដីរបស់ពួកគាត់ នៅរសៀលថ្ងៃទី១៨ តុលា។ ពួកគាត់លើកឡើងថា នឹងមិនដកថយឡើយ បើទោះបីជាកម្លាំងរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចដាក់កាន់តែច្រើន ដើម្បីគំរាមដល់អ្នកស្រុកក៏ដោយ។
ពលរដ្ឋនៅឃុំក្រយា សុំលាក់អត្តសញ្ញាណ មានប្រសាសន៍ថា ដីនៅតំបន់សូងសាង ឃុំក្រយា ដែលមានពលរដ្ឋជាង ១០០គ្រួសារកំពុងរស់នៅ និងកាន់កាប់លើផ្ទៃដីជាង ៣០០ហិកតារនោះ គឺពួកគាត់បានអាស្រ័យផលមុនបទបញ្ជា០១ របស់រាជរដ្ឋាភិបាលទៅទៀត។ លោកស្រីបញ្ជាក់ថា នៅយប់ថ្ងៃទី១៨ តុលា កម្លាំងមន្ត្រីជំនាញ ទាហាន និងកងរាជអាវុធហត្ថកាន់តែច្រើនបន្ថែមទៀត ដែលមានគ្នាជិត ២០ឡាន ស្ថិតនៅទីតាំងដែលកំពុងមានជម្លោះ៖ «ជួយឲ្យដល់សម្ដេចជួយកូនចៅផង ដីនេះបើតាមជាក់ស្តែង បើសិនបើគិតតាមសម្ដេចស្រែក ដីហ្នឹងមុន ០១ ទាំងអស់»។
លោកស្រីអះអាងថា កន្លងទៅ ពលរដ្ឋធ្លាប់បានស្នើសុំទៅអាជ្ញាធរឲ្យជួយដោះស្រាយរឿងចេញប្លង់កម្មសិទ្ធិស្របច្បាប់ ប៉ុន្តែមិនមានការឆ្លើយតបឡើយ។ ចំណែកពលរដ្ឋដែលហ៊ានចេញតវ៉ាខ្លាំង មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ច កំពុងស្វែងរកចាប់ខ្លួនថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
ពលរដ្ឋស្រុកស្ទោងចោទឧកញ៉ាមួយរូបថាសង់ស្ថានីយសាំងនិងភោជនីយដ្ឋានបិទផ្លូវទឹកដាក់ស្រែ
-
ពលរដ្ឋស្រុកសណ្ដាន់បារម្ភខ្លាចបាត់បង់ដីដែលពួកគាត់ទាមទារកាន់កាប់ធ្លាក់ទៅដៃឈ្មួញ
-
ពលរដ្ឋមួយចំនួននៅស្រុកសន្ទុកខេត្តកំពង់ធំថាមិនទាន់ទទួលបានដីចម្ការពីរដ្ឋនៅឡើយ
-
ពលរដ្ឋនៅខេត្តកំពង់ធំចោទអាជ្ញាធរមូលដ្ឋានថាឃុបឃិតគ្នាលក់ដីរួមនៅក្នុងភូមិ
-
ពលរដ្ឋខេត្តកំពង់ធំតវ៉ាមិនឲ្យកម្មករក្រុមហ៊ុន CRCK ដាំកូនកៅស៊ូលើដីទំនាស់
-
ពលរដ្ឋស្រុកស្ទោងខេត្តកំពង់ធំឃាត់គ្រឿងចក្រដែលចូលភ្ជួរដីមានទំនាស់
-
ពលរដ្ឋខេត្តកំពង់ធំបារម្ភខ្លាចបាត់បង់ព្រៃលិចទឹកដោយសារមានការលួចឈូសឆាយពេលយប់
-
ពលរដ្ឋមានបញ្ហាដីធ្លីខកខានជួបអាជ្ញាធរខេត្តកំពង់ធំដោយសារសមត្ថកិច្ចឃាត់ឡាន