ចាប់​ខ្លួន​មនុស្ស​២៥​នាក់​ទៀត​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ម្សិល​មិញ​នេះ

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ២០១៧​
http://vodhotnews.com

សង្គម

មនុស្ស​ដល់​ទៅ ២៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​តែ​មួយ​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា បទ​ល្មើស​គ្រឿង​ញៀន បាន​កើត​ឡើង​រៀង​រាល់​ថ្ងៃ នៅ​ទូទាំង​ប្រទេស។

របាយការណ៍​នគរបាល​ជាតិ បាន​បង្ហាញ​ថា បទ​ល្មើស​គ្រឿង​ញៀន​ចំនួន ១៣​ករណី ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា ដោយ​ឃាត់​ខ្លួន​មនុស្ស​ដល់​ទៅ ២៥​នាក់ ក្នុង​នោះ ១៣​នាក់​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន។

បទ​ល្មើស​គ្រឿង​ញៀន ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​រៀង​រាល់​ថ្ងៃ ដោយ​ឃាត់​ខ្លួន​មនុស្ស​ដល់​ទៅ​ជាង ៦៦០០​នាក់​ហើយ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ដល់​ថ្ងៃ​ទី​៧ ខែ​មេសា​នេះ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

What Next?

Recent Articles