អ្នក​នាំពាក្យ​ថា ​ទ្វារ​នៅ​បើក​ចំហ​សម្រាប់​សង្គ្រោះជាតិ

លោក កឹម សុខា ជា​ប្រធានគណបក្ស​សង្រ្គោះជាតិ​ ត្រូវបាន​ក្រសួង​មហាផ្ទៃ​ទទួល​ស្គាល់ និង​លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង ជា​អនុប្រធាន​ ដែល​ក្រសួង​មិន​ទាន់​ទទួល​ស្គាល់។ ផា លីណា

លោក កឹម សុខា ជា​ប្រធានគណបក្ស​សង្រ្គោះជាតិ​ ត្រូវបាន​ក្រសួង​មហាផ្ទៃ​ទទួល​ស្គាល់ និង​លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង ជា​អនុប្រធាន​ ដែល​ក្រសួង​មិន​ទាន់​ទទួល​ស្គាល់។ ផា លីណា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា «ទ្វារ​បើក​ចំហ» សម្រាប់​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ការ​ជជែក​ដោះស្រាយ​សេចក្តី​សម្រេច​របស់​ក្រសួង​ដែល​ថា​អនុប្រធាន​ទាំង ៣ នាក់​ខ្លួន​ខុស​ច្បាប់។

លោក ខៀវ សុភ័គ បាន​ថ្លែង​ថា​គណបក្ស​សង្គ្រោះជាតិ​អាច​ទៅ​ជួប​មន្រ្តី​ដើម្បី «ពិភាក្សា» អំពី​សេចក្តី​សម្រេច​មិន​ទទួល​ស្គាល់​អនុប្រធាន​ទាំង ៣ រូប។

ប៉ុន្តែ​លោក​បាន​ព្រមាន​ពួកគេ​មិន​ឲ្យ​អះអាង​ភ្លាមៗ​ថា​ការ​បកស្រាយ​របស់​ពួកគេ​ថា «ត្រឹមត្រូវ» នោះ​ទេ​ព្រោះ​វា​អាច​ធ្វើ​ឲ្យ «កិច្ចប្រជុំ​គ្មាន​ប្រយោជន៍»។

លោក សុភ័គ បាន​បន្ត​ថា៖ «ប្រសិន​បើ​យើង​ជួប យើង​អាច​ស្តាប់​គំនិត​គ្នា​ទៅវិញ​ទៅមក»។ «យើង​ស្វាគមន៍​កិច្ចប្រជុំ​ស្មោះ​ត្រង់»។

បញ្ហា​កើត​ចេញ​ពី​សមាជ​គណបក្ស​សង្គ្រោះជាតិ​បាន​ធ្វើ​កាលពី​ថ្ងៃ​ទី ២ មីនា​ដើម្បី​ជ្រើសរើស​លោក កឹម សុខា ជា​ប្រធាន និង​លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង ជា​អនុប្រធាន​បន្ទាប់ពី​លោក សម រង្ស៊ី លាលែង​ពី​ប្រធាន​បក្ស​កាលពី​ខែ​កុម្ភៈ។

លោក សម រង្ស៊ី បាន​ចុះ​ចេញ​ពី​តំណែង​ដើម្បី​ចៀសវាង​ពី​ការ​រំលាយ​គណបក្ស​របស់​លោក​ក្រោម​ច្បាប់​ថ្មី​ដែល​កំហិត​មិន​ឲ្យ​អ្នក​មាន​ទោស​ធ្វើ​ប្រធាន ឬ​អនុប្រធាន​គណបក្ស។

ស្រដៀង​គ្នា​នេះ​ដែរ​ជម្លោះ​ពាក់ព័ន្ធ​នឹង​លក្ខន្តិកៈ​គណបក្ស​សង្គ្រោះជាតិ​ក៏​ត្រូវ​គេ​មើលឃើញ​ថា​ជា​ការ​ប៉ុនប៉ង​មួយ​ទៀត​ដើម្បី​ចង​គណបក្ស​ប្រឆាំង។

ក្រសួង​មហាផ្ទៃ​កាលពី​ដំបូង​បាន​ប្រកាស​ថា​លោក កឹម សុខា ខុស​ច្បាប់ ប៉ុន្តែ​ក្រោយ​មក​បាន​ទទួល​ស្គាល់​វិញ។

តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​លោក ប៉ុល ហំម បាន​ស្វាគមន៍​ជំហរ​ក្រសួង​តែ​ថា៖ «យើង​នឹង​មើល​ថា​តើ​យើង​អាច​សម្រុះសម្រួល​របៀប​ណា​ពី​ព្រោះ​អ្វី​ទាំងអស់​នេះ​វា​អាច​ត្រូវ​បាន​បកស្រាយ​ផ្សេង​គ្នា»៕ PS

What Next?

Recent Articles