ដោយ ខែ សុណង
2017-03-18
RFA
![កម្មកររោងចក្រកាត់ដេរ ជុន ចៅ [CHUN CHAO (Cambodia) Garment Co., Ltd.] នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ សម្រាកព្យាបាលនៅគ្លីនិកឯកជនមួយក្រោយពីដួលសន្លប់កាលពីព្រឹកថ្ងៃទី៤ មីនា ឆ្នាំ២០១៦។ RFA/Sorn Chanratha កម្មកររោងចក្រកាត់ដេរ ជុន ចៅ [CHUN CHAO (Cambodia) Garment Co., Ltd.] នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ សម្រាកព្យាបាលនៅគ្លីនិកឯកជនមួយក្រោយពីដួលសន្លប់កាលពីព្រឹកថ្ងៃទី៤ មីនា ឆ្នាំ២០១៦។ RFA/Sorn Chanratha](http://www.rfa.org/khmer/news/health/aroung-40workers-fainted-03042016043923.html/workers855a.jpg/@@images/1b862fe8-53a0-4af6-b93f-885f6950b614.jpeg)
កម្មកររោងចក្រកាត់ដេរ ជុន ចៅ [CHUN CHAO (Cambodia) Garment Co., Ltd.] នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ សម្រាកព្យាបាលនៅគ្លីនិកឯកជនមួយក្រោយពីដួលសន្លប់កាលពីព្រឹកថ្ងៃទី៤ មីនា ឆ្នាំ២០១៦។ RFA/Sorn Chanratha
![]()
កម្មករចំនួនជាង ៣០នាក់ នៅរោងចក្រ ធាន ស៊ុង (Tien Sung) ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដួលសន្លប់ និងទន់ដៃជើង ចំនួន ២ថ្ងៃជាប់គ្នា ដោយសារហេតុការណ៍ឆេះបំពង់បូមខ្យល់នៃម៉ាស៊ីនភ្លើង។ យ៉ាងណាកម្មករដែលរងគ្រោះបានវិលត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីបាននាំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែស្ថិតនៅក្រោមការតាមដានឃ្លាំមើលករណីអ្នកមានបញ្ហានៅមានស្ថានភាពមិនទាន់ស្រួល។
កម្មករជាង ១០នាក់បន្ថែមទៀតបានទន់ដៃជើង និងមានអាការៈមិនស្រួលខ្លួនត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដោយសារឥទ្ធិពលនៃក្លិនមិនល្អក្នុងរោងចក្រ ដែលបានឆេះបំពង់បូមខ្យល់នៃម៉ាស៊ីនភ្លើង កាលពីថ្ងៃទី១៧ មីនា។
អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ជាវ ប៊ុនរិទ្ធ មានប្រសាសន៍ថា កម្មករដែលចូលធ្វើការថ្ងៃទី១៨ ខែមីនា មានសភាពទន់ដៃជើង មានអារម្មណ៍ភិតភ័យ និងតក់ស្លុត បន្ថែមនោះ គឺដោយសារធុំក្លិនឆ្ងៀមនិងឈឺក្បាលសល់ពីចំហាយកាលពីព្រឹកថ្ងៃទី១៧ ខែមីនា ដោយហេតុការណ៍ឆេះបំពង់បូមខ្យល់នៃម៉ាស៊ីនភ្លើង ធ្វើឲ្យហុយផ្សែងចូលទៅក្នុងអាគារផលិតកម្ម។
