ដោយ មួង ណារ៉េត
2017-04-06
RFA

ក្រសួងមហាផ្ទៃ (RFA/Rann Samnang)
![]()
ក្រសួងមហាផ្ទៃ បដិសេធសំណើរបស់គណបក្ស សម រង្ស៊ី ដែលស្នើសុំឲ្យក្រសួងអនុញ្ញាតឲ្យមេឃុំគណបក្ស សម រង្ស៊ី បន្តការងាររបស់ខ្លួនក្នុងគណបក្សនេះរហូតដល់ចប់អាណត្តិតាមធម្មតា។
លិខិតក្រសួងចុះកាលពីថ្ងៃទី៦ ខែមេសា អះអាងថា ច្បាប់ស្ដីពីគណបក្សនយោបាយ មិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរណាម្នាក់ជាសមាជិកគណបក្សនយោបាយលើសពីមួយ ក្នុងពេលតែមួយបាននោះទេ។
លិខិតរបស់ក្រសួងនៅពេលនេះ គឺជាការឆ្លើយតបទៅនឹងលិខិតរបស់គណបក្ស សម រង្ស៊ី ចុះថ្ងៃទី៣ ខែមេសា ដែលស្នើឲ្យក្រសួងមហាផ្ទៃ មោឃភាពលិខិតលេខ ៣៧៣ សជណ របស់ក្រសួងចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការអស់សុពលភាពរបស់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្ស សម រង្ស៊ី ដោយសារតែសមាជិកទាំងនោះត្រូវបាន គ.ជ.ប ទទួលស្គាល់ជាផ្លូវការ ចុះបញ្ជីឈ្មោះរបស់បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិ។
ក្នុងលិខិតកាលពីថ្ងៃទី៦ ខែមេសា ដដែល ក្រសួងមហាផ្ទៃ បញ្ជាក់ថា ខ្លួនអនុវត្តតាមមាត្រា ១៥ និង ១៦ នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលចែងថា ប្រសិនបើសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ណាម្នាក់ទៅឈរឈ្មោះនៅគណបក្សផ្សេង សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នោះ នឹងត្រូវបាត់បង់សមាជិកភាពពីគណបក្សនយោបាយដើមរបស់ខ្លួន និងបាត់បង់សមាជិកភាពពីក្រុមប្រឹក្សាឃុំ-សង្កាត់បច្ចុប្បន្នផងដែរ។ ក្រសួងចាត់ទុកសំណើរបស់គណបក្ស សម រង្ស៊ី ថាជាសំណើគ្មានមូលដ្ឋានផ្នែកច្បាប់ឲ្យគ្រប់ជ្រុងជ្រោយនោះឡើយ។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីគណបក្ស សម រង្ស៊ី បាននៅឡើយទេ ជុំវិញបញ្ហានេះ។
ទោះជាយ៉ាងនេះក្តី មន្ត្រីផ្នែកអង្កេតជាន់ខ្ពស់របស់អង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស យល់ថា មេឃុំ ឬក្រុមប្រឹក្សាឃុំរបស់បក្សប្រឆាំង មិនទាន់អស់អាណត្តិការងាររបស់ខ្លួននោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
បក្សប្រឆាំងសុំចរចាជាមួយក្រសួងមហាផ្ទៃរឿងក្រសួងចោទថាបក្សធ្វើខុសលក្ខន្តិកៈ
-
បក្សប្រឆាំងប្រកាសមិនទទួលខុសត្រូវចំពោះការជេរប្រមាថបក្សកាន់អំណាច
-
ក្រសួងមហាផ្ទៃបដិសេធផ្តល់ដំបូន្មានទៅបក្សប្រឆាំងរឿងជ្រើសតាំងអនុប្រធាន
-
លោក ហ៊ុន សែន គ្រោងស្នើលុយពីចិនបន្ថែមទៀតដើម្បីធ្វើផ្លូវតាមខេត្តជាប់ព្រំដែនថៃ
-
មេភូមិទឹកចេញខេត្តកំពង់ឆ្នាំងរងការចោទថាប្រមាថនិងរើសអើងពលរដ្ឋ
-
ក្រសួងមហាផ្ទៃមិនទទួលស្គាល់ការជ្រើសរើសអនុប្រធានគណបក្សប្រឆាំងទាំងបីរូប
-
លោក ហ៊ុន សែន រំពឹងថាពលរដ្ឋនឹងមិនរិះគន់លោកដែលយកលុយជំនួយធ្វើពហុកីឡដ្ឋាន
-
ក្រសួងមហាផ្ទៃថាការរក្សាក្បាលម៉ាស៊ីនបក្សប្រឆាំងនៅដដែលគឺត្រូវតាមលក្ខន្តិកៈបក្ស
-
គណបក្សប្រឆាំងដាក់លិខិតផ្លូវការទៅក្រសួងមហាផ្ទៃសម្រេចលុបចោលពាក្យស្លោក