ដោយ រ៉ាន់ សំណាង
2017-03-06
RFA

លោក គឹម សុខ (ក្នុងឯកសណ្ឋានអ្នកទោស) អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ពេលបញ្ជូនចេញពីសវនាការសាលាឧទ្ធរណ៍ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧។ RFA/Rann Samnang
![]()
អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយដែលកំពុងជាប់ឃុំនៅគុកព្រៃស ដោយសារបណ្ដឹងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យលោក ហ៊ុន សែន ឈប់បញ្ជូនមនុស្សទៅបញ្ចុះបញ្ចូលលោកនៅក្នុងពន្ធនាគារ និងគំរាមលោកដាក់ក្នុងគុកងងឹតជាថ្នូរបាននៅក្រៅឃុំ។ ប៉ុន្តែការលើកឡើងនេះ ត្រូវបានមេធាវីការពារក្ដីឲ្យលោក ហ៊ុន សែន បដិសេធ។
លោក គឹម សុខ ស្រែកប្រាប់អ្នកសារព័ត៌មានដូច្នេះ គឺក្រោយសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ បិទបញ្ចប់សវនាការអសាធារណៈ ដោយច្រានចោលបណ្ដឹងរបស់លោកមេធាវី ជូង ជូងី ដែលស្នើសុំឲ្យកូនក្តីរបស់លោក គឺលោក គឹម សុខ បាននៅក្រៅឃុំបណ្ដោះអាសន្ន។
ការសម្រេចតម្កល់ដីកាសម្រេចឃុំខ្លួនរបស់តុលាការក្រុងភ្នំពេញទុកជាបានការនេះ ប្រធានចៅក្រមជំនុំជម្រះ លោក ឃុន លាងម៉េង សំអាងថា ដើម្បីបញ្ចប់បទល្មើសកុំឲ្យកើតជាថ្មី រក្សាជនជាប់ចោទទុកជូនតុលាការចាត់ការតាមនីតិវិធី និងដើម្បីធានាសណ្ដាប់ធ្នាប់កុំឲ្យមានភាពច្របូកច្របល់ក្នុងសង្គម។ ខណៈមន្ត្រីពន្ធនាគារនាំលោក គឹម សុខ ទៅឃុំខ្លួនវិញ លោក គឹម សុខ ថាមានគេឲ្យលោកសរសេរលិខិតទៅលោក ហ៊ុន សែន ដើម្បីជាថ្នូរបាននៅក្រៅឃុំ ប៉ុន្តែលោកថាលោកមិនក្បត់មនសិការរបស់ខ្លួននោះទេ៖ «»។
ទាក់ទងនឹងការលើកឡើងរបស់លោក គឹម សុខ លោក គី តិច ជាមេធាវីតំណាងដោយអាណត្តិឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានច្រានចោលចំពោះការចោទប្រកាន់នេះ។ លោក គី តិច យល់ថា ការនិយាយរបស់លោក គឹម សុខ នេះ គឺមិនមានភស្តុតាងនោះទេ៖ «»។
ចំណែកលោក ជូង ជូងី មេធាវីការពារក្ដីឲ្យលោក គឹម សុខ ថាការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ គឺមិនសមហេតុផលនោះទេ៖ «»។
លោក គឹម សុខ ត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៧ ខែកុម្ភៈ ធ្វើឡើងតាមបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្ដឹងទារសំណងជំងឺចិត្តជាងកន្លះលានដុល្លារអាមេរិក។
លោក គឹម សុខ ត្រូវបានលោក ហ៊ុន សែន ចោទថា បាននិយាយថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់បណ្ឌិត កែម ឡី។ លោកត្រូវបានតុលាការចោទពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។
ទោះបីជាយ៉ាងណា លោកមេធាវី ជូង ជូងី ឲ្យដឹងថា លោកនឹងពិភាក្សាជាមួយលោក គឹម សុខ បន្តទៀត ដើម្បីប្ដឹងសារទុក្ខទៅតុលាការកំពូលទៀតឬយ៉ាងណា?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
មេធាវីស្នើតុលាការឱ្យដោះលែងលោក គឹម សុខ នៅក្រៅឃុំបណ្ដោះអាសន្ន
-
មេធាវីការពារក្ដីឲ្យលោក គឹម សុខ ប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចរបស់សាលាដំបូង
-
មេធាវីការពារក្តីឲ្យលោក គឹម សុខ គ្រោងដាក់ពាក្យស្នើឲ្យកូនក្តីបាននៅក្រៅឃុំ
-
តុលាការរងការរិះគន់ថាធ្វើតាមបង្គាប់របស់រដ្ឋាភិបាលករណីឃុំខ្លួនលោក គឹម សុខ
-
អ្នកច្បាប់ថា ការចាប់ខ្លួនលោក គឹម សុខ ផ្ទុយពីរដ្ឋធម្មនុញ្ញនិងសន្ធិសញ្ញាអន្តរជាតិ
-
ព្រះសង្ឃនិងពលរដ្ឋមួយចំនួនបារម្ភខ្លាចមានការចាប់ខ្លួនលោក គឹម សុខ
-
តុលាការសម្រេចឃុំខ្លួនលោក គឹម សុខ ពីបទញុះញង់និងបរិហារកេរ្តិ៍បក្សកាន់អំណាច
-
បទសម្ភាសន៍៖ ព្រះអង្គ ប៊ុត ប៊ុនតិញ ថាលោក ហ៊ុន សែន មិនគួរប្ដឹងលោក គឹម សុខ ទេ
-
តុលាការបដិសេធសំណើសុំពន្យារពេលចូលបំភ្លឺនៅតុលាការរបស់លោក គឹម សុខ
-
មិត្តភ័ក្ដិរបស់លោក គឹម សុខ ត្រូវបានសមត្ថកិច្ចដោះលែងឲ្យមានសេរីភាព