ដោយ ឡេង ម៉ាលី
2017-04-12
RFA

ក្រសួងមហាផ្ទៃ (RFA/Rann Samnang)
![]()
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍នៅល្ងាចថ្ងៃទី១២ មេសា ថា ក្រសួងមហាផ្ទៃ រហូតមកដល់ពេលនេះ នៅមិនទាន់ទទួលបានព័ត៌មានជាក់លាក់អំពីកន្លែងលាក់ខ្លួនរបស់លោក ឈាន ពិសិដ្ឋ ដែលនគរបាលកំពុងតាមចាប់ខ្លួននោះនៅឡើយទេ៖ «អត់ទាន់មានទេៗ។ យើងបានសហការជាមួយគេហើយ ប៉ុន្តែកៀកចូលឆ្នាំចូលអីវាពិបាក។ ចាំមើលក្រោយចូលឆ្នាំ»។
លោក ឈាន ពិសិដ្ឋ ជានាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជាប់ប្រទេសថៃ ត្រូវបានជាប់ចោទថាបានបាញ់លោក សេម មករា ដែលជានាយនគរបាលនៅប៉ុស្តិ៍ជាមួយគ្នា ឲ្យរបួសស្រាលត្រង់ស្មា កាលពីថ្ងៃទី៩ មេសា ក្នុងទំនាស់ជេរប្រមាថមួយ។ ក្រោយការបាញ់ប្រហារនេះ លោក ឈាន ពិសិដ្ឋ បានរត់គេចខ្លួនពីប្រទេសកម្ពុជា ដែលមន្ត្រីអាជ្ញាធរជឿថា លោកទៅពួននៅប្រទេសថៃ។
ពាក់ព័ន្ធបញ្ហានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺលោក ស ខេង នៅរសៀលថ្ងៃទី១០ មេសា បានចេញសេចក្តីសម្រេចដកហូតតំណែង ឋានន្តរសក្ដិ និងបណ្ដេញលោក ឈាន ពិសិដ្ឋ ចេញពីក្របខ័ណ្ឌនគរបាលជាតិ។ លោក ស ខេង ក៏បង្គាប់ឲ្យបញ្ជូនខ្លួនលោក ឈាន ពិសិដ្ឋ ទៅតុលាការ ដោយហេតុថា ជននេះបានល្មើសវិន័យនគរបាលធ្ងន់ធ្ងរ និងប្រើប្រាស់អាវុធបាញ់បោះខុសច្បាប់។ ភ្លាមៗនោះ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ ក៏បានចេញដីកាបង្គាប់ឲ្យលោក ឈាន ពិសិដ្ឋ ទៅបង្ហាញខ្លួននៅតុលាការឲ្យបានមុនថ្ងៃទី៩ ខែឧសភា ខាងមុខ ដើម្បីបំភ្លឺអំពីរឿងបាញ់ប្រហារនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
ក្រសួងមហាផ្ទៃប្រកាសតាមចាប់លោក ឈាន ពិសិដ្ឋ ដែលបាញ់នគរបាលនៅប៉ោយប៉ែត
-
បក្សប្រឆាំងចោទអាជ្ញាធរថានៅពីក្រោយធ្វើឲ្យលោក ឌិន ពុទ្ធី លាលែងពីបក្ស
-
សាច់ញាតិនិងអ្នកគាំទ្រធ្វើពិធីសាសនាសុំឲ្យតុលាការទម្លាក់បទចោទលើលោក ឌិន ពុទ្ធី
-
លោក ឌិន ពុទ្ធី ត្រូវបានដោះលែងពីពន្ធនាគារជាបណ្ដោះអាសន្ន
-
សាលាឧទ្ធរណ៍សម្រេចដោះលែង លោក ឌិន ពុទ្ធី ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន
-
ក្រុមគ្រួសារអំពាវនាវឲ្យអាជ្ញាធរនិងតុលាការដោះលែងលោក ឌិន ពុទ្ធី
-
សាក្សីអះអាងប្រាប់តុលាការថាលោក ឌិន ពុទ្ធី មិនបានបើកឡានបុកលោក ឈាន ពិសិដ្ឋ
-
តុលាការខេត្តបន្ទាយមានជ័យកោះហៅសាក្សីបំភ្លឺសំណុំរឿងនាយរងប៉ុស្តិ៍ប៉ោយប៉ែត
-
លោក ស ខេង បញ្ជាក់ថាតុលាការរកឃើញថានាយរងប៉ុស្តិ៍ប៉ោយប៉ែតពិតជាជនរងគ្រោះ
-
សាច់ញាតិនិងអ្នកគាំទ្រធ្វើពិធីបួងសួងឲ្យតុលាការផ្ដល់យុត្តិធម៌ឲ្យលោក ឌិន ពុទ្ធី