លោកថា កាលពីព្រឹកថ្ងៃ១៧ ខែមីនា មានកម្មករចំនួន ២០នាក់បានដួលសន្លប់ដោយគិតថា រោងចក្រឆេះ ទើបចុចកណ្ដឹងប្រកាសអាសន្នដែលធ្វើឲ្យកម្មករផ្អើល។ លោកបានបន្ទោសថា បញ្ហានេះមកពីរដ្ឋបាលខ្វះការយល់ដឹងពីវិធានការផ្សេងៗ៖ «បើយើងពិនិត្យជាក់ស្ដែងគឺពាក់ព័ន្ធទៅនឹងបំពង់ភ្លើងវាធ្លាយ ហើយផ្សែងបានធ្លាយចូលក្នុងរោងចក្រក៏បានណែនាំឲ្យខាងរោងចក្របើកកង្ហារបឺតយកក្លិនចេញ ព្រោះផ្សែងហ្នឹង ធុំឆ្ងៀមវាធ្វើឲ្យកម្មករឈឺក្បាល វិលមុខ ទន់ដៃទន់ជើងទៅ»។
លោក ជាវ ប៊ុនរិទ្ធ បន្តថា ក្រុមការងារគណៈកម្មការទប់ស្កាត់ករណីដួលសន្លប់បានចុះទៅពិនិត្យលក្ខណៈបច្ចេកទេសមើលបរិយាកាសជុំវិញរោងចក្រ អាគារពាក់ព័ន្ធ កម្ដៅ សម្ពាធខ្យល់ សំណើម ប្រព័ន្ធខ្យល់ចេញចូលតម្រូវឲ្យលាងសម្អាត ពិនិត្យមើលបន្ទប់ទឹក បង្គន់ឡូ តម្រូវឲ្យរោងចក្រកែលម្អរួចហើយ នៅថ្ងៃទី១៨ ខែមីនា។ ក្រុមការងារបច្ចេកទេសបានអប់រំពន្យល់ណែនាំដល់កម្មករ និងបណ្ដុះបណ្ដាលរដ្ឋបាលរោងចក្រឲ្យយល់ដឹងពីអំពីវិធីសង្គ្រោះ។
រោងចក្រ ធាន ស៊ុង ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានកម្មករជាង ១ពាន់នាក់។
ទោះយ៉ាងណាកម្មករដែលរងគ្រោះដួលសន្លប់ បានវិលត្រឡប់ទៅផ្ទះវិញហើយ ប៉ុន្តែស្ថិតនៅក្រោមការតាមដានឃ្លាំមើលករណីអ្នកមានបញ្ហានៅមានស្ថានភាពមិនទាន់ស្រួលខ្លួននោះខាងរោងចក្របន្តឲ្យពួកគេឈប់សម្រាក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
សមាគមរោងចក្រចង់ពិភាក្សាជាមួយក្រសួងពីផលលំបាកទាក់ទងនឹងការបើកប្រាក់ខែកម្មករ
-
កម្មកររោងចក្រក្បាលកោះបន្តរង់ចាំដំណោះស្រាយមួយសប្ដាហ៍ទៀតពីសាលារាជធានីភ្នំពេញ
-
កម្មកររោងចក្រក្បាលកោះប៉ះទង្គិចគ្នាមួយប្រាវរឿងលក់ឡាយឡុងនៅក្នុងរោងចក្រ
-
កម្មកររោងចក្រជុងហ្វៃតវ៉ាមុខតុលាការក្រុងភ្នំពេញទាមទារឲ្យថៅកែទូទាត់ប្រាក់ឈ្នួល
-
ប្រធានសហជីពថាកិច្ចប្រជុំជាមួយក្រុមហ៊ុនកាស៊ីណូនៅប៉ោយប៉ែតមានសញ្ញាវិជ្ជមានច្រើន
-
កម្មកររោងចក្រក្បាលកោះតវ៉ាបិទផ្លូវជាតិលេខ១ទាមទារប្រាក់ឈ្នួលខែធ្នូ
-
មន្ត្រីទូតខ្មែរនៅថៃថាកំពុងអន្តរាគមន៍លើករណីជនជាតិថៃបាញ់សម្លាប់ពលករខ្មែរ២នាក់
-
កម្មកររោងចក្រក្បាលកោះតវ៉ាទាមទារប្រាក់ឈ្នួលសម្រាប់ខែធ្នូ
-
ប្រធានសហជីពដែលថៅកែកាស៊ីណូនៅប៉ោយប៉ែតបញ្ឈប់ពីការងារស្វែងរកអន្តរាគមន៍