ដោយ ជុន ច័ន្ទបុត្រ
2017-02-05
RFA

អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្រុងស៊ីដនី (Sydney) ប្រទេសអូស្ត្រាលី (Australia) រួមគ្នាធ្វើពិធីបុណ្យផ្កាប្រាក់ប្រមូលបច្ច័យផ្តល់ឲ្យគណបក្សសង្គ្រោះជាតិ នៅថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៧។ Photo Provided
![]()
ការរងវិបត្តិផ្ទួនៗគ្នារបស់គណបក្សសង្គ្រោះជាតិ នៅក្នុងប្រទេស បានទាក់ទាញសមានចិត្តអ្នកគាំទ្រគណបក្សនេះបន្ថែមទៀតទៅវិញនៅក្រៅប្រទេស។ អ្នកគាំទ្រគណបក្សនេះនៅក្រុងស៊ីដនី (Sydney) នៃប្រទេសអូស្ត្រាលី (Australia) នៅថ្ងៃអាទិត្យ ទី៥ កុម្ភៈ នេះ រួមគ្នាធ្វើពិធីបុណ្យផ្កាប្រាក់យ៉ាងធំមួយ ដើម្បីប្រមូលបច្ច័យផ្តល់ឲ្យគណបក្សសង្គ្រោះជាតិ ក្នុងការត្រៀមរៀបចំការបោះឆ្នោតឃុំ–សង្កាត់ខាងមុខនេះ។
អ្នករៀបចំពិធីបុណ្យផ្កានេះប្រមាណជាង ១០០នាក់ ម្នាក់ៗបរិច្ចាគប្រាក់ចាប់ពី ១០០ដុល្លារឡើងទៅ ជាទុនដំបូងក្នុងការផ្ដួចផ្ដើមពិធីបុណ្យនេះ។
អ្នកស្រី ស ចាន់ថុល ជាអ្នកផ្ដើមបុណ្យផ្កានេះមួយរូប និងជាសមាជិកគណៈកម្មាធិការសកម្មនៃគណបក្សសង្គ្រោះជាតិ នៅក្រុងស៊ីដនី។ អ្នកស្រីធ្លាប់ត្រូវបានអាជ្ញាធរក្រុងភ្នំពេញ ចាប់ដាក់ពន្ធនាគារជិត ២ឆ្នាំកាលពីដើមទសវត្សឆ្នាំ៨០ ពីបទចូលរួមជាមួយចលនាតស៊ូប្រឆាំងនឹងការគ្រប់គ្រងរបស់វៀតណាម។
អ្នកស្រីមានប្រសាសន៍ថា តាំងពីអ្នកស្រីបានចេញពីពន្ធនាគារ ហើយបានភៀសខ្លួនមកតាំងលំនៅនៅប្រទេសអូស្ត្រាលី អ្នកស្រីតែងតែចូលរួមក្នុងសកម្មភាពរបស់គណបក្សប្រឆាំងជានិច្ច ដ្បិតអ្នកស្រីជឿថា ទោះជាគណបក្សប្រឆាំងនៅមិនទាន់បានកាន់អំណាចក៏ដោយ ក៏អាចជួយឲ្យទប់កុំឲ្យគណបក្សកាន់អំណាចជិះសេះលែងដៃបានដែរ៖ «»។
ចំពោះសកម្មភាពរៃអង្គាសប្រាក់ក្នុងការជួយឧបត្ថម្ភដល់គណបក្សសង្គ្រោះជាតិ វិញ អ្នកស្រីបន្តថា នៅពេលដែលស្ថានការណ៍នយោបាយនៅក្នុងប្រទេសកាន់តែតានតឹង ពលរដ្ឋខ្មែរនៅក្រៅប្រទេសកាន់តែមានទឹកចិត្តមោះមុតក្នុងការជួយជ្រោមជ្រែងក្នុងបុព្វហេតុជាតិ៖ «»។
