សមត្ថកិច្ច​ចាប់​​មនុស្ស​៣៨​នាក់​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀនម្សិល​មិញ

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០១៧​
http://vodhotnews.com

សង្គម

មនុស្ស​ដល់​ទៅ ៣៨​​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន អំឡុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​​កាល​ពី​ថ្ងៃ​ម្សិល​មិញ​​នេះ។ នេះ​ដោយ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច ដែល​ត្រូវ​បាន​ផ្សាយ​នៅ​លើ​វេបសាយ​នគរបាល​ជាតិ​កម្ពុជា។

របាយការណ៍​នោះ បាន​ឲ្យ​ដឹង​ថា បទ​ល្មើស​គ្រឿង​ញៀន ១៧​​ករណី ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន ដោយ​ឃាត់​ខ្លួន​មនុស្ស ៣៨​នាក់ ក្នុង​នោះ​មនុស្ស ២៤​​នាក់ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន។

គិត​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មករា រហូត​ដល់​​ថ្ងៃ​ម្សិល​មិញ​នេះ បទល្មើស​គ្រឿង​ញៀន​ដល់​ទៅ ២៤៨២​ករណី ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ទូទាំង​ប្រទេស ដោយ​ឃាត់​ខ្លួន​មនុស្ស​ដល់​ទៅ ៥៦៦០នាក់ ក្នុង​នោះ​មាន​ស្ត្រី ៥៧៤​នាក់៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

What Next?

Recent Articles