អាជ្ញាធរខេត្តមណ្ឌលគិរីបាញ់សម្លាប់ដំរីមួយក្បាល ក្រោយបន្តការរំខានដល់អ្នកស្រុក

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០១៧​ | ម៉ោង 4:09 PM
http://vodhotnews.com

សន្ដិសុខ

ដំរីឈ្មោលមួយក្បាលត្រូវបានអាជ្ញាធរសម្រេច​បាញ់ (Facebook)


អាជ្ញាធរក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ឲ្យដឹងថា អាជ្ញាធរសម្រេច​បាញ់សត្វដំរីមួយក្បាល ដែលមានវ័យ៧០ឆ្នាំ ឲ្យស្លាប់ ដោយសារសត្វដំរីឈ្មោលនោះ ចុះប្រេងហើយ បន្តការរំខាននិងបំផ្លិតបំផ្លាញទ្រព្យសម្បត្តិអ្នកស្រុក។

អភិបាលក្រុងសែនមនោរម្យ លោក ឡុង វិបុល ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា កាលពីទី៥ខែមេសា សត្វដំរីមួយក្បាលនោះ បានចុះប្រេង រហូតវាយម្ចាស់បណ្ដាលឲ្យស្លាប់ ហើយ​បានបន្ត​មករាល​ល្បាតនៅក្នុងភូមិ ដោយបំផ្លាញផ្ទះពលរដ្ឋចំនួន៦ខ្នង និងបំផ្លាញឡានទឹកស្នងការ១គ្រឿង។

លោកបន្តថា អាជ្ញាធរ មិនមានចេទនាបាញ់ដំរីនោះឲ្យស្លាប់នោះទេ ហើយថាគោលបំណង គឺបាញ់ត្រង់​ជើង​ ដើម្បីជួយសង្គ្រោះកុមារីម្នាក់ទៀត។ ប៉ុន្តែ ដោយសារដំរីបានក្រាបចុះ ទើបបណ្ដាលឲ្យគ្រាប់កំភ្លើង ត្រូវចំក្បាលដំរី បណ្តាលឲ្យដំរីស្លាប់ភ្លាមៗ នៅហ្នឹងកន្លែង។

កាលពីខែមុន ដំរី​ព្រៃ​​ឈ្មោល​មួយ​ក្បាល នៅ​ស្រុក​កំពង់សីលា ខេត្តកោះកុង ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់។ ដំរី​នោះ ​ត្រូវ​បានចរន្ត​អគ្គិសនី​ឆក់​រហូត​ដល់ បន្ទាប់​ពី​ទៅ​ត្រដុស​ នឹង​បង្គោល​ចែក​ចាយ​ចរន្ត​អគ្គិសនី៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

What Next?

Recent Articles