ដោយ យាង សុជាមេត្តា
2017-04-24
RFA

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងក្នុងវេទិកាសំណេះសំណាលជាមួយសកម្មជន និងអ្នកគាំទ្រនៅស្រុកត្រាំកក់ ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧។ Photo courtesy of Kem Sokha Facebook
![]()
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់នៅពេលខាងមុខ នឹងមានលក្ខណៈប្រសើរជាងអាណត្តិមុន។
លោក កឹម សុខា ថ្លែងដូចនេះនៅក្នុងវេទិកាសំណេះសំណាលជាមួយសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅស្រុកត្រាំកក់ ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ហើយដែលវីដេអូឃ្លីបនៃការថ្លែងនេះ ត្រូវបានលោក កឹម សុខា បង្ហោះនៅលើទំព័រហ្វេសប៊ុក (facebook) របស់លោកនៅថ្ងៃទី២៤ មេសា។
លោក កឹម សុខា បញ្ជាក់ថា ការបោះឆ្នោតនឹងប្រសើរជាងមុនដោយហេតុថា ស្ថាប័ន គ.ជ.ប ដែលមានតួនាទីចាត់ចែងការបោះឆ្នោតមានតុល្យភាព មានន័យថាទាំងខាងបក្សកាន់អំណាច និងបក្សប្រឆាំង សុទ្ធតែមានតំណាងរបស់ខ្លួននៅក្នុងស្ថាប័ននេះ ហើយថែមទាំងមានតំណាងមកពីខាងសង្គមស៊ីវិលទៀតផង។ រីឯនីតិវិធីនៃការបោះឆ្នោត ក៏លោក កឹម សុខា ជឿជាក់ថា អាចដំណើរការបាន។
លោក កឹម សុខា ថ្លែងថា៖ «ជាពិសេសបញ្ជីចុះឈ្មោះបោះឆ្នោត ពីដើមឡើយយើងឮថាបញ្ជីមានឈ្មោះស្ទួន បាត់ឈ្មោះ។ តែឥឡូវនេះការរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មីដែលជប៉ុន ដែលសហគមន៍អឺរ៉ុប បានធ្វើតាមប្រព័ន្ធអេឡិចត្រូនិកនេះ គឺបានសម្ដែងឲ្យឃើញថា មានភាពប្រសើរច្រើនណាស់ ហើយយើងឃើញថាចំនួនអ្នកចុះឈ្មោះបោះឆ្នោត គឺច្រើនមែនទែន លើកលែងតែអ្នកដែលទៅធ្វើការនៅក្រៅប្រទេស»។
ក្រៅពីជឿជាក់លើស្ថាប័ន គ.ជ.ប និងសុវត្ថិភាពនៃបញ្ជីឈ្មោះបោះឆ្នោតថ្មី លោក កឹម សុខា ថាការចូលរួមតាមដានរបស់សហគមន៍អន្តរជាតិ និងភ្នាក់ងារសង្កេតការណ៍ពីភាគីពាក់ព័ន្ធនានា សុទ្ធសឹងតែជាភាពវិជ្ជមានសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
សង្គមស៊ីវិលថាការចែកអំណោយលែងសូវមានឥទ្ធិពលលើម្ចាស់ឆ្នោតទៀតហើយ
-
សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់
-
បក្សប្រឆាំងថាការចាកចេញរបស់សកម្មជននៅមូលដ្ឋានមិនប៉ះពាល់សំឡេងគាំទ្រ
-
អ្នកជំនាញបារម្ភថាការឃោសនាបោះឆ្នោតតាមប្រព័ន្ធផ្សព្វផ្សាយនឹងមិនស្មើភាពគ្នា
-
គណបក្សធំៗពីរត្រៀមខ្លួនសម្រាប់យុទ្ធនាការឃោសនារកសំឡេងឆ្នោត
-
មន្ត្រីបក្សប្រឆាំងថាពលរដ្ឋអាចច្រឡំលើនីតិវិធីគ.ជ.បដែលឲ្យស៊ីញ៉េលើសន្លឹកឆ្នោត
-
ពលរដ្ឋនៅឃុំស្រែគរខេត្តស្ទឹងត្រែងមួយចំនួនបារម្ភមិនបានទទួលព័ត៌មានបោះឆ្នោត
-
សង្គមស៊ីវិលស្នើរដ្ឋាភិបាលបន្ថែមថវិកាសម្រាប់ជួយស្ត្រីនៅថ្នាក់ក្រោមជាតិ
-
គ.ជ.ប បង្រៀនមន្ត្រីរបស់ខ្លួនអំពីគោលការណ៍ច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
-
គ.ជ.ប ស្នើប្រព័ន្ធផ្សព្វផ្សាយផ្សាយជាសាធារណៈពីការលក់ម៉ោងឲ្យបក្សនយោបាយ