ផ្ទុះ​ទូ​ម៉ាស៊ីន​ ATM ពាក់​កណ្ដាល​យប់ សមត្ថកិច្ច​សង្ស័យ​លើ​បុរស​ម្នាក់

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧​ | ម៉ោង 2:38 PM
http://vodhotnews.com

សង្គម

ទូរ ATM របស់​ធនាគារ​កាណាឌីយ៉ា​ដែរ​ផ្ទុះ ​(រូបថត​ពី​សហការី)


ទូម៉ាស៊ីន ATM មួយ​គ្រឿង​របស់​ធនាគារ​កាណាឌីយ៉ា ត្រូវ​បានគេ​រាយការណ៍​ថា​​បាន​ផ្ទុះ​កាល​ពី​ពាក់​កណ្ដាល​យប់​មិញ ប៉ុន្តែ ពុំ​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រង​គ្រោះ​នោះ​ឡើយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​វេបសាយ​នគរបាល​ជាតិ​កម្ពុជា។

ស្នងការ​រង​នគរបាល​រាជ​ធានី​ភ្នំពេញ លោក សុង លី ត្រូវ​បាន​វេបសាយ​នគរបាល​ជាតិ​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា ទូ​ម៉ាស៊ីន ATM របស់​ធនាគារ​កាណាឌីយ៉ា ដែល​ត្រូវ​បាន​គេ​ដាក់​បញ្ឈរ​នៅ​ជាប់​នឹង​របង​មន្ទីរ​ពេទ្យ​កុមារ​ជាតិ តាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​នោះ បាន​ផ្ទុះកាល​ពី​ពាក់​កណ្ដាល​អាធ្រាត្រ ប៉ុន្តែ មិន​បាន​ប៉ះ​ពាល់​ដល់​លុយ ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ម៉ាស៊ីន​នោះ​ឡើយ។

សមត្ថកិច្ច​ពុំ​ទាន់​អាច​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​ផ្ទុះ​ទូ​ម៉ាស៊ីន​ដក​ប្រាក់​នេះ​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ។

ប៉ុន្តែ ​អធិការ​នគរបាល​ខណ្ឌទួលគោក លោក ហ៊ុន សុធី ត្រូវ​បាន​សារព័ត៌មាន Fresh News ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា សមត្ថកិច្ច​បាន​សង្ស័យ​​ទៅ​លើ​បុរស​ម្នាក់ ចំពោះ​ករណី​នេះ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

What Next?

Recent Articles