លោក ស ខេង ជំរុញ​ទៅ​វិស័យ​ឯកជន​ឲ្យ​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ២០១៧​
http://vodhotnews.com

អភិបាលកិច្ចល្អ

រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ លោក ស ខេង


រដ្ឋ​មន្ត្រី​មហា​ផ្ទៃ លោក ស ខេង បាន​ជំរុញ​ទៅ​វិស័យ​ឯកជន ឲ្យ​ចូល​រួម​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​វេបសាយ​នគរបាល​ជាតិ។

លោក ស ខេង បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​​ជាមួយ​វិស័យ​ឯកជន នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

វេបសាយ​នគរបាល​ជាតិ បាន​ដក​ស្រង់​សម្ដី​លោក ស ខេង ចុះ​ផ្សាយ​ថា លោក​បាន​ប្រាប់​ទៅ​រោងចក្រ​សហគ្រាស ម្ចាស់​អាជីវកម្ម​ទាំង​អស់ ត្រូវ​គ្រប់​គ្រង​បុគ្គលិក​ឲ្យ​បាន​ហ្មត់​ចត់ និង​សហការ​ជាមួយ​សមត្ថកិច្ច។

បើ​តាម​វេបសាយ​ដដែល​នេះ លោក ស ខេង បាន​បញ្ជាក់​ថា ភោជនីយដ្ឋាន រង្គសាល ក្លឹប​កម្សាន្ត សណ្ឋាគារ និង​ផ្ទះ​សំណាក់ គឺ​ជា​ទីតាំង​ដែល​បទ​ល្មើស​គ្រឿង​ញៀន បាន​កើត​ឡើង​ញឹក​ញាប់​ជាង​គេ។

នគរបាល​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា បទ​ល្មើស​គ្រឿង​ញៀន​ដល់​ទៅ​ជាង ២៦០០​ករណី ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ទូទាំង​ប្រទេស ដោយ​ឃាត់​ខ្លួន​មនុស្ស​ដល់​ទៅ​ជាង ៦​ពាន់​នាក់៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

What Next?

Recent Articles