គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៣ខែមេសាស្លាប់អស់​៩នាក់​

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧​
http://vodhotnews.com

សន្ដិសុខ


បាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងកាលពីថ្ងៃទី២៣ខែមេសាម្សិលមិញ កើតឡើងចំនួន​១២លើកនៅទូទាំងប្រទេស ហើយបានបណ្តាលឲ្យមានអ្នកស្លាប់​៩នាក់ និង របួស២៥នាក់។​

របាយការណ៍នោះឲ្យដឹងថា មនុស្សស្លាប់ ៩នាក់ (ស្រី១) រងរបួសធ្ងន់ ១៣នាក់ (ស្រី១) និងរងរបួសស្រាល១២នាក់ (ប្រុស) (គិតពីម៉ោង ១៤និង០០នាទី ថ្ងៃទី២២ ខែមេសា ដល់ម៉ោង១៤និង០០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ )។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។​

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ២៤គ្រឿង រួមមាន ម៉ូតូ ចំនួន១២គ្រឿង ។

មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ និងកត្តាយានយន្តជាដើម ។

យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយៈពេល ២៣ថ្ងៃ គិតចាប់ថ្ងៃទី១ មេសា ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ កើតឡើង ចំនួន ៣១៣លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ១៤៩នាក់ រងរបួសសរុប ចំនួន ៥៥៨នាក់ ក្នុងនោះរបួសធ្ងន់ ៣២៣នាក់ និងរងរបួសស្រាល ចំនួន ២៣៥ នាក់៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles