ស្លាប់​៤​នាក់ របួស​១៥​នាក់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ថ្ងៃ​ម្សិល​មិញ​នេះ

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី៥ ខែមីនា ឆ្នាំ២០១៧​
http://vodhotnews.com

សន្ដិសុខ

យ៉ាង​ហោច​ណាស់​មនុស្ស ៤​នាក់​បាន​ស្លាប់ និង ១៥​នាក់​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​ដោយ​យោង​តាម​របាយការណ៍​របស់​នគរបាល​ចរាចរណ៍​កម្ពុជា ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​លើ​វេបសាយ​អគ្គ​ស្នងការ​នគរបាល​ជាតិ។

វេបសាយ​ដដែល​នេះ បាន​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍ ១០​ករណី បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បាន​សម្លាប់​មនុស្ស ៤​នាក់ ខណៈ​មនុស្ស ១២​នាក់​រង​របួស​ធ្ងន់ និង ៣​នាក់​ទៀត​រង​របួស​ស្រាល។

របាយការណ៍​ចរាចរណ៍​ផ្លូវគោគ​ បាន​ឲ្យ​ដឹងថា ត្រឹម​រយៈ​ពេល ៤​ថ្ងៃ​ដំបូង​ដើម​ខែ​មីនា​នេះ មនុស្ស​ដល់​ទៅ ១៨​នាក់ បាន​ស្លាប់ និង ៦២​នាក់​ទៀត បាន​រង​របួស​ធ្ងន់ និង​ស្រាល នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ ៤២​ករណី ​នៅ​ទូទាំង​ប្រទេស៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

What Next?

Recent Articles