ដោយ ទីន ហ្សាការីយ៉ា
2017-03-06
RFA

សេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧។ Screenshot
![]()
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នឹងរៀបចំកម្មវិធីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិនៅថ្ងៃទី៧ ខែមីនា ក្រោមប្រធានបទជាលក្ខណៈអន្តរជាតិនៅឆ្នាំ២០១៧ នេះ គឺក្លាហានដើម្បីការផ្លាស់ប្ដូរ និងអំពាវនាវឲ្យមនុស្សគ្រប់រូបធ្វើសកម្មភាពដោយក្លាហាន ដើម្បីលើកកម្ពស់សមភាពយេនឌ័រ។
កម្មវិធីនេះ នឹងតាំងពិព័រណ៍រូបថតរបស់សកម្មជន និងអ្នកការពារសិទ្ធិមនុស្សជាស្ត្រីចំនួន ១៩នាក់ដែលក្នុងចំណោមអ្នកទាំងនោះ នឹងផ្ដល់ឱកាសឲ្យរៀបរាប់ពីការងាររបស់ខ្លួនក្នុងពិធីនេះ ហើយក៏មានការចាក់បញ្ចាំងខ្សែវីដេអូខ្លី ដែលបង្ហាញពីសមាជិកគ្រួសាររបស់មន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ទាំង ៥នាក់ និងសុំឲ្យមានការដោះលែងពួកគាត់វិញ។
សកម្មជន និងអ្នកការពារសិទ្ធិមនុស្សជាច្រើននៅកម្ពុជា គឺជាស្ត្រី ហើយក្នុងនាមជាអ្នកដឹកនាំសហគមន៍ និងសង្គមស៊ីវិល ពួកគាត់ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ ការពង្រឹង និងការពារសិទ្ធិមនុស្ស។ ប៉ុន្តែជារឿយៗ ពួកគាត់ប្រឈមនឹងការគំរាមកំហែង ការយាយី និងអសុវត្ថិភាពពេលកំពុងបំពេញការងាររបស់ខ្លួន។
កម្មវិធីនេះ ក៏មានបំណងបង្ហាញពីការងាររបស់សកម្មជន និងអ្នកការពារសិទ្ធិមនុស្សជាស្ត្រី រួមទាំងសកម្មជនកំពុងស្ថិតនៅក្នុងពន្ធនាគារ គឺអ្នកស្រី ទេព វន្នី និងអ្នកស្រី លឹម មុន្នី ដោយបំផុសឲ្យមានការពិភាក្សាជុំវិញតួនាទីរបស់ស្ត្រីក្នុងសង្គម និងកសាងសាមគ្គីភាពក្នុងចំណោមអ្នកទាំងឡាយណាដែលធ្វើការដើម្បីសិទ្ធិមនុស្ស និងសមភាពយេនឌ័រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
អ្នកធ្វើការផ្នែកស្ត្រីបារម្ភអំពីសេរីភាពបញ្ចេញមតិចំពោះកិច្ចការពារសិទ្ធិស្ត្រី
-
ក្រុមអង្គការសង្គមស៊ីវិលរំលឹកវិញ្ញាណក្ខន្ធស្ត្រីរកស៊ីផ្លូវភេទម្នាក់បានស្លាប់ដោយលង់ទឹក
-
សង្គមស៊ីវិលនឹងធ្វើយុទ្ធនាការប្រឆាំងអំពើហិង្សានិងការរើសអើងលើស្ត្រីនៅកន្លែងឯកជន
-
សង្គមស៊ីវិលគាំទ្រការហាមមិនឲ្យមានការពពោះជំនួសនៅកម្ពុជា
-
“ជម្លោះដីធ្លីកំពុងក្លាយជាបន្ទុកធ្ងន់ធ្ងរសម្រាប់ស្ត្រី”
-
មន្ត្រីរដ្ឋាភិបាលប្រតិកម្មនឹងរបាយការណ៍ស្ដីពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជារបស់ស.រ.អា
-
អាមេរិកចេញផ្សាយរបាយការណ៍ស្ដីពីការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០១៦
-
“វិធីដោះស្រាយដែលឆ្លើយតបអំពើជួញដូរមនុស្សនិងការរំលោភបំពានជនចំណាកស្រុក”
-
អតីតអ្នកទោសទម្លាយអំពីភាពមិនប្រក្រតីនៅក្នុងពន្ធនាគារព្រៃស
-
របាយការណ៍៖ ករណីរំលោភបំពានប្រព័ន្ធយុត្តិធម៌ពីសំណាក់អាជ្ញាធរកម្ពុជាកើនឡើង