សមាជិកក្រុមទ្រទ្រង់គណបក្សសង្គ្រោះជាតិ មួយរូបទៀតនៅក្រុងស៊ីដនី លោក ផូ ប៊ុនថា មានប្រសាសន៍ថា លោកមិនដែលព្រួយបារម្ភថា ថវិកាដែលក្រុមលោកជួយប្រមែប្រមូលជួយទៅគណបក្សសង្គ្រោះជាតិ នៅក្នុងប្រទេសនោះ ត្រូវបានយកទៅចាយវាយខុសទិសដៅនោះទេ ដ្បិតលោកតែងបានទទួលនូវរបាយការណ៍ចំណូលចំណាយយ៉ាងគត់មត់មកវិញ៖ «»។
មិនថាអ្នកមានវ័យចំណាស់ទេដែលចាប់អារម្មណ៍ពីស្ថានការណ៍ស្រុកទេសពីនាយសមុទ្រ យុវជនស្រករក្រោយ ដែលភាគច្រើនចម្រើនវ័យនៅក្រៅប្រទេស ក៏មានឆន្ទៈចូលរួមជាមួយនឹងឪពុកម្តាយគេដែរ។ យុវតីមួយរូបឈ្មោះ ណាលីន មានប្រសាសន៍ថា ក្រៅតែពីមានលំអានពីចាស់ទុំ ការចូលរួមរបស់នាងជាមួយគណបក្សសង្គ្រោះជាតិ ក៏បានមកពីការបានឃើញការហ៊ានងើបតតាំង ដើម្បីការពារព្រំដែន យុត្តិធម៌សង្គម និងសិទ្ធិសេរីភាពពីសំណាក់យុវជននៅក្នុងប្រទេសដែរ៖ «»។
ពិធីបុណ្យផ្កាប្រាក់របស់គណបក្សសង្គ្រោះជាតិ នៅក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នាថ្ងៃអាទិត្យ នេះ ក៏មានការចូលរួមជាអធិបតីពីសំណាក់មន្ត្រីជាន់ខ្ពស់ និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មួយរូប គឺលោក ប៉ុល ហំម ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
អ្នកច្បាប់ថារដ្ឋាភិបាលគួរស្រាវជ្រាវរកអ្នកលួចថតនិងបញ្ចេញសំឡេងសន្ទនាតាមទូរស័ព្ទ
-
សកម្មជនបក្សប្រឆាំងនៅរតនគិរីចោទប៉ូលិសគំរាមរកបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត
-
លោក កឹម សុខា ណែនាំឲ្យសមាជិកផ្ដោតលើគោលដៅបក្សដើម្បីដោះស្រាយបញ្ហាជាតិ
-
សកម្មជនបក្សប្រឆាំងក្នុងខេត្តខ្លះមិនពេញចិត្តនឹងការដាក់បេក្ខភាពឈរឈ្មោះបោះឆ្នោត
-
អ្នកវិភាគបារម្ភពីហានិភ័យលើបក្សសង្គ្រោះជាតិក្រោយការគំរាមរឹបអូសទីស្នាក់ការបក្ស
-
អ្នកប្រើហ្វេសប៊ុកមួយចំនួនកំពុងវាយប្រហារមន្ត្រីសំខាន់ៗរបស់បក្សប្រឆាំង
-
បក្សប្រឆាំងនឹងមិនចូលប្រជុំសភាដើម្បីអនុម័តលុបចោលប្រធានក្រុមភាគតិច-ភាគច្រើន
-
អ្នកនាំពាក្យបក្សកាន់អំណាចថាបក្សប្រឆាំងរំលោភលើគោលការណ៍វប្បធម៌សន្ទនា
-
គណបក្សប្រឆាំងនឹងចុះជួបពលរដ្ឋនៅមូលដ្ឋានបើការចរចាមិនដំណើរការ
-
បក្សប្រឆាំងបញ្ចប់សិក្ខាសាលាបិទទ្វារដែលកំណត់ផែនការយុទ្ធសាស្ត្របោះឆ្នោត