ដោយ ខែ សុណង
2017-03-18
RFA

សិស្សវិទ្យាល័យចូលរួមស្វែងយល់ពីច្បាប់ចរាចរណ៍ និងការប្រុងប្រយ័ត្ននៅពេលបើកបរដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ក្នុងសិក្ខាសាលានៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ នារាជធានីភ្នំពេញ។ Photo Provided
![]()
សិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យជាង ៦០នាក់ បានជួបជុំគ្នាស្វែងយល់ពីច្បាប់ចរាចរណ៍ និងការប្រុងប្រយ័ត្ននៅពេលបើកបរដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។
នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក អ៊ា ចរិយា មានប្រសាសន៍នៅថ្ងៃទី១៨ ខែមីនា ថា សិក្ខាសាលានេះមានបំណងអប់រំឲ្យយុវជនយល់ដឹងពីច្បាប់ចរាចរណ៍ និងការប្រុងប្រយ័ត្ននៅពេលបើកបរបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ និងចេះប្រមើលមើលពីហានិភ័យនៅពេលបើកបរលើដងផ្លូវ។
ការប្រមើលមើលពីហានិភ័យដូចជា មានអ្នកថ្មើរជើង អ្នកជិះម៉ូតូ ជិះកង់ឆ្លងកាត់ ដែលមិនអាចស្មានបាន ត្រូវចេះកំណត់ និងវាយតម្លៃពីស្ថានភាពដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ៖ «នៅពេលដែលយើងបើកបរយើងត្រូវមានការយកចិត្តទុកដាក់នៅលើផ្លូវឲ្យបានច្រើន ព្រោះអីគ្រោះថ្នាក់វាអាចកើតឡើងគ្រប់ពេលវេលា។ យើងត្រូវប្រយ័ត្នពេលខ្លះរថយន្តដែលនៅខាងមុខ គាត់បើកត្រង់ពេលខ្លះគាត់អាចបត់ឆ្វេង បត់ស្ដាំ ឬនៅខាងមុខវាអាចមានម៉ូតូមានឡានឆ្លងកាត់ អ៊ីចឹងនៅពេលដែលមានកត្តាណាមួយដែលវាអាចកើតឡើង យើងត្រូវប្រុងប្រយ័ត្នគ្រប់ពេលវេលា។ បញ្ចៀសនូវការប្រើប្រាស់ទូរស័ព្ទ ឬក៏ការនិយាយ ការស្ដាប់វិទ្យុ ម៉ាញ៉េ វាអាចធ្វើឲ្យការផ្ដោតអារម្មណ៍មានការថយចុះ គាត់ប្រឈមគ្រោះថ្នាក់ច្រើន ហើយធ្វើឲ្យអារម្មណ៍គាត់វាអត់មូល»។
យុវជនគឺជាអ្នករងគ្រោះ និងជាអ្នកបង្កហេតុ មានអាយុចន្លោះពី ១៥ឆ្នាំ ទៅ ៣៥ឆ្នាំ មាន ៤០% ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។ សិក្ខាសាលាស្ដីពីសុវត្ថិភាពចរាចរណ៍សម្រាប់យុវជននៅក្នុងរាជធានីភ្នំពេញ ធ្វើឡើងដោយមានការគាំទ្រពីសាកលវិទ្យាល័យតូក្យូ (Tokyo) ប្រទេសជប៉ុន នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលមានសិស្សមកពីវិទ្យាល័យចំនួន៥ និងនិស្សិតមកពីសាកលវិទ្យាល័យចំនួន២ ចូលរួម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
ក្រសួងបង្កើតគណៈកម្មការចំពោះកិច្ចស៊ើបអង្កេតករណីអ្នកកាសែតរងគ្រោះថ្នាក់នៅរតនគិរី
-
២ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិនមានករណីអគ្គិភ័យ៥លើកនិងគ្រោះថ្នាក់ចរាចរណ៍៣៨លើក
-
គ្រួសារជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ចាមស្នើឱ្យអាជ្ញាធរពន្លឿននីតិវិធី
-
អាជ្ញាធរដាក់ទិសដៅកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ពាក់កណ្ដាលនៅឆ្នាំ២០២០
-
លោក ស ខេង បញ្ជាក់ថាតុលាការរកឃើញថានាយរងប៉ុស្តិ៍ប៉ោយប៉ែតពិតជាជនរងគ្រោះ
-
សាច់ញាតិនិងអ្នកគាំទ្រធ្វើពិធីបួងសួងឲ្យតុលាការផ្ដល់យុត្តិធម៌ឲ្យលោក ឌិន ពុទ្ធី
-
តុលាការខេត្តបន្ទាយមានជ័យសន្និដ្ឋានបឋមថាលោក ឈាន ពិសិដ្ឋ ពិតជារងគ្រោះមែន
-
កម្មកររោងចក្រជាង៣០នាក់រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង
-
កម្មករ៦នាក់ក្នុងចំណោម៦៧នាក់ដែលរបួសដោយសារក្រឡាប់ឡានស្ថិតក្នុងសភាពធ្ងន់ធ្ងរ
-
អាជ្ញាធរខេត្តព្រះសីហនុរំលឹកឲ្យអ្នកបើកបរគោរពច្បាប់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំ