ក្រសួង​អប់រំ​រៀបចំ​ព្រឹត្តិការណ៍ Baton Run ត្រៀម​សម្រាប់​កីឡា​ថ្នាក់​តំបន់

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០១៧​
http://vodhotnews.com

កីឡា


មនុស្សរាប់រយនាក់ បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​រត់ Baton Run នៅព្រឹកថ្ងៃនេះ​(រូបភាពពី​ហ្វេសប៊ុក​ក្រសួង​អប់រំ​)

ក្រសួង​អប់រំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា មនុស្ស​រាប់​រយ​នាក់ បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​រត់​ Baton Run នៅ​ព្រឹក​ថ្ងៃ​នេះ ជា​ផ្នែក​មួយ​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​កីឡា​ថ្នាក់​តំបន់​ ដែល​គ្រោង​រៀបចំ​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​ឆ្នាំ​នេះ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​រត់ Baton Run ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ នៅ​ព្រឹក​ថ្ងៃ​នេះ ដោយ​ចេញ​ដំណើរ​ពី​មុខ​ស្ថានទូត​ម៉ាឡេស៊ី ឆ្ពោះ​ទៅ​កាន់​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

វីដេអូ​ដែល​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​អប់រំ បាន​បង្ហាញ​​រដ្ឋ​មន្ត្រី​អប់រំ លោក ហង់​ ជួនណារ៉ុង មន្ត្រី​អប់រំ​ជាច្រើន​នាក់​ទៀត ព្រម​ទាំង​មហាជន​រាប់​រយ​នាក់​ទៀត​ស្ថិត​ក្នុង​សម្លៀក​បំពាក់​កីឡា រត់​ក្នុង​ល្បឿន​យឺតៗ ចេញ​ពី​មុខ​ស្ថានទូត​ម៉ាឡេស៊ី នៅ​លើ​មហាវិថី​ព្រះនរោត្ដម។

ក្រសួង​បញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី ២៩ និង​កីឡា​ស៊ីប៉ារ៉ាហ្គេម​លើក​ទី ៩ ដែល​នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​ឆ្នាំ​នេះ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

What Next?

Recent Articles