គណបក្ស​ចំនួន​៧​​ដាក់​បេក្ខជន​របស់​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់

ដោយ កញ្ញា យួង ចន្នី​​ | ថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០១៧​
http://vodhotnews.com

បោះឆ្នោត


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បាន​ប្រកាស​ថា រហូត​មក​ដល់​ពេល​នេះ មាន​តែ​គណបក្ស​នយោបាយ​ចំនួន ៧ប៉ុណ្ណោះ ដែល​បាន​ស្នើ​សុំ​ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ​នេះ។

ប្រទេស​កម្ពុជា គ្រោង​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៅ​ថ្ងៃ​អាទិត្យ ទី​០៤ ខែ​មិថុនា ឆ្នាំ​២០១៧​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ គ.ជ.ប. បាន​ប្រកាស​ថា ខ្លួន​បាន​ចាប់​ផ្ដើម​ទទួល​ចុះ​បញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ នៅ​តាម​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត នៅ​ទូទាំង​ប្រទេស។

គ.ជ.ប. បាន​ប្រកាស​បន្ថែម​ថា គិត​ត្រឹម​រសៀល​ថ្ងៃ​ម្សិលមិញ​នេះ គណបក្ស​នយោបាយ​ដែល​បាន​ចុះ​បញ្ជី​បេក្ខជន​របស់​ខ្លួន​សម្រាប់​ឈរ​ឈ្មោះ​បោះ​ឆ្នោត មាន​ចំនួន ៧​គណបក្ស៕

សរសេរមកកាន់ កញ្ញា យួង ចន្នី តាមរយៈ vichnyyuong@gmail.com

What Next?

Recent Articles