ដោយ សន ចាន់រដ្ឋា
2017-03-04
RFA

បវរកញ្ញាពិភពលោកឆ្នាំ២០១៦ ៦រូប ពេលទៅទស្សនាខេត្តព្រះសីហនុ ដើម្បីជួយផ្សព្វផ្សាយអប់រំពលរដ្ឋឲ្យចូលរួមថែរក្សាបរិស្ថាននៅតាមទីសាធារណៈ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧។ RFA/Den Ayuthyea
![]()
ក្រុមបវរកញ្ញាពិភពលោក (Miss Global 2016) ដែលក្នុងនោះមានបវរកញ្ញាខ្មែរ-អាមេរិកាំង ផង ចូលរួមកម្មវិធីប្រគុំតន្ត្រីសប្បុរស នៅល្ងាចថ្ងៃទី៤ ខែមីនា ដែលចាប់ផ្ដើមពីម៉ោង ៥ និង ៣០នាទី រហូតដល់ម៉ោង ៨ និង ៣០នាទី ដើម្បីប្រមូលថវិកាមកគាំទ្រសកម្មភាពការពារបរិស្ថាននៅកម្ពុជា។
អគ្គនាយករងនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន លោក រាត់ ស៊ិទ្ធ ឱ្យអាស៊ីសេរី ដឹងនៅរសៀលថ្ងៃទី៤ ខែមីនា ថា កម្មវិធីសប្បុរសដែលរៀបចំឡើងនៅសាលមហោស្រពកោះពេជ្រនេះ មានអ្នកចូលរួមប្រមាណ បីពាន់នាក់។
លោក រាត់ ស៊ិទ្ធ បញ្ជាក់ថា ថវិកាដែលទទួលបានពីការលក់សំបុត្រ និងរៃអង្គាសនឹងប្រើប្រាស់ក្នុងសកម្មភាពគាំទ្រដល់ការងារបរិស្ថាន តាមរយៈការទិញធុងសំរាមដាក់នៅតាមសាលារៀន ដែលជាកម្មវិធីមួយរបស់ក្រសួងបរិស្ថាន មានឈ្មោះថា សាលាមេត្រីបរិស្ថាន ឬអេកូស្គូល (Eco-Schools)។
ក្រុមបវរកញ្ញាពិភពលោកទាំង ៦នាក់ មកទស្សនកិច្ចប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី៧ ខែមីនា។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមបវរកញ្ញាពិភពលោកបានជួបជាមួយរដ្ឋមន្ត្រី អាជីវករ និងសិស្សនិស្សិត ដើម្បីជជែកទាក់ទងនឹងប្រធានបទបរិស្ថាន និងទេសចរណ៍ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
ពលរដ្ឋមួយចំនួនរិះគន់ថាប៉ោយប៉ែតមិនសមជាប់ជាទីក្រុងស្អាត
-
បវរកញ្ញាពិភពលោកផ្សព្វផ្សាយអប់រំអំពីបញ្ហាអនាម័យនិងបរិស្ថាននៅខេត្តព្រះសីហនុ
-
សង្គមស៊ីវិលខេត្តកោះកុងបារម្ភខ្លាចដីព្រៃកោងកាងនឹងត្រូវបាត់បង់
-
ក្រុមយុវជននឹងធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់ព្រៃសង្ឃសហគមន៍រុក្ខវ័ន
-
បវរកញ្ញាពិភពលោកមកទស្សនកិច្ចនៅកម្ពុជាដើម្បីគាំទ្រការងារបរិស្ថាននិងទេសចរណ៍
-
ពលរដ្ឋសង្កាត់ជ្រាវក្រុងសៀមរាបរួមគ្នាការពារជម្រកត្រីពូជនិងសត្វស្លាបបឹងពារាំង
-
ពលរដ្ឋនៅខេត្តកំពង់ធំថាករណីកាប់រុករានដីព្រៃលិចទឹកកើតឡើងជាថ្មីទៀត
-
ឧទ្ធរណ៍តម្កល់ការសម្រេចរបស់តុលាការខេត្តកោះកុងសំណុំរឿងសកម្មជនបរិស្ថាន៣នាក់
-
ក្រុមយុវជនជួបជុំគ្នាលើកឡើងពីក្តីកង្វល់ទាក់ទងនឹងទន្លេមេគង្គ